» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11295 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982331 នាក់

ប្រតិបត្តិ​ការការពារ ទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន​ដីព្រៃ​ឈើ​ធម្មជាតិ ក្នុងភូមិ​សាស្ដ្រ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​


​ពោធិ៍សាត់​៖ នៅ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៤​នេះ កងកម្លាំង​យោធភូមិភាគ​ទី​៥ ចំនួន​២៧៥​នាក់ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បាន​បន្ដ​ចុះ​បំពេញ​ប្រតិបត្តិ​ការការពារ ទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន​ដីព្រៃ​ឈើ​ធម្មជាតិ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​ a army vealveng 

​ប្រតិបត្តិការ​នេះ​ធ្វើតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤, សេចក្តីជូនដំណឹង លេខ​១៣៦១ ស​.​ជ​.​ណ របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤, បទបញ្ជា​របស់ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ លេខ​០១៣/​ប​.​ជ ចុះ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៤ និង​ស្មារតី​អង្គប្រជុំ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរង មេបញ្ជាការ​ជើងគោក​។​ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​បញ្ជាក់ថា អនុវត្តន៍​តាម​បទបញ្ជា​របស់​មេបញ្ជាកា​រ​រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគ​ទី​៥ ប្រតិបត្តិការ​នេះ និង​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​១,០០០​នាក់ ចុះ​ប្រតិបត្តិ​ការការពារ ទប់ស្កាត់ និង​បង្ក្រាប ការទន្ទ្រាន​ដីព្រៃ​ឈើ​ធម្មជាតិ យក​ដី​រដ្ឋ មក​ធ្វើជា​កម្ម​សិទ្ធ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ មាន​ខេត្តពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ ដែល​បាន​បង្ក​ឲ្យ​ខូចខាត និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​របស់​រដ្ឋ​។​​ប្រតិបត្តិការ​នេះ គឺ​ការពារ ទប់ស្កាត់ បង្ក្រាប​ឲ្យ​បាន​ដាច់ខាត គ្មាន​ការលើកលែង ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ចាត់វិធានការ តាមផ្លូវ​ច្បា​ច់​ចំពោះ​ជន​ទុច្ចរិត ប្រើ​ឧបាយកល​បំផ្លិចបំផ្លាញ​ព្រៃឈើ​ធម្មជាតិ និង​តំបន់​អភិរក្ស​៕a army vealveng1