» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1511 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767577 នាក់

កញ្ញាឯក ប៉ូ គីម​ថេ​ង សុធី​តា នឹង​តារា​សម្តែង​ស្រស់​សង្ហា​មី​យ៉ាន់​ម៉ា​នឹង​លេចមុខ​ក្នុង​រឿង​នាឡិកា​ដាស់​វិញ្ញាណ​!

 

​ភ្នំពេញ​៖ ផលិតកម្ម​រូបភាព​បាន​បញ្ចេញ​មុខ​តួឯក​ក្នុង​​ភាពយន្ត​នាឡិកា​ដាស់​វិញ្ញាណ វគ្គ​២ ឬ The Clock Red Wall​របស់​ផល​ត​កម្ម​អិ​ល​ឌី (LD Picture) តំណែង​តួឯក​ស្រី គឺ​បាន​ទៅ កញ្ញាឯក ប៉ូ គីម​ថេ​ង សុធី​តា នឹង​តារា​សម្តែង​ប្រុស​គឺ​បុរស​សង្ហា​មី​យ៉ាន់​ម៉ា លោក ប៉ាង តា​ហុង ( Paing Takhon)​។​a thyda 

​សម្រាប់​រឿងនេះ​បង្ហាញថា តារា​បង្ហាញ​ម៉ូត​កញ្ញាឯក ប៉ូ គីម​ថេ​ង សុធី​តា បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី​ក្រោយពី​ផលិតកម្ម មួយ​នេះ​បាន​បង្ហើប​គម្រោង​ក្នុង​ការផលិត​ភាពយន្ត​ខ្នាត​ធំថ្មី​បន្ត​គឺ​ភាពយន្ត​រឿង​” The Clock Red Wall” ដែល​សូម្បីតែ​តួឯក​ត្រូវបាន​ជ្រើសរើស​រួចជាស្រេច​គឺ​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ឆ្នាំ​២០១៩​គឺ រូប​កញ្ញា​ផ្ទាល់ ។

កញ្ញា​ប៉ូ គីម​ថេ​ង សុ​ធីតា​ត្រូវបាន គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូត​មាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​ទេពកោសល្យ ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss City tourism world 2017 នៅ​ប្រទេស​ចិន រូបនេះ គឺជា​តារា​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​កម្មវិធី​Asia model festival 2018 នៅ​ប្រទេស​កូរ៉េ , ព្រឹត្តិការណ៍ Miss universe Cambodia 2019 ចំណាត់ថ្នាក់​លេខ ៤ និង Miss Asia pacific International Cambodia 2019 នៅ​ប្រទេស​ហ្វីលីពីន ហើយក៏​ធ្លាប់​ទទួលបាន​ពាន​ជា​កញ្ញាឯក​រួសរាយ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍ Got Miss congeniality Award​។

រីឯ​តួឯក​ប្រុស​វិញ​មាន​វ័យ​២៤​ឆ្នាំ គឺជា​តារា​ម៉ូ​ដែល តារា​សម្តែង​និង​ជា​អ្នកចម្រៀង ជនជាតិ​មី​យ៉ាន់​ម៉ា​។ កាលពី​ឆ្នាំ ២០១៨ តារា​រូបនេះ​ត្រូវបាន​ជ្រើសរើស​ដោយ គេហទំព័រ BuzzFeed ថា​ជា​បុរស​សង្ហា ម្នាក់​ក្នុងចំណោម​បុរស​ទាំង​២៣​នាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ លោក​ក៏បាន ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុង​កម្មវិធី​“ កំពូល​អ្នក​សម្ដែង ១០ នាក់​” របស់​កម្មវិធី Myanmar Time កាលពីពេល​កន្លងទៅ​ដែរ​។​។​ដូច្នោះ​ក្នុង​រឿង​មួយ​នេះ​តួ​ស្រី​ប្រុស​សុទ្ធតែជា​មនុស្ស​ល្បី​ក្នុង​វិថី​សិល្បៈ


​វា​ជា​កិច្ចសហការ​ផលិតភាព​យន្ត​រួមគ្នា​រវាង​ផលិតករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​លើកដំបូង​នេះ​នឹង​ទទួលបាន​ភាពយន្ត ដែលមាន​គុណភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។a thyda1 a thyda2 a thyda3