» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11891 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118173 នាក់

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​វិនិយោគ​ជប៉ុន​៤៣​ក្រុមហ៊ុន​ហើយ


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ការ សន្និធិ​គយ​បណ្តោះអាសន្ន និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម (Logistics Center) របស់​ក្រុមហ៊ុន NIPPON EXPRESS (CAMBODIA)​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ដោយ​លោក​មេ​គយ​ស្រុក​ខ្មែរ​។a japon nhim1

លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា​ថា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចំនួន​៤៣​ក្រុមហ៊ុន បាន និង​កំពុង​ដើរតួនាទី ឈានមុខ​គេ​ក្នុង​ការផលិត និង​នាំចេញ​។​«​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​វិនិយោគ​ជប៉ុន​ចំនួន​៤៣​ក្រុមហ៊ុន បាននិងកំពុង​ដើរតួនាទី​ឈានមុខ​គេ ក្នុង​ការផលិត និង​នាំចេញ​នូវ​ផលិតផល​អាហារ​, សំលៀកបំពាក់​, ស្បែកជើង​, បង្គំ​ខ្សែភ្លើង​, ភាត​បំណែក​គ្រឿង​រថយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជាដើម -​ល​-»​។​

​លោក គុណ ញឹម បាន​ឲ្យ​ដឹង​ទៀតថា ការវិនិយោគ​របស់​ធុរជន​ជប៉ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ចូលរួមចំណែក​ក្នុង​ទំហំ​ពាណិជ្ជកម្ម រវាង​ជប៉ុន​និង​កម្ពុជា ជាង​១៥៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​ជាង​១៨៣​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ​ដោយមាន​កំណើន​ប្រមាណ​ជា​១៧%​។​

​ការបើក​ឲ្យ​ដំណើរការ សន្និធិ​គយ​បណ្តោះអាសន្ន និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ គឺ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​, ដោយមាន​ការគាំទ្រ​ពី​អង្គការ JICA កំពុង​រៀបចំ​នូវ​ផែនការមេ​ថ្នាក់ជាតិ​ស្តីពី ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ជាតិ និង​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​។​

​លោក គុណ ញឹម​វាយតម្លៃថា សន្និធិ​គយ​បណ្តោះអាសន្ន និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ នឹង​ដើរតួនាទី​សំខាន់ ក្នុង​ការតភ្ជាប់​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​វិនិយោគ សេវាកម្ម និង​ពាណិជ្ជកម្ម ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ តំបន់ និង​អន្តរជាតិ​។​ផែស្ងួត មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ដ៏​ធំ​របស់​ជប៉ុន ឈ្មោះ នី​ប​ផន អេ​ច​ប្រេ​ស (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី -NIPPON EXPRESS (CAMBODIA) CO., LTD. មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

ពិធី​សម្ពោធ​នេះ ធ្វើឡើង​ក្រោម​អធិបតី​ក្រោម​អធិបតី ឯកឧត្តម គុណ ញឹម ទ​ទួ​ក​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ , ឯកឧត្តម មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) អគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹ​នាំ​ក្រុមហ៊ុន និង​អ្នកជំនួញ​ជប៉ុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​។​a japon  nhim a japon nhim2 

​