» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5128 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695299 នាក់

រឿង​ក្រុមហ៊ុន​ឯកជន​ឈូសឆាយដី​ព្រៃភ្នំ​តា​ម៉ៅ​មេព្រៃ​ថា​អត់​លក់​ទេ​ដូរ​គ្នា​មូលហេតុ​មកពី​ជ្រូកព្រៃ​ចេញមក​ស៊ី​ដំណាំ​អ្នកស្រុក​ពេក​និង​នៅ​ជិត​ព្រលានយន្តហោះ​ពេក​?!

​ភ្នំពេញ​៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម នៅរសៀលថ្ងៃទី​៤ ខែសីហា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ថា​អត់​មាន​លក់​ទេ​គឺ​ដូរ​ដី​គ្នា​តើ​។មូលហេតុមកពីមានជ្រូកព្រៃចេញមកបំផ្លាញដំណាំប្រជាពលរដ្ឋ។a animal baty1 

រដ្ឋបាល​ព្រៃឈើ បាន​លើកឡើងថា តំបន់ភ្នំ​តា​ម៉ៅ​នេះ ជា​តំបន់​ស្ថានីយ​ស្តារ​ព្រៃឈើ​មួយ ដែលមាន​ដំណុះ​ឈើ​ដាំ​ប្រភេទ​អាកាស្យា ប្រេងខ្យល់ និង​ឈើ​ធម្មជាតិ​។ តំបន់​នេះ​ពោរ ពេញ​ទៅដោយ​ដីខ្សាច់ ដំណុះ​ឈើ​មិនមាន​ការលូតលាស់​ល្អ​ទេ​។ ដូច្នេះ រាជរដ្ឋាភិបាល​សម្រេច​យក​តំបន់​នេះ​សម្រាប់ធ្វើ​ការអភិវឌ្ឍ ដោយសារ​ជា​តំបន់​មួយ​ដែល​នៅក្បែរ​ទីក្រុង ក្បែរ​ព្រលានយន្តហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី​។

​រដ្ឋបាល​ព្រៃឈើ បញ្ជាក់ថា ការអភិវឌ្ឍ​តំបន់​នេះ​មិនមែនជា​ការលក់ដូរ ដូច​ការលើកឡើង​នោះទេ តែ​ជាការ​ដោះដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដោយ​កែលម្អ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​អោយមាន​ភាពប្រសើរ ឡើង មាន​ប្រព័ន្ធ​ផ្លូវ អគារ សួនច្បារ អាង​ស្តុក​ទឹក ក៏ដូចជា​ការបង្កើត​សា​រម​នី្ទ​រ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ការបង្កើត​សួនសត្វ​សា​ហ្វា​រី​នៅ​ខេត្តសៀមរាប ការបង្កើត​សួន​ភូតគាម​នៅ​ខេត្តមណ្ឌលគិរី និង​ការសាងសង់​អគារ​ធ្វើការ​របស់​មន្ត្រីរាជកា​រ និង សម្ភារៈ​នានា​។

​រដ្ឋបាល​ព្រៃឈើ ក៏បាន​បញ្ជាក់​ផងដែរ​ថា តំបន់​នេះ ពុំមាន​សត្វព្រៃ​សំខាន់ៗ ជិត​ផុត​ពូជ និង​កម្រ ដូច​ការលើកឡើង​នោះទេ ហើយ តំបន់​នេះ មាន​ជ្រូកព្រៃ​ដែល​តែងតែ​មក​រំខាន​ដល់​ដំណាំ​ប្រជាពលរដ្ឋ​។ សត្វព្រៃ​ដែល​លើកឡើង​កន្លងមក គឺជា​សត្វព្រៃ​បាន​ថែរក្សា​នៅក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដែលមាន​សុវត្ថិភាព​១០០% ហើយ​ការអភិវឌ្ឍ​នេះ មិនមាន​ការប៉ះពាល់​ទាល់តែសោះ​។ សត្វព្រៃ​ដែល​តែងតែ​លើកឡើង​ដោយ​អង្គការ សកម្មជន​បរិស្ថាន និង​សាធារណជន​នានា គឺជា​សត្វព្រៃ​ដែល​កំពុង​រស់នៅ ក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​សត្វព្រៃ​មួយចំនួនទៀត​ដូចជា ប្រើស រ​ម៉ាំង ក្រៀល រនាល ទុង ត្រូវបាន​ដោះលែង ឲ្យ​រស់ក្នុង​បរិវេណ​របស់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដែលមាន​របង​ព័ទ្ធជុំវិញ​លើ​ផ្ទៃដី​ជាង​៥០០​ហិកតា និង​មិនមាន​សត្វ​អាច​ចេញមក​ខាងក្រៅ​នោះទេ និង​បាន​មើលថែរក្សា ផ្តល់​ចំណី​ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​នានា​។ ការលើកឡើង កន្លងមក​បានធ្វើ​ឲ្យ​មាន​ការភ័នច្រលំ​ថា​ការអភិវឌ្ឍ​តំបន់​នេះ​ប៉ះពាល់​ដល់​សត្វព្រៃ​។​រដ្ឋបាល​ព្រៃឈើ បាន​ទទួលស្គាល់ថា ការអភិវឌ្ឍ​តែងតែ​ប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍ​មិនមែន​មានតែ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​នោះទេ ឲ្យ​តែ​តំបន់​អភិវឌ្ឍ​មាន​ផលប៉ះពាល់​តិចតួច ហើយ​ត្រឡប់មកវិញ​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ច្រើន​នៅ​តំបន់​នោះ និង​ការផ្តល់​កំណើន សេដ្ឋកិច្ចជាតិ​។​

