» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3537 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123213 នាក់

សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០%


​ចិន​៖ សហរដ្ឋអាមេរិក​និង​ចិន បានប្រកាស​រួមគ្នា​ថា ប្រទេស​ទាំងពីរ​បាន​ឈានដល់​ការព្រមព្រៀង​គ្នា ដើម្បី​ទម្លាក់​ពន្ធគយ​បដិការ​ចុះមក​វិញ ស្រប​ពេលដែល​ទីក្រុង​វ៉ា​ស៉ី​ន​តោន និង​ទីក្រុង​ប៉េកាំង ទីបំផុត​ព្យាយាម​បិទ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ដែល​បាន​បង្ក​ភាព​រង្គោះរង្គើ​ជាខ្លាំង ចំពោះ​សេដ្ឋកិច្ចពិភពលោក និង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a us china eco 

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក លោក Scott Bessent បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អាមេរិក​និង​ចិន​បាន​ឈានដល់ កិច្ចព្រមព្រៀង​ផ្អាក​ចំណាត់ការ​ពន្ធ​បដិការ​រយៈពេល​៩០​ថ្ងៃ ហើយ​ពន្ធ​នេះ​នឹងត្រូវ​ទម្លាក់​ចុះ​ម្ខាងៗ​ក្នុង​អត្រា​១១៥​ភាគរយ​។ កន្លងមក អំឡុង​ការកើនឡើង​កម្តៅ​នៃ​ជម្លោះ​ពាណិជ្ជកម្ម អាមេរិក​បាន​ដំឡើង​ពន្ធ​បដិការ​សរុប​ដល់​១៤៥​ភាគរយ លើ​ទំនិញ​របស់​ចិន ខណៈ​ចិន​បាន​ឆ្លើយតប​វិញ ដោយ​ដំឡើង​ពន្ធ​១២៥​ភាគរយ​លើ​ទំនិញ​របស់​អាមេរិក​។​

​ប្រភពពី​វិទ្យុ​ចិន​ឲ្យ​ដឹងថា​ដើម្បី​អនុវត្ត​ជាក់ស្តែង​តាម​គំនិត​ឯកភាព​នៃ​កិច្ចពិភាក្សា​ជាន់ខ្ពស់ ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក គណៈកម្មាធិការ​ច្បាប់​ពន្ធគយ​នៃ​ក្រុមប្រឹក្សា​កិច្ចកា​រដ្ឋ​ចិន បានចេញ​សេចក្តី​ប្រកាសថា​ចាប់ពី​ម៉ោង​១២ និង​១​នាទី​ថ្ងៃទី​១៤ ខែឧសភា​ត ទៅនឹង​កែសម្រួល​អត្រាពន្ធគយ​បន្ថែម ដែល​កំណត់​ក្នុង «​សេចក្តីប្រកាស​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ច្បាប់​ពន្ធគយ នៃ​ក្រុមប្រឹក្សា​កិច្ចកា​រដ្ឋ​ចិន​ស្តីពី​ការដំឡើង​ពន្ធគយ ចំពោះ​ផលិតផល​នាំចូល​ដែល​ផលិត​នៅ​អាមេរិក​» (​សេចក្តីប្រកាស​លេខ​៤ នៃ​គណៈកម្មាធិការ​ច្បាប់​ពន្ធគយ​)​ពី​៣៤%​ទៅជា​១០% ពេល​គឺ​ផ្អាក​ការអនុវត្ត​អត្រាពន្ធ គយ​បន្ថែម​២៤%​ចំពោះ​អាមេរិក ក្នុង​រយៈពេល​៩០​ថ្ងៃ​។​ចាប់ពី​ម៉ោង​១២​និង​១​នាទី ថ្ងៃទី​១៤​ខែឧសភា​តទៅ​បញ្ឈប់​ការអនុវត្ត វិធានការ​ដំឡើង​ពន្ធគយ​ដែល​កំណត់ ក្នុង​សេចក្តីប្រកាស​លេខ​៥​និង​លេខ​៦ នៃ​គណៈកម្មាធិការ​ច្បាប់​ពន្ធគយ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​ដ្ឋ​ចិន​។​

​ប្រការនេះ​មានន័យថា កិច្ចព្រមព្រៀង​ពន្ធ​ដែល​ត្រូវបាន​ទម្លាក់​ចុះ​ម្ខាងៗ​ក្នុង​អត្រា​១១៥​ភាគរយ ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន ត្រូវ​ធ្លាក់​មក​នៅត្រឹម​៣០​ភាគរយ ខណៈ​ពន្ធ​ចិន​លើ​អាមេរិក ធ្លាក់​មក​ត្រឹម​១០​ភាគរយ​។​​គួរ​បញ្ជាក់ថា សេចក្តីប្រកាស​ខាងលើ​កើតមានឡើង ក្រោយ​ជំនួប​ចរចា​លើកដំបូង​បំផុត ស្តីពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស និង​បញ្ចប់ទៅ​ជាមួយ​លទ្ធផល​វិជ្ជមាន កាលពី​ចុង​សប្តាហ៍​មុន​៕
​