
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1953 នាក់
ម្សិលមិញ 18232 នាក់
សរុប 21385950 នាក់
សៀមរាប៖ក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានវះកាត់យកដែកគោលដែលចាក់ចូលក្នុងលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំម្នាក់ចេញដោយជោគជ័យ។ កុមារីរូបនេះរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក។
ក្រោយកើតហេតុ កុមារីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង មុននឹងបញ្ជូនបន្តមកកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧។ នៅទីនោះ ក្រុមគ្រូពេទ្យបានថត CT Scan ខួរក្បាល ដើម្បីពិនិត្យមើលស្ថានភាពហូរឈាមក្នុងខួរក្បាល និងទីតាំងដែកគោលដែលចាក់ចូលក្នុងក្បាល មុនពេលសម្រេចធ្វើការវះកាត់យកដែកគោលចេញដោយជោគជ័យ៕ នេះបើយោងតាមមន្ទីរពេទ្យគន្ធបុប្ផា។