» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3374 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123050 នាក់

ក្នុងពេល​រោងចក្រ​ផលិត​កង់ឡាន​កើនឡើង​តម្លៃ​ជ័រកៅស៊ូ​ន​នាំចេញ​ក៏កើនឡើង​ជាង ២៦០ ដុល្លារ ក្នុង​មួយ​តោនផងដែរ

 

​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ឲ្យ​ដឹង​៖​គិត​ត្រឹម​ខែតុលា ឆ្នាំ ២០២៤ កម្ពុជា​សម្រេច​បានការ​នាំចេញ​ជ័រកៅស៊ូ​ចំនួន​ជិត ៣០ ម៉ឺន​តោន (២៩១ ២៦៩) កើនឡើង​ជាង ១ ម៉ឺន​តោន ស្មើនឹង ៣,៧៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។a rubber plant 

​លោក ម៉ែន សុភ​ក្តិ ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា ប្រាប់​កាសែត ថា ការនាំចេញ​ជ័រកៅស៊ូ និង​តម្លៃ​កៅស៊ូ​មាន​ភាពល្អប្រសើរ​នៅ​ឆ្នាំនេះ ខណៈ​តម្លៃ​បាន​កើនឡើង​ដោយសារតែ​ស្ថានភាព​អាកាសធាតុ​។​

​លោក ម៉ែន សុ​ភក្តិ​បញ្ជាក់ថា​៖ «​កាលពី​ខែវស្សា អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង ដោយមាន​ការធ្លាក់​ភ្លៀង​រំខាន​ទៅលើ​ចម្ការ ទៅដល់​ការ​ចៀរ​ជ័រ ដែល​ធ្វើឱ្យ​យក​ជ័រ​មិនបាន​ពី​ចម្ការ​មក អញ្ចឹង​ហើយ ការផលិត និង​ការផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ហាក់ដូចជា​មានកា​រ​ថយចុះ ដែលជា​កត្តា​មួយ​ជំ​រុញឱ្យ​តម្រូវ​ការកើនឡើង ដែល​ធ្វើឱ្យ​តម្លៃ​កើនឡើង​ផងដែរ​»​។​​លោក ម៉ែន សុភ​ក្តិ បន្ថែមថា ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ក៏​ជា​ចលករ​ជំរុញ​តម្លៃ​កើនឡើង​ផងដែរ​។​

​លោក ឃុន កក្កដា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម ១ ៦២១ ដុល្លារ​ក្នុង​មួយ​តោន កើនឡើង ២៦៤ ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៣​។​

​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ (​មករា​-​តុលា​) កម្ពុជា​សម្រេច​បានការ​នាំចេញ​កៅស៊ូ​ចំនួន​ជិត ៣០ ម៉ឺន​តោន (២៩១ ២៦៩) កើនឡើង​ជាង ១ ម៉ឺន​តោន ស្មើនឹង ៣,៧៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣​។​​ប្រាក់ចំណូល​ជាង ៤៧៦ លាន​ដុល្លារ បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ ២០២៤ កើនឡើង ២៥,៩៣ ភាគរយ​។

​តម្លៃ​លក់​ជ័រកៅស៊ូ​ជា​មធ្យម​នៅក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០២៤​នេះ ថ្លៃ ១ ៦២១ ដុល្លារ​ក្នុង​មួយ​តោន កើនឡើង ២៦៤ ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៣​។

​សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០២៤​នេះ គម្រោង​វិនិយោគ​បង្កើត «​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​» ទាំងពីរ​នេះ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឱ្យ​ដំណើរការ​សាងសង់ ក្នុង​ខែសីហា​ឆ្នាំ​២០២៤​។ គម្រោង​វិនិយោគ​ទាំងពីរ​នេះ​រួមមាន​៖ ទី​១៖ គម្រោង​វិនិយោគ​បង្កើត រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋ​-​កិច្ច​ពិសេស យូ ប៊ី អី ស្នួល ក្នុង​ខេត្ដ​ក្រចេះ ក្នុង​ទុនវិនិយោគ ៤៣០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៩៥៩​កន្លែង​។​

