» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3342 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054571 នាក់

ញាក់សាច់​រកឃើញ​គ្រឿងញៀន​ជិត​៩​រយ​គីឡូ​តែ​គ្មាន​អាណា​មួយ​ត្រូវ​ឃាត់ខ្លួន​សម្តេចក្រឡាថារកឲ្យឃើញបានហៅថាជោគជ័យ

​ព្រះសីហនុ​៖​គ្រឿងញៀន​ចំនួន​៣៤​បាវ​មាន​ទម្ងន់​៨៨៤​គីឡូក្រាម​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២​នេះ បង្ក្រាបបាន​នៅ​ចំណុចឃ្លាំង​ជួល​មួយកន្លែង ស្ថិតនៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ តែ​មិន​ឮថា​ចាប់បាន​អ្នក​ជួញ​ឬ​ខ្សែបណ្តាញ​អ្វូ​ឡើយ​។​a drug pm 

​លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែធ្នូ​នេះ​ថា «​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​នេះ កម្លាំង​កងរាជអាវុធហត្ថ​របស់លោក​ក្រោម​ការបញ្ជា​ផ្ទាល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្រោម​ការសម្របសម្រួល​ពី​លោក ចន្ទ ដា​រិ​ទ្ធ ព្រះរាជអាជ្ញារង អយ្យា​ការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានទៅដល់​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន រកឃើញ​គ្រឿងញៀន​ជិត​៩០០​គីឡូក្រាម​»​។​
​វត្ថុតាង​ត្រូវបាន​យកមករ​ក្យា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​។​

​ចំពោះ​ជនសង្ស័យ​កម្លាំង​មន្ទីរជំនាញ​បាន​ពន្លាត​ដែនដី​សមត្ថកិច្ច​ទៅតាម​រាជធានី​-​ខេត្ត ដើម្បី​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​។​សូម​រំលឹក​ដែរ​ថា កាលពី​ខែសីហា ឆ្នាំ​២០២២​នេះដែរ សមត្ថកិច្ច​ក៏​បង្ក្រាបបាន​ជនជាតិ​ចិន​៥​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ជាង ៩០០​គីឡូក្រាម​នៅ​ខេត្ត​ព្រះសីហនុ​ដែរ​។ តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​បង្ក្រាបបាន​គ្រឿងញៀន​ជាង ៥​ពាន់​គីឡូក្រាម ឬ​៥​តោន​ខណៈដែល​នៅសល់​ជាង​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ឈានដល់​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៣​។​

ទាក់ទង​បញ្ហា​នេះដែរ​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ រក​ជនល្មើស ដើម្បី​យកមក​ផ្តន្ទាទោស​។​ថ្លែង​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​
លើក​ទី​១៦ ក្រោម​ប្រធានបទ «​រួមគ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​» នា​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ សម្ដេច ស ខេង បានឱ្យដឹងថា សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការងារ​នេះ​យ៉ាងសកម្ម​។ ប្រសិនបើ​យើង​គ្រាន់តែ​ប្រមូល​គ្រឿងញៀន ៨០០​គីឡូក្រាម​នេះ​បានមក តែ​យើង​មិនបាន​ចាប់ ឧក្រិដ្ឋជន​មេក្លោង ឬ​អ្នកជួញដូរ​គ្រឿងញៀន​នោះ មក​ដាក់ទោស ហាក់ដូចជា បេសកម្ម​របស់​យើង​មិនទាន់​ចប់​ទេ ហើយក៏​មិនទាន់​ជោគជ័យ​ដែរ​»​។

លើសពីនេះ សម្ដេច ស ខេង បញ្ជាក់​បន្ថែមថា ចាប់​ជនល្មើស​មក​ដាក់ទោស​បាន ទើប​ហៅថា​ជោគជ័យ ព្រមទាំង​ស្រាវជ្រាវ​បន្ដ​រក​បទល្មើស​ដទៃទៀត រហូត​ឈានទៅដល់​បទល្មើស​សម្អាត​ប្រាក់ ដែល​បញ្ហា​ទាំងនេះ គឺជា​បញ្ហា​ដ៏​សំខាន់​របស់​កម្ពុជា​។​ការពិត​ដូច​សម្តេច​ក្រឡាហោម​មាន​ប្រសាសន៍​ការរកឃើញ​និង​បង្ក្រាប់បាន​គ្រឿងញៀន​ជា​បន្តបន្ទាប់​ម្តង​ខ្ទង់​គីឡូក្រាម​តែ​មិនសូវ​ដែល​ឃើញ​ចាប់បាន​អ្នក​ជួញ​និង​មេខ្លោង​នោះទេ​។​ផ្តុ​យ​ទៅវិញ​ប្រសិន​ប្រសិនបើ​គេ​ទៅពិនិត្យ​អង្គ​ភា​ប្រឆាំង​គ្រឿងញៀន​គ្រប់គ្រង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឃឹម​ស​រ៉ា​ត​វិញ​គេ​នឹង​បានឃើញ​ជនល្មើស​កំប៉ិកកំប៉ុក​រាប់សិប​អ្នក​ចូល​ក័​មាន​លែង​ក៏មាន​ដូច​ទីផ្សារ​ចឹ​ង៕a drug pm1 a drug pm2