» ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1998 នាក់

ម្សិលមិញ 5467 នាក់

សរុប 14161575 នាក់

សួស​សង​វាចា​ដេកពេទ្យ​២​ឆ្នាំ​ពេលនេះ​ស្គាល់​មិត្រ​ពិត​ហើយ​

 

​ភ្នំពេញៈ គិត​មកទល់ពេលនេះ​រំលង​ជិត​ពីរ​ឆ្នាំ​ហើយ ដែល​តារាចម្រៀង​ប្រជ្រុយ​ធំ មានសំនៀង​ក្រអួន​ក្រអៅ​លោក សួស សង​វាចា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មាន​ជំងឺលើសឈាម សង្គ្រោះបន្ទាន់​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម កាលពី​ចុងឆ្នាំ ២០១៥ នោះ​នៅ​ពុំទាន់​អាច​វិល​បម្រើ​សិល្បៈ​ជា​អាជីព​ឆ្នាំងបាយ​ចាស់​បាន​នៅឡើយ​។​a veaja 

​នាពេល​ថ្មីៗ​នេះ ស្រាប់តែ​គេ​បានឃើញ​មាន​សារ​របស់​តារាចម្រៀង​ស្រី​ម៉ៅ​ដាច់​វិស័យ​ទេសចរណ៍​កញ្ញា សុន ស្រី​ពេជ្រ អម​នឹង​រូបលោក សួស សង​វាចា ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនាង​ថា​៖ «​អាណិត​ណាស់​បង​អើយ​!​សូម​បងប្អូន​សប្បុរស​ជន​បន្ត​ជួយ​គាត់​ផង​!​កូនៗ​សុទ្ធតែ​នៅ​តូចៗ មិនទាន់​អាចជួយ​ការងារ​អ្វី​បាន​!» ជា​អ្នក​រួម​អាជីព​សម្តែង​ការអាណិតអាសូរ​។​

តាម​អាកា​រៈប​ច្ច្ប​ន្នរ​បស់​តារាចម្រៀង​វ័យ ៥២ ឆ្នាំ សួស សង​វាចា​បាន​ឲ្យ​កាសែត​ដឹងថា​៖ «​ស្ថានភាព​សុខភាព​ខ្ញុំ​ពេលនេះ គ្រាន់បើ​បន្តិច​ហើយ តែ​ដៃ​ខាងឆ្វេង​ខ្ញុំ​ពិបាកធ្វើ​ចលនា​ដូច​ប្រក្រតី ដែល​ខាង​ពេទ្យ​តម្រូវ​ឲ្យ​ទៅធ្វើ​ចលនា​តាម​ក្បួន​នៃ​វេជ្ជសាស្ត្រ​រាល់ថ្ងៃ​ទើប​ប្រសើរ​បាន​។ ខ្ញុំ​ក៏បាន​ធ្វើ​មួយរយៈ​ហើយ​ដែរ​នៅឯ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ថ្លៃ​ធ្វើ​ចលនា ១ ម៉ោង ១៥ ដុល្លារ​»​តែ​លោក​បាន​ផ្អាក​សិន​ដោយសារ​អត់លុយ​។​

​លោក សួស សង​វាចា ក៏​ត្អូញ​ដែរ​ថា​៖ «​តម្លៃ​ធ្វើ​ចលនា​នោះ​ថ្លៃ​ដែរ ហើយ​តម្រូវ​ឲ្យ​ធ្វើ​រាល់ថ្ងៃ​ទៀត​។ ស្ថានភាព​សព្វថ្ងៃ​ខ្ញុំ​មានកូន ៣ នាក់ ក្នុងបន្ទុក សុទ្ធតែ​ពេញ​រៀន ឯ​ប្រពន្ធ​គ្នា​មានតែ​របរ​កំប៉ិកកំប៉ុក​លក់​ចាប់ហួយ មិនអាច​ផ្គត់ផ្គង់​នឹង​ការចំណាយ​ប្រចាំថ្ងៃ​បានឡើយ​។ ដូច្នេះ​មានតែ​ខ្ញុំ ត្រូវ​សម្រាក​រឿង​ធ្វើ​ចលនា​នៅឯ​ពេទ្យ​នោះ​សិន​»​។​

​តារា​និយម​ច្រៀង​បទ​មនោសញ្ចេតនា តាម​បណ្តា​ផលិតកម្ម​ជាច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស មានដូចជា​ផលិតកម្ម ហង្ស​មាស រៃ​មាស តោ​មាស និង​បុប្ផា​ជាដើម ជាពិសេស​បទ​ចម្រៀងរ​បស់​កាកបាទក្រហមកម្ពុជា និង​បទ​ចម្រៀង​ក្រសួងទេសចរណ៍​ផង​នោះ ក៏​ស្នើសុំ​ដល់​បណ្តា​សប្បុរសជន​ឲ្យ​ជួយ​សម្រួល​ស្ថានភាព​លោក​តាម​ការគួរ​ផងដែរ​ថា​៖ «​សំណូមពរ​ទៅដល់​បងប្អូន​មហាជន​ធ្លាប់​គាំទ្រ សុំ​មេត្តាជួយ​សម្រួល​នូវ​ស្ថានភាព​ជួប​ទុក្ខលំបាក​មួយ​នេះ​ផង​!»​។​a veaja1 a veaja2