» ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី » កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ » ៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់ នាយករដ្ឋមន្ត្រីផ្ញើសារអបអរការរៀបចំ » ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក! » មេពន្លត់អគ្គិភយ័ប្រការថាគ្មានទេបណ្ណ័បញ្ជាក់ពីការបង្កាអគ្គិភ័យ » ពេទ្យគន្ធបុប្ផាសៀមរាបវះកាត់យកដែលគោលពីក្បាលកុមារ » លទ្ធផលសម្រ​ក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យក្នុងព្រះបរមរាជវាំង! » ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ » កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1958 នាក់

ម្សិលមិញ 18232 នាក់

សរុប 21385955 នាក់

ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី

 

 

អាមេរិក៖ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមឹរិក( Nvidia) បាន​ប្រាប់ដៃគូផលិតកម្មរបស់ខ្លួនឱ្យ​បញ្ឈប់ការ​ដឹកជញ្ជូនម៉ាស៊ីន​​មេមានផ្ទុកបន្ទះឈីបរបស់ខ្លួនទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់ចេញវិធានការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់។ ​a nvida chip 

 

នៅថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍បន្តដោយស្រង់ព័ត៌មាន​ពីកាសែត ​Financial Times ថា ដៃគូផលិតកម្មរបស់ Nvidia រួមមាន Dell និង Super Micro Computer បានជូនដំណឹងដល់អតិថិជនក្នុងប្រទេសទាំង ៤ ថា ក្រុមហ៊ុន Nvidia មិនអនុញ្ញាតឱ្យដឹកជញ្ជូន​ម៉ាស៊ីនមេដែលមានបន្ទះឈីបរបស់ខ្លួនទៅកាន់ទីផ្សារទាំងនេះទេ។

​កាលពីសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ចូលជាធរមាននូវវិធានការរឹតត្បិតថ្មី ​ដោយតម្រូវឱ្យមានអាជ្ញាបណ្ណនាំចេញសម្រាប់ការដឹកជញ្ជូនបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្រទេសក្នុងតំបន់នេះជាច្រកផ្លូវ ដើម្បី​បង្វែរបន្ទះឈីប AI ទំនើបទៅកាន់ក្រុមហ៊ុនចិន។

 

ប្រភព ៣ រូប ដែលស្គាល់បញ្ហានេះបានប្រាប់ Financial Times ថា មិនទាន់មានភាពច្បាស់លាស់ថា ការ​បញ្ឈប់នេះនឹងមានរយៈពេលប៉ុន្មាននោះទេ ខណៈ Nvidia និងដៃគូកំពុងពិនិត្យ និងសម្របខ្លួនទៅ​តាម​លក្ខខណ្ឌនៃការគ្រប់គ្រងការនាំចេញថ្មីរបស់សហរដ្ឋអាមេរិក។

ការរឹតបន្តឹងលើការនាំចេញបន្ទះឈីប AI ធ្វើឡើងចំពេលក្រុមហ៊ុន Megaspeed ដែលជាដៃគូរបស់ Nvidia និងផ្តល់សេវា​ជួល​បច្ចេកវិទ្យាពាក់ព័ន្ធកុំព្យូរទ័រនៅមជ្ឈមណ្ឌលទិន្នន័យ កំពុងរងការសង្ស័យថា បានបង្វែរបន្ទះឈីប AI កម្រិតខ្ពស់ទៅកាន់ប្រទេសចិនដោយខុសច្បាប់។

ករណី​ផ្ទុះឡើងកាន់តែខ្លាំងក្រោយផ្ទុះរឿងអាស្រូវក្បត់ប្រពន្ធ​របស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang ​ជាមួយស្ត្រីម្នាក់ដែល​គេសង្ស័យថាជាចារកម្មចិន និងធ្លាប់ធ្វើការនៅក្រុមហ៊ុន Megaspeed មាន​មូលដ្ឋាននៅ​សិង្ហបុរី។ លោក Huang លាលែងចេញពីតំណែងប្រមាណ ១១ ថ្ងៃ មុនពេល ក្រុមប្រឹក្សា​ភិបាល Nvidia ​តែងតាំងលោក​ឱ្យចូលកាន់តំណែងដដែលវិញកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា។

ការវិលត្រឡប់ចូលដឹកនាំក្រុមហ៊ុនវិញបានធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោក Jensen Huang បានកើនឡើងចំនួន ៣៣,៧ ពាន់លានដុល្លារអាមេរិក ដល់ ១៤៣,៨ ពាន់លានដុល្លារ នៅថ្ងៃចន្ទ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុន Nvidia ហក់ឡើងយ៉ាងខ្លាំង ក្រោយក្រុមហ៊ុនផលិតបន្ទះឈីបនេះសម្រេចតែងតាំងលោកឱ្យកាន់តំណែងជានាយកប្រតិបត្តិ (CEO) ឡើងវិញ ។

យោងតាមចំណាត់ថ្នាក់មហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់លោក Huang បានកើនឡើង ៣០,៥៧% បើធៀបនឹងតម្លៃបិទទីផ្សារកាលពីថ្ងៃសុក្រ ដែលធ្វើឱ្យលោកឡើងដល់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ លោកកាន់កាប់ភាគហ៊ុន Nvidia ច្រើនជាង ៣,៥% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ដែលលោកបាននាំយកទៅចុះបញ្ជីក្នុងផ្សារហ៊ុនជាសាធារណៈតាំងពីឆ្នាំ១៩៩៩។

តម្លៃភាគហ៊ុន Nvidia បានបិទទីផ្សារកើនឡើង ៣១,៥% ដល់ ១៦៥,០៥ ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃចន្ទ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣។ ការហក់ឡើងនេះបានបន្ថែមតម្លៃទីផ្សាររបស់ក្រុមហ៊ុនប្រមាណ ៩៥០ ពាន់លានដុល្លារ ធ្វើឱ្យមូលធនទីផ្សារសរុបកើនដល់ប្រមាណ ៤ ទ្រីលានដុល្លារ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Business Insider។

គួរបញ្ជាក់ថា មុនពេលការជួញដូរភាគហ៊ុនចាប់ផ្តើមនៅថ្ងៃទី៩ ខែវិច្ឆិកា លោក Huang ធ្លាប់ជាប់ចំណាត់ថ្នាក់ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៨ លើពិភពលោក ដោយមានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ១៦២,២ ពាន់លានដុល្លារ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកបានទទួលស្គាល់ថា ខ្លួនមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍៕a nvida chief1