» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3524 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123200 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​បិទ​ឈប់​ឲ្យ​នាំ​ទំនិញ​កសិកម្ម​ពី​ថៃ​ចូល​កម្ពុជា​បើ​មិន​បើក​ច្រកព្រុំដែន​វិញ​ទេ​!


ភ្នំពេញ ៖ សម្ដេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រិ​ទ្ធ​សភា នៅ​ថ្ងៃទី​១៦ ខែមិថុនា​នេះ បាន​ថ្លែងថា​កម្ពុជា​ទុកពេល​ឲ្យ​ថៃ ២៤​ម៉ោង​បើ​ស្អែក​មិន​បើក​ច្រក​ធម្មតា​វិញ​ទេ យើង​នឹង​បិទ​ច្រកព្រំដែន​ទូទាំងប្រទេស មិន​ឲ្យ​នាំចូល​បន្លែ និង​ផ្លែឈើ​ពី​ថៃ​នោះទេ ។a hun gate 

​សម្ដេច​តេ​ជោ ហ៊ុន សែន​បា​ម​ដាក់បន្ទុក​ថា “ ជុំវិញ​ការបិទច្រក​ព្រំដែន​ភាគី​ថៃ​ជា​អ្នក​បិទ​ដូច្នេះ​ភាគី​ថៃ​ជា​អ្នកទទួលខុសត្រូវ​លើ​ការរំលោភ​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ។ កម្ពុជា​មិនអាច​ទទួលយក​ការចចារ​ណាមួយ​ឡើយ​ព្រោះ​ការបិទ​ច្រកព្រំដែន​នេះ​ភាគី​ថៃ​ជា​អ្នក​បិទ​មុន​ដោយ​ឯកតោភាគី ។​កម្ពុជា​ទុកពេល​ឱ្យ​ថៃ ២៤​ម៉ោង​បើ​ស្អែក​អត់​បើក​ច្រក​ធម្មតា​វិញ​ទេ យើង​នឹង​បិទ​ទូទាំង​ព្រំដែន អត់ឱ្យ​នាំចូល​បន្លែ និង​ផ្លែឈើ​ពី​ថៃ​"​។

​សម្ដេច​តេ​ជោ បា ន​ផ្ដាំ​ទៅកាន់​ប្រជាជន​ថៃ​ថា​ករណី​កកស្ទះ​ទំនិញ​នេះ​បើ​ចង់​បន្ទោ​សត្រូវ​បន្ទោស​ទាហាន​ថៃ​ដែល​បិទ​ច្រកព្រំដែន​ដោយ​ខ្លួនឯង សូម​បងប្អូន​ប្រជាជន​ថៃ​កុំ​បន្ទោស ឬ​ខឹងសម្បារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​លេ​ី​ការបិទច្រក​អន្ដរជាតិ​ដូង​នេះ​ព្រោះនេះ​ជា​លទ្ធផល​នៃ​ការបំពាន​ច្បា​បើ​របស់​ទាហាន​ថៃ ។

​សម្ដេច​តេ​ជោ​បានបញ្ជាក់​បន្ថែមថា " ករណី​បិទ​ច្រកព្រំដែន​នេះ​វា​រឿង​ងាយ​ណាស់​ព្រោះ​ទាហាន​ថៃ​ជា​អ្នកចេញ​បញ្ជា​បិទ​ច្រកព្រំដែន ដូចនេះ​ទាហាន​ថៃ​គ្រាន់តែ​ចេញ​បញ្ជា​បើក​ច្រក​វិញ​ជាការ​ស្រេច​ទៅ​ហេ​ី​យ ដោយ​មិនបាច់​ច​ចារ​នាំ​អន្ទង់​វែង​ឆ្នាំង​វែង​ទេ អ្នក​ជាង​អ្នក​ចង ដូចនេះ​អ្នក​ត្រូវតែ​ស្រាយ កុំ​យក​កម្ពុជា​ទៅ​ឡូកឡំ​ជាមួយ​កំហុស​របស់​អ្នកដទៃ​" ។​

​ទាក់ទង​និង​អំណាច​រដ្ឋបាល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើង​ផងដែរ​ថា នៅ​កម្ពុជា មានតែ​រដ្ឋាភិបាល​មួយគត់ តែមាន​សិទ្ធិ​សម្រេច​គ្រប់យ៉ាង រាប់ទាំង​ការបញ្ជា​ទ័ព ពោលគឺ​សំឡេង​តែមួយ ប៉ុន្តែ នៅ​ប្រទេស​ថៃ​វិញ រាជរដ្ឋាភិបាល​និង​នាយករដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​បញ្ជា​ការងារ​នោះឡើយ​។​

