» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2165 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141347 នាក់

ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ហៅ​ប៊ុត​សីហា​ឡើង​ប៉ុស្តិ​តែ​មិន​មក​ក្រោយមក​និយាយ​បក​ឌឺ​ថាបើ​មិនដឹង​កុំ​ចេះតែ​និយាយ​គេ​ក៏​ចេះ​ឈឺ​ដែរ​


​​ភ្នំពេញ​៖​ថ្មីៗ​នេះ​លេចដំណឹង​មក​ថា លោក​ចា រិទ្ធី អ្នកគ្រប់គ្រង​កម្មវិធី​កម្សាន្ត បាន​ហៅ​ប៊ុត សីហា ឡើង​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ដោយមាន​ការព្រមព្រៀង​គ្នា​ជាក់ច្បាស់ តែ​ពេល​ដល់​ម៉ោង​ច្រៀង​មិនឃើញ​វត្តមាន​ប៊ូ​ត​សីហា ឡើង​ឆាក​ទេ ធ្វើ​ឲ្យ​លោក​រៀបចំ​ដាក់​តារាចម្រៀង​ថ្មី​ជំនួស​ស្ទើរតែ​មិនទាន់​។​a but seyha 

​មិនមាន​ប្រតិកម្ម​ពី​លោក​ចា រិទ្ធី ចំពោះ​តារា​ជា​ម្ចាស់​ពាន​ជយលាភី​លេខ​១ ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ នោះទេ គ្រាន់តែ​សាធារណជន​ក្នុង​បណ្តាញ​សង្គម​យល់ថា​ប្រសិនបើ​រឿងរ៉ាវ​ខាងលើនេះ​ជាការ​ពិតមែន វា​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្មាសអៀន​ជាទីបំផុត​។​ការធ្វើ​បែបនេះ​ដូច​ទៅនឹង​ប៊ុត សីហា ធ្វើ​ដាក់​ហង្ស​មាស​ប៉ុន្មាន​ឆ្នាំមុន​នោះដែរ ។​

​គួររំលឹកថា កាល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន ហង្ស​មាស លោក មាស រិទ្ធី អគ្គ​នាយរង ទូរ​ទស្ស​ន៏ ហង្ស​មាស និង​ជា​អត្ថាធិប្បាយ​ព័ត៌មាន​ដែរនោះ បាន​បញ្ជាក់ថា​ក្រុមហ៊ុន ហង្ស​មាស បដិសេធ មិន​ទទួលយក ប៊ុត សីហា មក​ចូល​ផលិតកម្ម​វិញ​ឡើយ  ព្រោះថា កន្លងមក ក្រុមហ៊ុន បានដឹងថា លោក ប៊ុត សីហា ម្ចាស់​ពានរង្វាន់ The VoiceCambodia​រដូវ​កាល​ទី​១ ប្រើប្រាស់​គ្រឿងញៀន​ជា​យូរណាស់​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ទុកពេល​ឲ្យ​កែខ្លួន​។​លោក មាស រិទ្ធី បាន​ថ្លែងថា ទោះបីជា​មានការ​អនុគ្រោះ និង​យោគយល់​ពី​ផលិតកម្ម​ហង្ស​មាស យ៉ាងណាក្ដី ប៊ុត សីហា ហាក់ដូចជា​មិន​ភ្ញាក់រលឹក​នៅតែ​បន្ត​ប្រើប្រាស់​គ្រឿងញៀន និង​មិន​គោរព​ពេលវេលា​នៅពេល​ក្រុមហ៊ុន មានការ​ងារ​ណាត់​ម៉ោង ៨ ព្រឹក​លោក​បែរជា​មកដល់ ម៉ោង​១០ ឬ​មិន​មក​ក៏មាន ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​។

​ក្រោយពី​មានព​តិ​មាន​នេះ​កើតឡើង គ​ណី​ហ្វេ​ស​ប៊ុ​កលោក ប៊ុត សីហា ផុស​វាយបក​ថា “​រឿង​ខ្លះ​បងប្អូន​កុំ​តាម​ការ​គេ​ញាក់​ពេក​។​អ្នកណា​មិន​ចង់បាន​លុយ​ហើយ​ចង់​ឡើង​ច្រៀង​ខ្ញុំ​ក៏​ចេះ​ហត់​ដែរ​ហើយ​អា​រឿង​ចេះ​ចុះ​រឿង​យល់ច្រឡំ​ឬ​រឿង​អី​និង​បើ​អាច​សូម​កាត់បន្ថយ​ទៅ​។​អ្នក​ក៏​ជា​ខ្មែរ​ដែរ​ហើយ​ខំ​ខ​មិន​ជេ​ខ្ញុំ​ឆ្កែ​ឆ្មា​និង​តើ​អ្នកជា​អ្វី​អ្នកមានចំនេះដឹង​អើយ​បង​អស់លោក​ត្រូវគេ​ជេ​វិញ​អស់លោក​ចេះ​ឈឺ​ទេ​?​ខ្ញុំ​ត្រូវការ​អ្នក​គ្រាំទ្រ​អ្នក​ស្រលាញ់​អ្នក​យល់ចិត្ត​។​សូម​ចេះ​រស់នៅ​ឲ្យ​មាន​សុជីវធម៌​ផង​ចេះ​មាន​ខួរ​ជា​ខ្មែរ​ផង​កុំ​ចេះតែ​ខាំ​ខ្ញុំ​ពេក​(​សីហា​បាទ​) “​។​a but sey ha1 a but sey ha2