​សូមបញ្ជាក់ថា​ការចេញ​សេចក្តីប្រកាស​ពត៍​មាន​បកស្រាយ​នេះ​កើតឡើង​បន្ទាប់ពី​មាន​សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​មួយចំនួន បាននាំគ្នា​ធ្វើ​យុទ្ធនាការ​នៅលើ​បណ្ដាញ​សង្គម ដោយ​ប្រកាស​ពី​ការធ្វើ​ពហិការ​មិន​គាំទ្រ​សេវាកម្ម​របស់​ក្រុមហ៊ុន «​ឡេង ណា​វ៉ា​ត្រា គ្រុប​» និង​ក្រុមហ៊ុន «TP Moral Group» របស់​ឧកញ៉ា ឃុន សៀ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​ចាប់ផ្ដើម​សកម្មភាព​ឈូសឆាយ​ព្រៃ​នៅ​តំបន់ភ្នំ​តា​ម៉ៅ ដើម្បី​ធ្វើការ​អភិវឌ្ឍ​។​

​ឯកសារ​ផ្លូវការ​មួយ​បង្ហាញថា ផ្ទៃដី​ទំហំ​៥០០​ហិកតា នៅ​តំបន់ភ្នំ​តា​ម៉ៅ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ នឹងត្រូវ​ផ្ទេរ​ទៅជា​កម្មសិទ្ធិឯកជន ដោយ​មិនបាន​បញ្ជាក់​ពី​ទីតាំង​ឬ​ម្ចាស់​កម្មសិទ្ធិ​ឡើយ​។ ឯកសារ​មួយទៀត​បានឱ្យដឹងថា ផ្ទៃដី​៧០០​ហិកតា​ផ្សេងទៀត បច្ចុប្បន្ន​ត្រូវបាន​ស្នើសុំ​ដោយ​ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ ។​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់​កាសែត​វី​អូ​ឌី​ថា ទីតាំង​ដី​ដ៏​ធំ​នេះ​ត្រូវបាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ម្ចាស់​ផលិក​ម្ម​ចម្រៀង​កាឡាក់ស៊ី របស់យុវជនមកពីកូរ៉េដែលឡើង​ឧកញ៉ាឈ្មោះ ឡេង ណា​វ៉ា​ត្រា​។​

​ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុមហ៊ុន​កំពុង​ឈូសឆាយ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​នេះ បាន​ប្រាប់កាសែត វី​អូ​ឌី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី​០២ ខែសីហា ថា ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះ​រួមមាន ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា ដែល​ទទួលបាន​ដី​ធំជាងគេ គ្រោង​ឈូស​ព្រៃភ្នំ​តា​ម៉ៅ ក្នុង​ទំហំ​ប្រមាណ​១ ៥០០​ហិកតា ខណៈ​ផ្ទៃ​ដីព្រៃ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ទាំងមូល​មាន​ទំហំ​ជាង​២ ៥០០​ហិកតា​ប៉ុណ្ណោះ​។​​លោក ហេង គឹមហុង ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយរូប និង​ជា​សកម្មជន​ការពារ​បរិស្ថាន បានលើកឡើង​នៅ​ថ្ងៃទី​០៣ ខែសីហា​នេះ​ថា តំបន់ភ្នំ​តា​ម៉ៅ ជា​គម្រប​ព្រៃឈើ និង​ជា​ជម្រក​សត្វព្រៃ ជាពិសេស​ជា​តំបន់​ដែល​សង្គ្រោះ​ជីវិត​សត្វព្រៃ​មកពី​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា អស់​រយៈកាល​២​ទសវត្សរ៍​មកហើយ​។

​ប្រភព​បាន​បញ្ជាក់ថា ភ្នំ​តា​ម៉ៅ​មាន​ផ្ទៃដី​ទំហំ​២ ៥០០​ហិកតា ក្នុងនោះ ផ្ទៃដី​១ ២០០​ហិកតា​ជា​តំបន់​ការពារ​ព្រៃឈើ ដែល​ត្រូវបាន​ក្រសួងកសិកម្ម រៀបចំ​ដាំ​ដើមឈើ និង​រៀបចំ​ជា​សួនសត្វ ហើយ​ក្នុងនោះ ផ្ទៃដី​៧០​ហិកតា មាន​ភ្នំ​ចំនួន​៥ រួមមាន ភ្នំ​តា​ម៉ៅ ភ្នំ​ថ្មដុះ ភ្នំ​ផ្ដៅ​ពន្ធ ភ្នំ​ឆ​យ និង​ភ្នំ​បាំង​។ ក្នុងចំណោម​ភ្នំ​ទាំង​៥​នេះ មាន​ប្រាសាទបុរាណ​ចំនួន​២ គឺ​ប្រាសាទ​តា​ម៉ៅ (​ភ្នំ​តា​ម៉ៅ​) និង​ប្រាសាទ​ថ្មដុះ (​ភ្នំ​ថ្មដុះ​) ហើយ​សួនសត្វ​ភ្នំ​តា​ម៉ៅ គឺជា​សួនសត្វ​ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពី​ជា​សួនសត្វ វា​ក៏​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​តែមួយគត់​នៅ​កម្ពុជា​ផងដែរ​។​a animal baty a animal batya a animal batya1 a animal batya3 


​