» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3550 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123226 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​រំលឹក​ពី ការដាក់ចេញ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» នឹង​ផ្តល់​ការ «​អត្ថប្រយោជន៍​ពិសេស​» ដល់​ធុរជន

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​ថ្លែង​រំលឹក​ឡើងវិញ​ប្រាប់​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​ថា «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ដែល​រាជរដ្ឋាភិបាល ទើបតែ​បានដាក់​ចេញ កាលពីពេល​ថ្មីៗ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​តំបន់ សម្រាប់​ផលិតកម្ម​, ពាណិជ្ជកម្ម​, ធុរកិច្ច និង​ហិរញ្ញវត្ថុ ដែល​ផ្នែក​មួយ​បង្ហាញថា​កម្ពុជា​បានផ្តល់​អាទិភាព​ខ្ពស់ លើ​ការបង្កើត​បរិយាកាស​ងាយស្រួល ដល់​ការធ្វើ​ធុរកិច្ច​។​a manet asean 

​ក្នុងឱកាស​អញ្ជើញ​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា « រាជរដ្ឋាភិបាល ទើបបាន​ដាក់ចេញ​នូវ​«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ដើម្បី​ផ្តល់ «​អត្ថប្រយោជន៍​ពិសេស​» ដល់​ការវិនិយោគ​ក្នុង​ឆ្នាំ ២០២៤ នៅក្នុង​ខេត្ត​ព្រះសីហនុ​។ កម្មវិធី​ពិសេស​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​តំបន់ សម្រាប់​ផលិតកម្ម​, ពាណិជ្ជកម្ម​, ធុរកិច្ច​, ហិរញ្ញវត្ថុ ។​ល​។​

​ព្រម​ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏​បាននិងកំពុង​រៀប​ចំការ​រចនា​ឡើងវិញ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​គិតគូរ​ពី លក្ខណៈ​ចម្រុះ​នៃ​ឧស្សាហកម្ម​, វិនិយោគិន និង​អ្នក​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ។​
សម្តេច​ធិបតី​ជំរុញ​ឱ្យ​ធុរជន​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ចាប់យក​កាលានុវត្តភាព​ដ៏​អស្ចារ្យ ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ប្រកបដោយ​ជវភាព​របស់​អាស៊ាន ខណៈ​កម្ពុជា​ត្រៀមខ្លួន​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធុរជន និង​វិនិយោគិន​ផងដែរ​។​
​

សូមជម្រាបថា «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ត្រូវបាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤​។​
«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស​មេ្ត​ច​ធិបតី​នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខ​ក្នុងការ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិការណ៍​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុងតែបន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​។​​កម្មវិធី​ពិសេស​នេះ មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​វិនិយោគ និង​ធុរកិច្ច ក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​២០២៤ ឱ្យ​កាន់តែច្រើន និង​មាន​សម្ទុះ​លឿន ដោយ​ផ្តោតលើ​គម្រោង​វិនិយោគ ឬ សកម្មភាព​ធុរកិច្ច​ចំនួន​៣​ប្រភេទ រួមមាន​៖

១៖ គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់គាំង និង ចាប់ផ្តើម​ដំណើរការ​អនុវត្ត​ភ្លាម នៅក្នុង​ឆ្នាំ​២០២៤.២៖ គម្រោង​វិនិយោគ ឬ សកម្មភាព​ធុរកិច្ច មិន​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង ប៉ុន្តែ​ចាប់ផ្តើម​ដំណើរការបាន​ភ្លាម​នៅក្នុង​ឆ្នាំ​២០២៤.៣៖ ការពង្រីក​គម្រោង​វិនិយោគ ឬ សកម្មភាព​ធុរកិច្ច​មាន​ស្រាប់ ស្របតាម​លក្ខណៈវិនិច្ឆ័យ​ជាក់លាក់ ដែល​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២៤​។​
«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤» បានកំណត់​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ​មួយចំនួន ដែលមាន​សារៈសំខាន់ សម្រាប់​ការជំរុញ​លើកទឹកចិត្ត​សកម្មភាព​នៃ​ការវិនិយោគ និង ធុរកិច្ច​នៅក្នុង​ខេត្ត រួមមាន​ជាអាទិ៍​៖ ការសម្រួល​នីតិវិធី និង​ការ​បំពេញបែបបទ ពាក់ព័ន្ធ​នឹង​ការវិនិយោគ និង​ការធ្វើ​ធុរកិច្ច​, ការសម្រួល​ក្នុងការ​ផ្តល់​លិខិតអនុញ្ញាត និង​ទិដ្ឋាការ​, ការផ្តល់​ការលើកទឹកចិត្ត​ពន្ធអាករ​, ការលើកលែង​កម្រៃ​សេវាសាធារណៈ ឬ ការអនុគ្រោះ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការសាងសង់​, ការរៀបចំ​តំបន់​អភិវឌ្ឍន៍​តាម​ភូមិ​-​សង្កាត់ និង​ផ្លូវ​សំខាន់ៗ​, ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​, ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម និង​ការអភិវឌ្ឍ​ដី​ដែលមាន​សក្តានុពល សម្រាប់​តំបន់​ប្រមូលផ្តុំ​ឧស្សាហកម្ម ឬ​សហគ្រាស និង​/​ឬ​តំបន់​ទេសចរណ៍​៕
​