» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12160 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118442 នាក់

ជំហរ​ភាគី​កម្ពុជា​រឿង​បើក​ព្រុំ​ដែនកម្ពុជា​ថៃ​ឡើងវិញ​!


​ភ្នំពេញ​:​ព្រឹក​ថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​បានទទួល​លិខិត​ពី​ភាគី​ថៃ​នៅ​ខេត្ត​ស្រះកែវ ស្នើសុំ​ឱ្យមាន​ការបើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​មួយចំនួន និង​អនុញ្ញាត​ឲ​រថយន្ត​ដឹកទំនិញ​ចេញ​-​ចូល ដើម្បី​បន្ធូរ​ការប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​។​a manet gate 

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ស​សេរ​ថា​:​ខ្ញុំ​សូម​ផ្ញើ​សារ​បញ្ជាក់​ទៅ​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស​យ៉ាង​ដូច្នេះ​ថា ÷១. កម្ពុជា​យល់ច្បាស់​អំពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទាំង​ខាង​កម្ពុជា ទាំង​ខាង​ថៃ​ដែល​រង​ផលប៉ះពាល់​ពី​ការបិទច្រក​ព្រំដែន​។ ហេតុ​ដូច្នេះហើយ បានជា​កម្ពុជា​មិនបាន​ប្រើប្រាស់​វិធាន​ការបិទច្រក​ព្រំដែន​នេះ​មុន​ទេ ចាប់តាំងពី​មាន​បញ្ហា​នៅ​តំបន់​មុំ​បី​កាលពី​ចុងខែ​ឧសភា ឆ្មាំ​២០២៥ ព្រោះ​យើង​មិន​មានបំណង​បង្កបញ្ហា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ឬ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាជន​ថៃ​និង​ខ្មែរ​តាម​ព្រំដែន​ទេ​។

២. កម្ពុជា​មិនមែនជា​អ្នក​ចាប់ផ្តើម​ធ្វើការ​បិទ​-​បើក​ច្រកព្រំដែន​ជា​ឯកតោភាគី​នោះទេ​។ កងទ័ព​ថៃ​បានចាប់ផ្តើម​ធ្វើការ​បិទ​ច្រកព្រំដែន កែសម្រួល​ម៉ោង​បិទ​-​បើក និង​កំណត់​លក្ខ​ណ្ឌ​កម្រិត​ការធ្វើដំណើរ​ចេញ​-​ចូល​របស់​ប្រជាពលរដ្ឋ​ជា​ឯកតោភាគី ចាប់តាំងពី​ថ្ងៃទី ៧ មិថុនា ២០២៥​។ មិនតែប៉ុណ្ណោះ កងទ័ព​ថៃ​បាន​បន្តធ្វើ​ការកែប្រែ​ម៉ោង​បិទ​-​បើក​ជា​ឯកតោ​ភា​គា​គី នៅតាម​បណ្តា​ច្រកព្រំដែន​មួយចំនួន​រហូតដល់​ថ្ងៃ ២៤ មិថុនា ឆ្នាំ​២០២៥ ដែល​រាជរដ្ឋាភិបាល​ថៃ​បានប្រកាស​បិទ​ច្រក​ទាំងអស់​ក្រោម​ហេតុផល​នៃ​បញ្ហា​អសន្តិសុខ​។

៣. ភាពមិនច្បាស់លាស់ និង​ការប្រែក្រឡាស់​ភ្លាមៗ​មិន​ពិតប្រាកដ នៃ​ជំហរ​នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ថៃ រួមជាមួយ​ភាពមិន​ស៊ីសង្វាក់​គ្នា​រវាង​គោលការណ៍​ដែល​ថ្នាក់ដឹកនាំ​នយោបាយ​ថៃ​បាន​ដាក់ចេញ និង​ការអនុវត្ត​ជាក់ស្ដែង​នៅលើ​ដី​ដោយ​កងទ័ព​ថៃ បាន​បង្ក​ជា​ឧបសគ្គ​សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែលមាន​ភាពច្បាស់លាស់ ពិតប្រាកដ​និង​យូរអង្វែង​។៤. ខ្ញុំ​បានបញ្ជាក់​ជា​ច្រើនដង​រួចមកហើយ​ថា ដំណោះស្រាយ​ពាក់ព័ន្ធ​ជាមួយនឹង​ការបិទ​ព្រំដែន​នេះ គឺ​ងាយស្រួល​ដោះស្រាយ​ទេ បើសិនជា​ភាគី​ថៃ​ដែល​បានចាប់ផ្ដើម​ដាក់​វិធាន​ការបិទច្រក​ព្រំដែន​ជា​ឯកតោភាគី​ពីថ្ងៃ​ទី ៧ មិថុនា​កន្លងទៅនេះ បើក​ព្រំដែន​ដូច​ស្ថានភាព​ដើម​ជា​ឯកតោភាគី​វិញ​នោះ និង​ផ្ដល់​ការធានា​ច្បាស់លាស់​ថា នឹងមិន​មានការ​បិទ​-​បើក​ជា​ឯក​តា​គី​ទៀត​នោះ គឺជា​ការ​ស្រេច​។ កម្ពុជា​នឹង​បើក​ច្រកព្រំដែន​ខាង​កម្ពុជា​យ៉ាងយូរ ៥​ម៉ោង​ក្រោយពី​នោះ​។​​និយាយ​ឱ្យ​ខ្លី គឺ​កូនសោរ​គឺ​ស្ថិតនៅក្នុង​ដៃ​របស់​ភាគី​ថៃ​ហើយ​។

​ហេតុដូច្នេះ ចំពោះ​អាជ្ញាធរ​ថៃ​ក៏ដូចជា​ប្រជាជន​ថៃ ដែលមាន​បំណង​ចង់អោយមាន​ការបើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ ឡើងវិញ​នោះ មិនចាំបាច់​ស្នើ​មក​កម្ពុជា​នោះទេ​។ សូម​ស្នើ​ទៅ​អ្នក​ដែលមាន​អំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ (​មិន​ថា​ជា​កងទ័ព​ឬ​អ្នកណា​នោះទេ​) ឱ្យ​បើក​ច្រកព្រំដែន​ឲ្យ​មាន​ស្ថានភាព​ប្រក្រតី​ឡើងវិញ​ដូច​មុន​ថ្ងៃទី ៧ មិថុនា ឆ្នាំ​២០២៥ និង​ផ្ដល់​ការធានា​ច្បាស់លាស់​ថា នឹងមិន​មានការ​បិទ​-​បើក​ជា​ឯក​តា​គី​ទៀត​នោះ គឺជា​ការ​ស្រេច​។ អ្វីៗ​នឹង​ត្រឡប់​ទៅ​ដំណើរការ​ជា​ប្រក្រតី​ដូច​មុន​វិញ​ហើយ​។​a hun manet gate a hun manet gate1 

​