» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3392 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123068 នាក់

នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន

 

វៀតណាម ៖នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តក្វាងង៉ាយ បានប្រកាសពីការចាត់វិធានការច្បាប់លើករណីចំនួន ៤ ផ្សេងគ្នា ពាក់ព័ន្ធនឹងការជួញដូរផលិតផលជ្រូកមានមេរោគប៉េស្តជ្រូកអាហ្វ្រិក ដើម្បីទប់ស្កាត់ការរីករាលដាលអាហារមិនមានសុវត្ថិភាព ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ។a pic vn 

យោងតាមសារព័ត៌មាន VN Express ជនសង្ស័យដែលជាឈ្មួញទាំង ៤ ករណីរួមមាន ៖ ១. លោកស្រី Duong (៤៧ឆ្នាំ) ៖ ប្រមូលទិញជ្រូកឈឺធ្ងន់ ៧២ក្បាល (៧,៨តោន) ដឹកទៅកាន់ខេត្តយ៉ាឡាយ (Gia Lai) ដើម្បីលក់ឱ្យរោងចក្រកែច្នៃសាច់ក្រក និងសាច់ប៉ាតេ ។

ខេត្តយ៉ាឡាយ មានព្រំប្រទល់ជាប់ខេត្តរតនគិរីរបស់កម្ពុជា តាមរយៈច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។២. លោកស្រី Hoa (៥៥ឆ្នាំ) ៖ ពិឃាតជ្រូកមានមេរោគ ៨០៦គីឡូក្រាម សម្រាប់លក់ចែកចាយ ។

៣. លោកស្រី Khuyen (៥១ឆ្នាំ)៖ ពិឃាតនិងជួញដូរសាច់ជ្រូក ២៣៩គីឡូក្រាម និងគ្រឿងក្នុងមានមេរោគ ៨គីឡូក្រាម។៤. ករណីធំជាងគេ ៖ លោកស្រី Thanh (៥៥ឆ្នាំ) នៅស្រុកម៉ូឌឹក ត្រូវបានរកឃើញថាបានស្តុកទុក និងក្លាសេសាច់ជ្រូកមានជំងឺជិត ១៤តោន ត្រៀមលក់លើទីផ្សារ ។

លោក Vo Nang Chuyen ប្រធានផ្នែកគ្រប់គ្រងទីផ្សារខេត្តក្វាងង៉ាយ បានព្រមានថា៖ «ប្រសិនបើមិនបានបង្ក្រាបទាន់ពេលទេ សាច់ជ្រូកមានជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងក្លាយជាឃាតករលាក់មុខយាយីសុខភាពអ្នកប្រើប្រាស់ដោយផ្ទាល់» ។

នគរបាលសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៥ មេរោគប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលស្ទើរគ្រប់ឃុំក្នុងខេត្តក្វាងង៉ាយ ។ កសិករដែលបារម្ភពីការខាតបង់បានសម្រុកលក់ជ្រូកឈឺក្នុងតម្លៃថោក ដែលជាឱកាសឱ្យឈ្មួញទុច្ច រិតប្រមូលទិញយកទៅកែច្នៃយកចំ ណេញ ដោយមិនខ្វល់ពីហានិភ័យសាធារណៈ ។ ករណីនេះបានធ្វើឱ្យពលរដ្ឋតាមទីផ្សារប្រពៃណីនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភពសាច់ជ្រូក ។a pic vn1 a pic vn3