» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3052 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084578 នាក់

ឯកអគ្គរដ្ឋទូត​ចិន​ចាត់ទុក​ការបំពុល​ព័ត៌មាន​ថា «​ចិន​ឈប់​ផ្តល់​កម្ចី​ដល់​កម្ពុជា​» ជាការ​លាប​ពណ៌​លើ​កិច្ច​សហប្រតិបត្តិ​រវាង​ចិន និង​កម្ពុជា


​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិ​ន​ពី​ន បាន​អះអាងថា ភាគី​ចិន​នៅតែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការកសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ថា រាល់​បំណង​ប៉ុនប៉ង​លាប​ពណ៌ លើ​កិច្ច​សហប្រតិបត្តិ​រវាង​ចិន និង​កម្ពុជា គឺ​មិនអាច​ទៅរួច​បានឡើយ​។​a china aid2 

​ការ​ចេញមក​បញ្ជាក់រ​បស់​ភាគី​ចិន លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​នេះ​វា​ជាការ​ឆ្លើយតប​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ពិសេស​អ្នកនយោបាយ​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ស្រុក បាន​ផ្សព្វផ្សាយ​ព័​ត៌​បំពុល​ថា «​ចិន​ឈប់​ផ្តល់​កម្ចី​ដល់​កម្ពុជា​»​។​​លោក វ៉ាង វិ​ន​ពី​ន បាន​បង្ហោះ​សំណរ​ដូច្នេះ​ថា «​ជំនួយ​របស់​ចិន​មកកាន់​កម្ពុជា ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន​អនេក គម្រោង​ជំនួយ​ថ្មីៗ​ក៏​កំពុងតែ​ដំណើរការ​។ ភាគី​ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ ដល់​ភាគី​កម្ពុជា ក្នុង​ការកសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ​នឹង​ផែនការ​ជីវភាព​រស់នៅ របស់​ប្រជាជន​។ រាល់​បំណង​ប៉ុនប៉ង​លាប​ពណ៌ លើ​កិច្ច​សហប្រតិបត្តិ​រវាង​ចិន និង​កម្ពុជា គឺ​មិនអាច​ទៅរួច​បានឡើយ​»​។​

​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ លោក មាស សុខ​សេន​សាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ចេញមក​ច្រានចោល ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​ចែកចាយ​ថា «​ចិន​ឈប់​ផ្ដល់​កម្ចី​កម្ពុជា​» ផងដែរ​។​​លោក មាស សុខ​សេន​សាន បាន​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺជា​ទំនាក់ទំនង ដែល​បន្ដ​មានការ​ស្អិតរ​មួ​ត ត្រូវបាន​ពង្រឹង តាមរយៈ​ការវិនិយោគ និង​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នា​នា ដែលមាន​ជា​ធរមាន ហើយ​មាន​គម្រោង​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ ដែល​បន្ត​ពិនិត្យ និង​ចុះ​កិច្ចព្រមព្រៀង នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ និង​ក្របខណ្ឌ​នៃ​កិច្ច​ចុះ​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង រាប់ទាំង​ហិរញ្ញប្បទាន​សម្បទាន​ជាច្រើន​ទៀត ដែល​គ្រោង​នឹងមាន​ជាមួយគ្នា​។​

​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤​នេះ កម្ពុ​ជាមាន​បំណុល​សាធារណៈ​សរុប ១១.៧៨ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ចិន​បានផ្តល់​កម្ចី​ដល់​កម្ពុជា​ច្រើនជាងគេ​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ស្មើនឹង​៣៤%​នៃ​បំណុល​សរុប​។​​គិត​មកដល់​បច្ចុប្បន្ន​នេះ ចិន​បានរួម​ចំណែក​ជួយ​ដល់​កម្ពុជា​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សរុប​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ និង​សាងសង់​ខ្សែ​ផ្លូវ​ប្រវែង​សរុប​ប្រមាណ​ជិត ៤​ពាន់​គីឡូម៉ែត្រ រួមទាំង​ស្ពាន​ធំៗ​សរុប​ប្រមាណ ១៦​ស្ពាន ប្រវែង​សរុប​ប្រមាណ​ជាង ១៤​ពាន់​ម៉ែត្រ​៕a china aid1 

​