» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2103 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238652 នាក់

ក្រុមហ៊ុន​អេ​អាយ​ចិន ធ្វើ​ឲ្យ ក្រុមហ៊ុន​អាមេរិក​ជប៉ុន​ខាត​លុយរាប់​ពាន់​លាន​ដុល្លារ​អាមេរិក​


​ប្រទេស​ចិន​៖​នៅ​ថ្ងៃ​អង្គារ​២៨​មករា​២០២៥​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​(DeepSeek)​ឌី​ប​ស៊ី​ករ​បស់​ចិន​បានធ្វើ​ឲ្យ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បន្តបន្ទាប់​គ្នា នៅលើ​ទីផ្សារ​មូល​ប​ត្រ មិន​ថា​នៅ​អាមេរិក​ឬ​នៅ​ជប៉ុន​ខាត់​លុយរាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។a deep seak

​ពិភព​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ដែល​សឹងតែ​ទាំងអស់​សុទ្ធតែជា​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​នៅ​ថ្ងៃទី​២៨​នក​រា​ត្រូវ​រំជើបរំជួល​ផ្អើល​ឈូឆរ​តែម្តង ដោយសារតែ​វត្តមាន​ថ្មី​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​របស់​ចិន​។ បច្ចេកវិទ្យា​ខួរក្បាល​សិប្បនិម្មិត​នេះ ត្រូវបាន​ស្រាវជ្រាវ​និង​ស្ថាបនា​ឡើង ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ឌី​ប​ស៊ី​ក​( DeepSeek )​មាន​ទីតាំងនៅ​ទីក្រុង​ហាង​ចូ​វ​សាធារណរដ្ឋ​ប្រជា​មាន​តិ​ចិន ។​
​ប្រជាពលរដ្ឋ​គ្រប់គ្នា​អាច​ទាញយក​បច្ចេកវិទ្យា​នេះ​មក​ប្រើ ដោយ​ឥតគិតថ្លៃ លើ​ទូរស័ព្ទ​ឬ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​។ DeepSeek R1 បាន​ក្លាយជា​កម្មវិធី ដែល​គេ​ទាញ​ចេញ​យកមកប្រើ​ច្រើនជាងគេ​នៅថ្ងៃនេះ នៅលើ​Apple Store​។ ប្រការនេះ​បានធ្វើ​ឲ្យ​DeepSeek R1 ក្លាយជា​គូប្រជែង​ដោយផ្ទាល់ ជាមួយ ChatGPT របស់​ក្រុមហ៊ុន OpenAI អាមេរិក​តែម្តង​។​

​ពោលគឺ app (DeepSeek R1 )ជា​ប្រភេទ Chatbot ដែល​អាច​ឆ្លើយ​សំណួរ សឹង​គ្រប់​ទាំងអស់​របស់​អ្នកប្រើប្រាស់ ហើយ​អាចបង្កើត​ខ្លឹមសារ​ថ្មី តាមរយៈ​ការប្រមូល​ទិន្នន័យ​ដែលមាន​ស្រាប់ មក​ផ្គុំ​សរសេរ​ឲ្យ​ចេញ​ជា​លទ្ធផល ទៅតាម​អ្វីដែល​អ្នកប្រើប្រាស់​ចង់បា​ន​។ ឧទាហរណ៍​ងាយ​ស្តាប់ កុំថាឡើយ​ដល់​ទៅប្រាប់​ឲ្យ​វាសរ​សេរ​អត្ថបទ​វិភាគ​អ្វីមួយ​ស៊ីជម្រៅ សូម្បីតែ​ពេល​យើង​គិត​មិន​ឃើញថា​ធ្វើ​ម្ហូប​អ្វី​ញ៉ាំ ក៏​យើង​អាច​សួរ DeepSeek បានដែរ ដោយ​គ្រាន់តែ​ប្រាប់ថា​ក្នុង​ទូរ​ទឹកកក​យើង​មាន​សល់​របស់​ខ្លះ ហើយ​វា​នឹង​ប្រាប់​យើង​ថា​អាចធ្វើ​ម្ហូប​អ្វី​ញ៉ាំ​បាន​។​