​បញ្ហា​ព្រុំដែន​នេះ​សម្តេច​បញ្ជាក់ថា​សម្រាប់​ក​ម្ពុ​ជា បើ​ថៃ​បើក​នៅ​ម៉ោង ១​យប់ យូរ​បំផុត​ត្រឹម​៥​ម៉ោង​កម្ពុជា​បើក​។ បើ​ពេល​ថ្ងៃ​វិញ ក្រោយ​ថៃ​បើក ត្រឹមតែ​១​ម៉ោង ឬ​២​ម៉ោង គឺ​កម្ពុជា​បើក​វិញ​ជាធម្មតា​ហើយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ធ្ងន់ៗ​ថា កម្ពុជា មិន​យក​កិត្តិយស​របស់ខ្លួន​ទៅ​ឡូកឡំ​ជាមួយនឹង​កំហុស​របស់​អ្នកដទៃ បាន​ប្រព្រឹត្ត​នោះទេ ថៃ​ជា​អ្នក​ចង ថៃ​ត្រូវតែ​ជា​អ្នក​ស្រាយ កម្ពុជា​គ្មាន​ចំណែក​ទៅ​ជួយ​ដោះស្រាយ​រឿង​បិទ​ព្រំដែន​ជាមួយ​ថៃ​ឡើយ​។ កម្ពុជា សង្ឃឹមថា ភាគី​ថៃ​នឹងត្រូវ​ចេះ​ទទួលខុសត្រូវ ក្នុងករណី​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ខ្លួន​មក​ដាក់​លក្ខខណ្ឌ​ចរចា កម្ពុជា​អត់​ទទួលយក​បានទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា ចំពោះ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ថៃ​យល់​ខុស​ហើយ ដែល​ពង្រីក​ជម្លោះព្រំដែន​ពី​មុំ​៣ ដល់​វិស័យ​ដទៃទៀត​រួមទាំង​វិស័យ​ពាណិជ្ជកម្ម​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ផងដែរ​ថា តើ​អ្នកដឹង​ទេ​ថា កាលពី​ជម្លោះព្រំដែន​នៅ​ឆ្នាំ​២០០៨ ក្នុង​កិច្ចប្រជុំ​មេគង្គ​-​ជប៉ុន នៅ​តូ​ក្យូ អតីត​នាយករដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចា​ជីវ៉ា បានប្រកាស​បិទ​ព្រំដែន ជាការ​ឆ្លើយតប​សម្តេច​បានប្រកាស ឈប់​ប្រើប្រាស់​ទំនិញ​ថៃ បន្ទាប់ពី​ការប្រកាស​របស់​សម្តេច​តេ​ជោ ភាគី​ថៃ​មិន​ហ៊ាន​បិទ​ព្រំដែន​នោះទេ ចុះ​ហេតុអ្វី​ពេលនេះ​ហ៊ាន​បិទ​ព្រំដែន​?​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ខ្ញុំ​បាន​និយាយ​ពី​ដើមទី​ហើយ កុំ​ឲ្យ​ជម្លោះ​រីក​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​, ពី​វិស័យ​មួយ​ទៅកាន់​វិស័យ​មួយ​ផ្សេងទៀត ប៉ុន្ដែ​បែរជា​ខាង​ណោះ (​ថៃ​) គិតថា នេះ​ជា​ចំណុចខ្សោយ​របស់​កម្ពុជា ខុស​ហើយ អ្នក​គិត​ខុស​ហើយ ដែល​ធ្វើ​ឲ្យ​បញ្ហា​មួយ​រីក​រាលដាល​ដល់​វិស័យ​ដទៃ ក្នុងនោះ​មាន វិស័យ​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ អ្នក​ពិតជា​យល់​ខុស​»​។​​សម្ដេច​តេ​ជោ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ជាការ​ឆ្លើយតប​កម្ពុជា​ត្រូវតែ​អនុវត្តន៍​វិធីសាស្ដ្រ​ដ៏​រឹងមាំ​របស់ខ្លួន យើង​ត្រូវ​ជំនួស​ដោយ​ផលិតផល ក្នុងស្រុក​របស់​យើង ដែល​ផលិត​បាន និង​ប្រើប្រាស់​ទំនិញ​ពី បណ្ដា​ប្រទេស​ផ្សេង​ក្រៅ​អំពី​ប្រទេស​ថៃ ចំពោះ​សារ​នេះ​កម្ពុជា​ក៏បាន​បញ្ជូន​ចេញពី​មុន​រួចរាល់​ហើយ ប៉ុន្ដែ​យើង​សូមបញ្ជាក់​ឡើងវិញ​ទាំងអស់ រាជរដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ហើយ ក្នុង​ការធ្វើ​កិច្ចការ​ទាំងឡាយ ព្រមទាំង​កាត់បន្ថយ​ទាំងអស់ លើ​ការ​ពឹងពាក់​ពី​សំណាក់​ថៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​មួយ​ចំណុច​ទៀតថា «​ជាក់ស្ដែង​មាន​និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ថៃ បានបង្ហាញ​ក្ដី​ព្រួយបារម្ភ ចំពោះ​ការសិក្សា​រៀនសូត្រ​នៅក្នុង​ប្រទេស​ថៃ ដូច្នេះ​ខ្ញុំ​ផ្ដាំ​ទៅដល់​និស្សិត​ទាំងអស់​ថា ប្រសិនបើ​គេ (​ថៃ​) បន្ដ​ឲ្យ​រៀន​បាន គឺ​រៀន​ចុះ ប៉ុន្ដែ​ក្នុងករណី​ទ្រាំ​មិន​បានទេ សូម​វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បន្ដ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​កម្ពុជា ពេលមកដល់​នឹងមាន​អាហារូបករណ៍​រៀន​នៅ​ស្រុក​ខ្មែរ ប្រសិនបើ​ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​រាជរដ្ឋាភិបាល​មិនអាច​ទទួលខុស​ត្រូវបាន​ទេ ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ រ៉ាបរង​ថវិកា​ជូន​ដល់​និស្សិត​ទាំងអស់​ក្នុងការ​សិក្សា​»៕a gate close a good thai a hun gate1 


​