» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3169 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098936 នាក់

អាហ្វ្រិក​ខាងត្បូង​ប្រកាស “​ទាត់ចោល​” អំពី​ដីកាចាប់ខ្លួន​ប្រធានាធិបតី​ពូ​ទីន​

​ប្រទេស​អាហ្វ្រិក​ខាងត្បូង​៖​កាលពី​ថ្ងៃទី ៨ ខែមិថុនា​លោក Khumbudzo Mobheni រដ្ឋមន្ត្រី​អាហ្វ្រិក​ខាងត្បូង​ទទួលបន្ទុក​វិមាន​ប្រធានាធិបតី​បានប្រកាសថា​ប្រទេស​នេះ​នឹងមិន​អនុវត្ត​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin តាម​សំណើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) នោះទេ​។​a putin2 

​នេះ​បើតាម​សារព័ត៌មាន RT សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក Khumbudzo Ntshavheni ទៅកាន់​អ្នកសារព័ត៌មាន ។ លោក​បាន​បន្តទៀតថា “​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី (​លោក Dmitry Medvedev) បានចង្អុលបង្ហាញ​ថា នរណាម្នាក់​ដែល​ចាប់ខ្លួន​លោក​ប្រធានាធិបតី ពូ​ទីន គឺ​ស្មើនឹង​ការប្រកាសសង្គ្រាម​។ ខ្ញុំ​មិន​គិតថា ប្រទេស​របស់​យើង​ចង់​ប្រកាសសង្គ្រាម​លើ​រុស្ស៊ី​ទេ​”​។ .
​នៅ​ពាក់កណ្តាល​ខែមីនា ICC បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង Maria Lvova-Belova ស្នងការ​ប្រធានាធិបតី​ទទួលបន្ទុក​សិទ្ធិ​កុមារ​។​

​តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពីបទ “​ការធ្វើ​ចំណាកស្រុក​ដោយ​បង្ខំ​” ដែលជា​ការយោងទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​មូ​ស្គូ​ក្នុង​ការជម្លៀស​កុមារ​អ៊ុយ​ក្រែ​ន​ចេញពី​តំបន់​សង្គ្រាម​ចំពេល​មាន​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ឆ្នាំ 2002 អាហ្វ្រិក​ខាងត្បូង​មាន​កាតព្វកិច្ច​អនុវត្ត​បទបញ្ជា​នេះ​។​​ទោះជា​យ៉ាងណាក៏ដោយ អាហ្វ្រិក​ខាងត្បូង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល BRICS នៅ​ខែសីហា​ឆ្នាំនេះ ដែល​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ធំជាងគេ​លើ​ពិភពលោក ដូចជា​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​នឹង​ជួបប្រជុំគ្នា​។​​ទោះបី​ជាមាន​សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា អាហ្វ្រិក​ខាងត្បូង​បានស្នើ​ឱ្យ​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ក៏ដោយ ក៏​លោក Maria Lvova-Belova បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​គ្មានអ្វី​ផ្លាស់ប្តូរ​ទេ​” ហើយ​ថា​កិច្ចប្រជុំ​នឹង​នៅតែ​ប្រព្រឹត្តទៅ​៕

​