 ទី​២៖ គម្រោង​វិនិយោគ បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ក្នុង​ខេត្ដ​ស្វាយរៀង ក្នុង​ទុនវិនិយោគ​ប្រមាណ​ជាង ២៥៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៥០០​កន្លែង​។​​អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹងថា «​នេះ​គឺជា​ដំណឹង​ល្អ សម្រាប់​អ្នកធ្វើ​មុខរបរ​វិស័យ​កៅស៊ូ ជាពិសេស​អ្នក​ដាំ​កៅស៊ូ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ប្រមាណ​ជាង ៤០​ម៉ឺន​ហិកតា ដែលជា​ការរំពឹងទុក របស់​អ្នក​ដាំ​កៅស៊ូ មាន​ទីផ្សារ​នៅក្នុង​ស្រុក ដែល​កន្លងមក​មានតែ​ទីផ្សារ​នាំចេញ​»​។​

​អ្នកឧកញ៉ា លឹម ហេង បាន​គូសបញ្ជាក់ថា បើសិន​ជាមាន​រោងចក្រ ទទួល​ទិញ​ប្រកបដោយ​និរន្ដ​ភាព ពី​អ្នក​ផលិត​កៅស៊ូ​នោះ នឹងធ្វើ​ឲ្យ​អ្នក​ដាំ​កៅស៊ូ មានការ​កើនឡើង មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ គឺអាច​ទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស មក​ដាំ​កៅស៊ូ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត ដែល​អាច​ពង្រីក​ទំហំ​ផ្ទៃដី ការដាំ​កៅស៊ូ​មានការ​កើនឡើង​ផងដែរ​។​

​សូមជម្រាបថា បច្ចុប្បន្ន​កម្ពុជា មាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ដ​ចំនួន​៣ ដែល​កំពុងតែ​ដំណើរការ​រួមមាន​៖​ទី​១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ជាន ពុ​ចាយ (​ខេត្ដ​ស្វាយរៀង​) បាន​ដំណើរការ​នៅ​ឆ្នាំ​២០២១ លើ​ទំហំ​ផ្ទៃដី ៥០​ហិកតា ក្រោម​ទុនវិនិយោគ ៧៨៧​លាន​ដុល្លារ ដោយមាន​ទីផ្សារ​នាំចេញ ទៅ​អាមេរិក​, កាណាដា​, សមគម​ន៍​អី​រ៉ុ​ប និង​អាស៊ី ដែល​ម៉ាក «Sailun»​។​

​ទី​២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ (​ខេត្ដ​ព្រះសីហនុ​) បាន​ដំណើរការ នៅ​ឆ្នាំ​២០២២ លើ​ទំហំ​ផ្ទៃដី​២០​ហិកតា ក្រោម​ទុនវិនិយោគ ២៩៧​លាន​ដុល្លារ ដោយមាន​ទីផ្សារ​នាំចេញ ទៅ​អាមេរិក និង​មាន​គម្រោង​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ប្រេ​ស៊ី​ល ដែល​ម៉ាក «Sailun»​។​

​ទី​៣៖ រោងចក្រ​ផលិត​សំបក​កង់​រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅ​តំបន់​រដ្ឋបាល​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅ​ស្រុក​ស្នួល ខេត្តក្រចេះ តម្លៃ​ជាង​១៣៨​លាន​ដុល្លារ បាន​បើក​ឲ្យ ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ដោយមាន​ទីផ្សារ​នាំចេញ ទៅ​អាមេរិក​, សហគមន៍​អី​រ៉ុ​ប និង​ប្រទេស​ប្រេ​ស៊ី​ល ដែលមាន​ម៉ាក «DoubleStar»​។​

​បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន ៤០៧ ១៧២​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣២០ ១៨៤​ហិកតា ស្មើនឹង​៧៨.៦៤% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៨៦,៩៨៨​ហិកតា ស្មើនឹង​២១.៣៦%៕a rubber plant1 


​