» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2685 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084211 នាក់

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់កម្ពុជាប្រមាណ ២,៧​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​ប្រមាណ ៥៩,៦​លាន​ដុល្លារ​

​ភ្នំពេញ​៖ កម្ពុជា​-​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រមាណ ៥៩,៦​លាន​ដុល្លារ​អាមេរិក​។​​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី កា​មី​កា​រ៉ា​យុ​កុ (KAMIKAWAYOKO) រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ធ្វើជា​អធិបតី​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​a japon manet 

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភាបានថ្លែងអរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​សម្រាប់​គម្រោង​ចំនួន​ពីរ រួមមាន ទី​១. ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គ្រប់គ្រង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​ទី​២ .​ឥណទាន​សប្បទាន​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ខេត្តបាត់ដំបង ដល់​ខេត្តបន្ទាយមានជ័យ ប្រមាណ ៥៩,៦​លាន​ដុល្លារ​អាមេរិក​។​​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ប្រទេស​ជប៉ុន​មិន​គ្រាន់តែ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ដំណើរ​ការកសាង​សន្តិភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានផ្តល់​ជំនួយ​សម្រាប់​ការស្តារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ថែម​ទៀតផង​។ កម្ពុជា​សូម​អរគុណ​មិត្ត​ជប៉ុន​ផងដែរ ចំពោះ​ការរៀបចំ​អភិក្រម​ថ្មី សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដោយ​ផ្តោតទៅលើ​ចំណុច​សំខាន់​ចំនួន​៣ ដូចជា ទី​១.​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​, ទឹកស្អាត​, ប្រព័ន្ធ​ចំរោះ​ទឹក​កង្វាក់​, ឌីជីថល និង​សន្តិសុខ​សាយ​ប៊រ Cyber ផងដែរ​។​

​លោកស្រី កា​មី​កា​រ៉ា​យុ​កុ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​លើកឡើងថា ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​រហូតដល់​ពេលបច្ចុប្បន្ន​។ ដោយឡែក សម្រាប់​អនាគត​វិញ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

​ជប៉ុន​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​សន្តិសុខ​លំហ​សមុទ្រ ដូច្នេះ​មិត្ត​ជប៉ុន​នឹង​ផ្តល់​នាវា​ល្បាត​ដល់​កម្ពុជា តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការហ្វឹកហ្វឺន​រួមគ្នា និង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោកជំទាវ​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រ​កម្ពុជា ក្នុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នៃ​អនុសញ្ញា ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខនេះ​។

 

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ កក្កដា ២០២៤​ក្នុងជំនួប​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ពិភាក្សាគ្នា​ក្នុងការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​។ សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកជំទាវ KAMIKAWA Yoko និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែបាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។

​សម្តេច​ធិបតី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ដែលជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​ពិភាក្សាគ្នា​ក្នុង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាម​អភិក្រម​ថ្មី លើ​វិស័យ​ជាច្រើន រួមមាន​៖ (១) ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទឹកស្អាត និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ឌីជីថល និង​សន្តិសុខ​សាយ​ប៊័រ (២) កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ លើ​សន្តិសុខ​លំហ​សមុទ្រ តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការហ្វឹកហ្វឺន​រួមគ្នា និង (៣) ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោកជំទាវ​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រ​កម្ពុជា​ក្នុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សម្ដេច​ធិបតី ក៏បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​រៀបចំ​កិច្ចប្រជុំ នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​ដល់​កិច្ចដំណើរការ​នៃ​ការរៀបចំ​។​​សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ការដំឡើង​កម្រិត នៃ​កិច្ចសន្ទនា​រវាង​វិស័យ​ការពារជាតិ និង​វិស័យ​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដល់​កម្រិត​នៃ​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ដោយឡែកក្នុងជំនួបជាមួយសម្តេចតេជោហ៊ុនសែនលោកស្រីរដ្ឋមន្ត្រិការបរទេសជប៉ុនក៏ទទួលបានលការសន្យាពីសម្តេចថាកម្ពុជានឹងចូលរួមសន្នីសីទ្ធបញ្ហាមីននៅប្រទេសអ៊ុយក្រែននាពេលខាងមុខក្នុងនាមមនុស្សធម៍ផងដែរ៕a japon chienda 
​