» ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី » កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ » ៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់ នាយករដ្ឋមន្ត្រីផ្ញើសារអបអរការរៀបចំ » ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក! » មេពន្លត់អគ្គិភយ័ប្រការថាគ្មានទេបណ្ណ័បញ្ជាក់ពីការបង្កាអគ្គិភ័យ » ពេទ្យគន្ធបុប្ផាសៀមរាបវះកាត់យកដែលគោលពីក្បាលកុមារ » លទ្ធផលសម្រ​ក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យក្នុងព្រះបរមរាជវាំង! » ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ » កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1952 នាក់

ម្សិលមិញ 18232 នាក់

សរុប 21385949 នាក់

ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ

 

ភ្នំពេញ៖ ក្រុមហ៊ុន CP របស់ថៃ បានប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំង​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦នេះតទៅ។ម៉ាត 7-Eleven ដែលជាម៉ាតលក់ភាគច្រើនជាផលិតផលថៃ មានការពេញនិយមខ្លាំងពីយុវវ័យកម្ពុជា មុនពេលមានសង្គ្រាមឈ្លានពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានាឆ្នាំ​២០​២៥​។a cp close shop 

ក្រុមហ៊ុន CP All Plc បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្ម 7-Eleven នៅកម្ពុជាចាប់​ពីថ្ងៃទី ២៥ ខែធ្នូ។ នៅក្នុងសេចក្តីជូនដំណឹងទៅកាន់ផ្សារមូលបត្រនៃប្រទេសថៃ នៅថ្ងៃអង្គារនេះ ក្រុម​ហ៊ុន​បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្របតាមលក្ខខណ្ឌដែលបាន​ព្រមព្រៀង​គ្នាទៅ​វិញ​ទៅមករវាងក្រុមហ៊ុន CP All និងម្ចាស់ពាណិជ្ជសញ្ញា 7-Eleven ដែលមានមូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន CP All បានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ២០២១ ដោយបង្កើតក្រុមហ៊ុន CP All (Cambodia) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដែលកាន់កាប់សិទ្ធិអាជីវកម្មមេសម្រាប់ម៉ាក 7-Eleven ក្រោមកិច្ចព្រមព្រៀងរយៈពេល៣០ឆ្នាំ។

ក្រុមហ៊ុន CP All ដំណើរការហាង 7-Eleven ជាង ១៦,០០០ កន្លែងនៅក្នុងប្រទេសថៃ ហើយមាន​សាខាចំនួន ១១២ នៅក្នុងប្រទេសកម្ពុជានៅចុងឆមាសទីមួយនៃឆ្នាំ២០២៥។តែចំនួនសាខាបានធ្លាក់ចុះមកត្រឹម៦៣ នៅចុងត្រីមាសទីមួយនៃឆ្នាំ២០២៦ និងសល់ត្រឹម ២៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។

អ្នកវិភាគទីផ្សារថៃ​លើកឡើងថា ការបិទប្រតិបត្តិហាងទំនិញ​ 7Eleven នៅកម្ពុជា  បានធ្វើឱ្យប៉ះពាល់ដល់យុទ្ធទីផ្សាររយៈវែងរបស់ថៃ និងបានខាតបង់ទុនវិនិយោគលើការរៀបចំហាង និងប្រព័ន្ធផ្គត់ផ្គង់ដែលបានបោះទុនរួចមកហើយ។ ផ្ទុយមកវិញ អ្នកវិភាគទីផ្សារទាំងនោះយល់ថា ការដកខ្លួនចេញរបស់ 7 Eleven គ្រាន់ជាចំណែកតូចមួយប៉ុណ្ណោះ បើធៀបនឹងប្រាក់ចំណូលសរុបជាង ៣០ពាន់លានដុល្លាររបស់ក្រុមហ៊ុន​ CP ALL។ តែយ៉ាងណា គ្មានប្រភពណាមួយបញ្ជាក់បានទេថា ក្រុមហ៊ុន​បុត្រសម្ព័ន្ធ CP ALL រងការខាតបង់ទឹកប្រាក់ប៉ុន្មាននៅ​ឡើយ មុននឹងសម្រេចឈានជើងចេញពីទីផ្សារប្រទេសកម្ពុជានាពេលនេះ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL នៅមានប្រតិបត្តិការផ្សារម៉ាក្រូចំនួន ២សាខានៅរាជធានីភ្នំពេញទៀតប៉ុណ្ណោះ។ ផ្សារម៉ាក្រូគឺធ្វើប្រតិបត្តិការដោយក្រុមហ៊ុន CP Axtra Plc ដែល CP ALL កាន់កាប់ភាគហ៊ុនចំនួន ៦០%។ កន្លងមកផ្សារម៉ាក្រូមានសាខានៅខេត្តសៀមរាបដែរ តែត្រូវបិទទ្វារកាលពីខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមហេតុផលថា ក្រុមហ៊ុនចង់ផ្តោតលើការលក់តាមអនឡាញ។

យោងតាមទិន្នន័យពាណិជ្ជកម្មផ្លូវការរវាងប្រទេសទាំងពីរ ការបិទព្រំដែន និងចលនាពហិការប្រើផលិតផលថៃរបស់ពលរដ្ឋខ្មែរបានធ្វើឱ្យថៃបាត់បង់ចំណូលពីការនាំចេញរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ តួយ៉ាងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ ការនាំចូលទំនិញពីថៃធ្លាក់ចុះ ៣៣,៩% ឬស្មើទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារអាមេរិក។ ថ្វីបើមានការបិទព្រំដែនគោក និងកំណើននៃពលរដ្ឋខ្មែរពហិការក៏ដោយ ក៏ទំនិញថៃមួយចំនួននៅតែបន្តនាំចូលមកកម្ពុជាបាន តាមរយៈផ្លូវសមុទ្រ ផ្លូវអាកាស និងឆ្លងកាត់តាមប្រទេសឡាវ៕