» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1203 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082729 នាក់

ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត!

 

ព្រៃវែង៖ប្រជាពលរដ្ឋបានប្រកាសជំហរយ៉ាងច្បាស់ថា មិនចង់ឱ្យក្រុមហ៊ុនបន្តបូមខ្សាច់នៅក្បែរភូមិរបស់ខ្លួនទៀតឡើយ ព្រោះខ្លាចបាក់ច្រាំងទៀត។ប្រតិកម្មរបស់ប្រជាពលរដ្ឋពេលលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបប្រជាពលរដ្ឋភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ដើម្បីស្តាប់ទុក្ខកង្វល់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ចតុមុខ នៅក្នុងដងទន្លេមេគង្គ ដែលប្រជាពលរដ្ឋបារម្ភថាអាចបង្កឱ្យមានការបាក់ច្រាំងទន្លេ ។a sand pv 

នៅក្នុងជំនួបនោះ ប្រជាពលរដ្ឋបានប្រកាសជំហរយ៉ាងច្បាស់ថា មិនចង់ឱ្យក្រុមហ៊ុនបន្តបូមខ្សាច់នៅក្បែរភូមិរបស់ខ្លួនទៀតឡើយ។ ប៉ុន្តែ បន្ទាប់ពីស្តាប់ការបកស្រាយពីមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល អំពីលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ ប្រជាពលរដ្ឋបានយល់ព្រមឱ្យក្រុមហ៊ុនបន្តប្រតិបត្តិការបាន ប៉ុន្តែត្រូវបូមតែក្នុងតំបន់ដែលស្ថិតក្នុងដែនអាជ្ញាបណ្ណខេត្តកណ្តាលប៉ុណ្ណោះ មិនត្រូវរំលោភចូលភាគីខេត្តព្រៃវែងឡើយ ។

សូមបញ្ជាក់ថាលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីមានការផ្ទុះកំហឹងពីសំណាក់ប្រជាពលរដ្ឋចំពោះក្រុមហ៊ុនបូមខ្សាច់ចតុមុខ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រសួងរ៉ែនិងថាមពល អភិបាលខេត្តព្រៃវែង អគ្គនាយកជលផល ព្រមទាំងអាជ្ញាធរ ស្រុក ឃុំ និងភូមិ តែពលរដ្ឋមិនបានមកចូលរួមនោះទេ។ លោកបន្ថែមថា បើតាមអាជ្ញាធរមូលដ្ឋាន បញ្ហាគឺកើតចេញពីពលរដ្ឋបារម្ភខា្លចមានការបាក់ច្រាំង និងខ្លាចប៉ះពាល់ដល់តំបន់នេសាទ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់អាជ្ញាធររួចហើយ អង្គប្រជុំក៏បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយក្ដីកង្វល់នេះ។ នៅក្នុងមានដូចជា ការបង្កើតគណៈកម្មការចំពោះកិច្ចមួយ និងបានស្នើផ្ទះមេភូមិធ្វើជាទីស្នាក់ការដើម្បីក្រុមការងារចំពោះកិច្ចតាមដានបន្ថែម, តម្រូវឱ្យក្រុមហ៊ុនបូមខ្សាច់ក្នុងដែនអាជ្ញាបណ្ណជាដាច់ខាត, គ្រប់ភាគីទាំងអស់មិនត្រូវបន្តប្រើហិង្សាឡើយ, រាល់ការចល័តទូកបូមខ្សាច់ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន។a sand peamro a sand pv2