» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2258 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083784 នាក់

ក្រសួងបរិស្ថានចុះពិនិត្យទៅលើប្រេងធ្លាយចេញពីទូរថភ្លើងក្រឡាប់ ធ្លាក់ចេញពីផ្លូវនៅក្រុងបាត់ដំបង

 

បាត់ដំបង:មន្ត្រីជំនាញក្រសួងបរិស្ថាន រួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរ កំពុងចុះពិនិត្យទៅលើហេតុប៉ះពាល់បរិស្ថាន ដែលអាចកើតចេញពីប្រេងឥន្ធនៈ នៃទូរថភ្លើងដឹកប្រេង ធ្លាក់ចេញពីផ្លូវ នៅរសៀលថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៥ ។a oil train 

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីជំនាញក្រសួងបរិស្ថានត្រូវបានចាត់ទៅដល់ទីកន្លែងផ្ទាល់ កាលពីសៀលថ្ងៃទី១៦ ខែសីហានេះ ដើម្បីពិនិត្យ ទីតាំងលេចធ្លាយប្រេងចេញស៊ីទែនប្រេងដឹកជញ្ជូនតាមផ្លូវដែក។ ក្រុមការងារចុះពិនិត្យ និងវាយតម្លៃផលបះពាល់បរិស្ថានពីការលេចធ្លាយទៅលើដី ចូលក្នុងទឹក។ ជាមួយគ្នានេះ ក្រុមការងារ នឹងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីកំណតវិធីសាស្ត្រ សម្អាត ប្រមូល និងទុកដាក់សំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន។

សូមបញ្ជាក់ថានៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើង១ខ្សែដឹកប្រេង បានធ្លាក់ផ្លូវដែក ទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅពីភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង) ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ។a oil train a oil train2