» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1440 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121116 នាក់

លទ្ធផល​កិច្ចប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ និង​បង្ហាញ​ប្រធាន អនុប្រធាន គណៈកម្មការ​ទាំង​១០ និង​សមាសភាព​រាជរដ្ឋាភិបាល


ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​មិញ​នេះ​។​a dary2 

​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៧ នាពេលនេះ គឺ ការបោះឆ្នោត ជា​កញ្ចប់ ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។​​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​ជោគជ័យ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ចាត់ទុក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣​នេះ ជា​ថ្ងៃ​រដ្ឋសភា​បើក​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី ដើម្បី​និរន្តរភាព​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។​

​ជា​លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ រដ្ឋសភា​បានអនុម័ត​គាំទ្រ​ដល់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ជា​ប្រធានរដ្ឋសភា​, លោក​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ និង​លោក វង សូត ជា​អនុប្រធាន​ទី​២ រួមទាំង​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ទាំង ១០​របស់​រដ្ឋសភា​ផងដែរ​។ ជាមួយគ្នានេះ រដ្ឋសភា​ក៏បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ចំពោះ​សុខភាព និង​កម្លាំង​របស់​សម្តេច​មានលទ្ធភាព ក្នុង​ការបន្ត​តំណែង​ធ្វើជា​នាយករដ្ឋមន្ត្រី ពី​៥-១០​ឆ្នាំ​ទៀត ហើយ​នៅ​ប្រទេស​មួយចំនួន នាយករដ្ឋមន្ត្រី​ត្រូវ​ចុះ​ពី​តំណែង នៅពេល​សំឡេងឆ្នោត​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​សម្តេច​វិញ សំឡេងឆ្នោត​គាំទ្រ​កើនឡើង​ខ្ពស់បំផុត មិន​ធ្លាប់មាន​របស់​គណបក្ស​ប្រជាជន តែ​សម្តេច​បែរជា​ចាកចេញ​ទៅវិញ គឺ​ដើម្បី​ធានា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​រយៈពេល​វែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា បើទោះបីជា​សម្តេច​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី តែ​សម្តេច​មិនទាន់​ឈប់​ពី​ឆាកនយោបាយ​នោះឡើយ សម្តេច​នៅតែ​ជា​ប្រធាន​គណបក្សកាន់អំណាច និង​ធ្វើជា​ប្រធានព្រឹទ្ធសភា នៅ​ខែមីនា ឆ្នាំ​២០២៤​ខាងមុខ​។​​ស​ម្រា​ប់រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​សម្តេច​តេ​ជោ ហ៊ុន សែន ចង់ឃើញ ២​ចំណុច​សំខាន់ ពី​ការដឹកនាំ​របស់​អ្នក​បន្តវេន​ជំនាន់​ក្រោយ ទី​១៖ បន្ត​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​បន្តទៀត និង​ទី​២៖ គឺ​សម្រេច​ឱ្យបាន​នូវ​ការចាកចេញ​ពី ប្រទេស​អភិវឌ្ឍ​តិចតួច ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយនឹង​ឈានទៅ​ជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រដ្ឋសភា​បានបង្ហាញ​បញ្ជី​ឈ្មោះ​ប្រធាន​គណៈកម្មការ​ទាំង​១០ នៃ​រដ្ឋសភា និង​សមាសភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ផងដែរ​។​a dary a sodary a sodary1 a sodary2 a sodary3 a sodary4 a sodary5 a sodary6 

​