» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1201 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082727 នាក់

ខ្មែរ​ពិបាករ​កពង​យួន​ខុសច្បាប់​ហូប​ហើយ​ឆ្នាំ​២០២៥​នេះ​ទោះបីឈ្មួញខំលួចនាំចូលក៏ដោយ

 


​ភ្នំពេញ​៖​ក្រៅពី​ការហាមឃាត់​មិន​ឲ្យ​នាំចូល​ផ្លែ​ធុ​រ​រេ​ន​វៀតណាម​ថៃ​ក្រោមលេស​មាន​ជាតិគីមី​ដែល​ខ្លឺ​ម​សា​ពិត​ក្រៅពី​ការពារ​សុខភាព​រដ្ឋាភិបាល​ក៏បាន​ជួយ​ថែរក្សា​ជួយ​លើក​កំពស់​ទីផ្សារ​តម្លៃ​ផ្លែ​ធុ​រេ​កសិករ​ខ្មែរ​ផងដែរ​។​ឡូ​វ​នេះ​បន្ថែម​លើ​ការហាមឃាត់​ការ​នាំចូល​សាច់គោ​និង​ផលិតផល​សាច់​គ្មាន​ច្បាប់​ពី​ប្រទេសជិតខាង​សម​ត្ត​កិច្ច​ក៏បាន​រិត​បណ្តឹង​ការ​លួច​នាំចូល​ពងមាន់​ពី​ប្រទេស​វៀតណាម​ផងដែរ​។​a ege vn 

​ជាក់ស្តែង ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​ម៉ាក SSANGYONG ISTANA ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2R-6203 ដឹក​ពងមាន់​ចំនួន ៨៥​ដុំ ស្មើនឹង ២៥៥០០​គ្រាប់ ដែល​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​គិរីវង់ ខេត្តតាកែវ ឆ្ពោះ​មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥​ត្រូវ​ចាប់​ឃាត់​នៅ​ម្តុំ​រង្វង់​មូល​ព្រែកកំពឹស​មិនមែន​នៅ​ព្រុំដែន​នា​ចូល​ទេ​។

​ការបង្ក្រាប​ពងមាន់​គ្មាន​លិខិតអនុញ្ញាត​នេះ ធ្វើឡើង​នៅវេលា​ម៉ោង ៦:៥០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥ ជិត​រង្វង់​មូល​កួរស្រូវ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ករណី​យ​ពងមាន់​នេះដែរ​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ក៏មាន​ល​កា​រប​ង្រា​ប​ដែរ​។​

​រថយន្ត​ម៉ាក SSANGYONG ISTANA ដឹក​ពងមាន់​ត្រូវ​កម្លាំង​ជំនាញ​បាន ស្ទាក់​ចាប់បាន​នៅ​ចំណុច​សង្កាត់​ព្រែក​ឯង ភ្លាមៗ​។ កម្លាំង​បាន​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ស៊ុតមាន់​ចំនួន ៦០​ដុំ ស្មើនឹង​១៨០០០​គ្រាប់ ដោយ​ដឹក​ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ដើម្បី​យកមក​លក់ និង​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

​បើ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​២២ ខែឧសភា ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បង្ក្រាបបាន​ករណី​នាំចូល​ពងមាន់ និង​ពង​ទា ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចំនួន ៤​លើក ក្នុងនោះ ឃាត់​បាន​រថយន្ត​៦​គ្រឿង និង​រឹបអូស​ពងមាន់​បាន​ប្រមាណ ២០៤ ០០០​គ្រាប់​។​បើតាម លោក ហ៊ុន សារ៉ាត់ កាល​ថ្ងៃទី​១ ខែឧសភា ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ ឃាត់​បាន​រថយន្ត​មួយគ្រឿង​ដឹក​ពង​ទា ៣៩ ០០០​គ្រាប់ ចេញពី​វៀតណាម តាម​ច្រករបៀង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នៅ​ថ្ងៃទី ៤ ខែឧសភា មន្ត្រី​ជំនាញ​ដដែល ចាប់បាន​រថយន្ត ៣​គ្រឿង ដែល​ដឹក​ពងមាន់ ១២៣ ០០០​គ្រាប់ ចេញពី​វៀតណាម តាម​ច្រក​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​រហូតមកដល់​ថ្ងៃទី​១២ ខែឧសភា ក្រុមការងារ​ង្ក្រា​ប​បទល្មើស​ចលនា​សត្វ ក៏​ឃាត់​បាន​រថយន្ត​មួយគ្រឿង​ទៀត ដឹក​ពង​សត្វ​មាន់ ២៤ ០០០​គ្រាប់ ចេញពី​វៀតណាម តាម​ច្រករបៀង​មួយកន្លែង ដែល​ស្ថិត​ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ចុងក្រោយ នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ មន្ត្រី​ជំនាញ ឃាត់​បាន​រថយន្ត​មួយគ្រឿង​ដឹក​ពងមាន់ ១៨ ០០០​គ្រាប់ ចេញពី​វៀតណាម តាម​ច្រករបៀង​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។រថយន្ត​ដែល​ឈ្មួញ​ប្រើ​ប្រា​ស់ម្រាប់​ដឹក​ពងមាន់ និង​ពង​ទា គឺ​សុទ្ធសឹង​ប្រភេទ SSANGYONG ISTANA​។ ស៊ុត​សត្វ​គ្មាន​ច្បាប់​ទាំងនេះ គឺ​គេ​បម្រុង​យកទៅ​ចែកចាយ​នៅ​ទីក្រុង​ភ្នំពេញ​។ នេះ​បើតាម លោក ហ៊ុន សារ៉ាត់ ដោយ​បញ្ជាក់ថា វត្ថុតាង​នៃ​បទល្មើស​ទាំងអស់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ច​ត្តា​ឡី​ស័ក របស់​អគ្គដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់

​សូម​បញ្ចាក់​ថា​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កាលពី​ថ្ងៃទី​១១​ខែកក្កដា ក៏បាន​ស្ទាក់​ចាប់បាន​រថយន្ត​មួយគ្រឿង ម៉ាក SANGYONG ISTANA ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ១៥​កៅអី ដឹក​ពងមាន់​-​ទា​ចំនួន ២៣៧០០​គ្រាប់ ពី​វៀតណាម មកកាន់​កម្ពុជា​តាម​ស្រុក​គិរីវង់ ខេត្តតាកែវ បម្រុង​យកទៅ​ចែកចាយ​នៅ​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​។​ដោយឡែក នៅ​ថ្ងៃទី​១២ ខែកក្កដា ក្រុមការងា​ជំនាញ​ដដែល ចាប់បាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​SSANGYONG ISTANA ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើ​១៥​កៅអី​ដូចគ្នា ដឹក​ស៊ុត​សត្វ​មាន់​ចំនួន​៣៧៥០០​គ្រាប់ ពី​វៀតណាម តាម​ច្រក​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​ចូលមក​លក់​ចែកចាយ​នៅ​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​។

សម្រាប់​ច្រកព្រុំដែន​ខេត្តតាកែវ​លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារ​តាម​ព្រំដែន​ទាំងអស់​រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង និង​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម ត្រូវ​ទប់ស្កាត់​ឱ្យបាន​នូវ​ការ​នាំចូល​ពងមាន់ ពង​ទា និង​សាច់​បង្កក​ខុសច្បាប់​មក​កម្ពុជា​។​ប៉ុន្តែ​ទប់​មិនបាន​មិនដឹង​មូលហេតុ​អី​បាន​ធ្លាយ​មកដល់​ភ្នំពេញ​?៕a ege vn1 a ege vn2 

​