​ខុសពី​ក្រុមហ៊ុន​អាមេរិក​ក្រុមហ៊ុន​ចិន​មួយ​នេះ​ចំណាយ​ប្រាក់​តិច គឺ​ចំណាយ​ប្រាក់​ត្រឹមតែ ៥,៦​លាន​ដុល្លារ​តែប៉ុណ្ណោះ​ដើម្បី​ស្រាវជ្រាវ​និង​ផលិត DeepSeek R1​ផ្ទុយ​ពី ChatGPT របស់​OpenAI ត្រូវបាន​គេ​ចំណាយ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​ផលិត​វា​។ ក៏ប៉ុន្តែ DeepSeek សម្រាប់​លទ្ធផល​ចេញមក​ដែល​ធ្វើ​អ្វីៗ​បាន​សឹងតែ​ដូចគ្នា​។​​លោក Sam Altman អគ្គនាយក​OpenAI បានទទួល​ស្គាល់ ថា​បច្ចេកវិទ្យា​DeepSeek របស់​ចិន ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង​មែន ព្រោះថា​ចិន​ចំណាយ​ប្រាក់​តិច​ខ្លាំង តែ​បាន​លទ្ធផល​បច្ចេកវិទ្យា​ចេញមក អាច​ប្រកួតប្រជែង​នឹង​របស់​អាមេរិក​បាន​។​

​ លោក Alexandr Wang អគ្គនាយក ក្រុមហ៊ុន Scale AI បាន​ថ្លែង​លើ​កញ្ជក់​ទូរទស្សន៍ CNBC ថា DeepSeek របស់​ចិន បើ​មិនល្អ​ជាង ក៏​អាច​ស្មើ​ជាមួយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​របស់​អាមេរិក​ដែរ​។ លោក​ដូ​ណា​ល់ ត្រាំ ក៏បាន​លើកឡើង​ដែរ​ថា DeepSeek​របស់​ចិន គឺជា​សញ្ញា​អាសន្ន ប្រាប់​អាមេរិក​ថា​ត្រូវតែ​ប្រុងប្រយ័ត្ន​បំផុត ព្រោះថា​ចិន​អាច​នឹង​ទៅ​លឿន​ដាច់​អាមេរិក​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​

​ទោះបីយ៉ាងណា​វា ក៏មាន​ការបារម្ភ​មួយចំនួន​មែន ទាក់ទិន​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​របស់​ចិន​នេះ​។ សំណួរ​ទាំងនោះ គឺ​វា​ពាក់ព័ន្ធ​នឹង គម្រូ​បច្ចេកវិទ្យា​ថា​វា​គួរ​ឲ្យ​ទុកចិត្ត​កម្រិតណា សម្រាប់​អ្នកប្រើប្រាស់ ជាពិសេស​នោះ គឺ​ទាក់ទិន​នឹង​ការការពារ​ទិន្នន័យ​ឯកជន​ខុសពីក្រុមហ៊ុននៅប្រតេសសេរី។​​ចំណុចខ្សោយ​មួយទៀត​របស់ DeepSeek គឺ​ទំហំ​នៃ​ទិន្នន័យ​ដែល​ហាក់​នៅមានកម្រិត​។ ខ្លឹមសារ​ទៀតសោត ក៏ត្រូវ​តែ​គោរព​ទៅតាម​បន្ទាត់នយោបាយ​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន​។ តួយ៉ាង​ពេលដែល​អ្នកប្រើប្រាស់ ចង់​ស្វែងរក​ចម្លើយ​ណាមួយ ដែល​ទាក់ទិន​នឹង​បញ្ហា​រសើប​មួយចំនួន ដូចជា​រឿង​បាតុកម្ម​នៅ​ទីលាន​ធាន​អាន​មិន ឬ​តំបន់​ទី​បេ ឬ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​ជាដើម គឺ DeepSeek R1 មិន​ផ្តល់​ចម្លើយ​ឱ្យ​ទេ​។ គិត​ត្រឹម​ពេលនេះ DeepSeek អះអាងថា​បច្ចេកវិទ្យា​ខ្លួន​អាចធ្វើ​ការ​បាន​ស្ទាត់ជំនាញ​តែ​លើ​ភាសា​អង់គ្លេស និង​ចិន​តែប៉ុណ្ណោះ​។​

​ទោះបីយ៉ាងណា​ពេលនេះ វត្តមាន​របស់ DeepSeek បានធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ត្រូវ​ធ្លាក់​ថ្លៃ​ខាត​បន្តបន្ទាប់​គ្នា​រាប់ពាន់លានដុល្លារអាមេរិក។ ។ ជាក់ស្តែង ក្រុមហ៊ុន Nvidia ដែលជា​អ្នក​ផលិត​បន្ទះ​សឺ​មី​កុង​ឌុ​កទ័រ​កម្លាំង​ខ្លាំង ដែល​គេ​ត្រូវ​ការប្រើ​ដើម្បី​ដំណើរការ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នោះ បាន​ធ្លាក់​តម្លៃ​ភាគហ៊ុន​ដល់​ទៅ​១៧% នៅ​ព្រឹក​ថ្ងៃទី​២៨​មករា បន្ទាប់ពី​DeepSeek​ចេញ​មុខជា​ផ្លូវការ​។ ពោលគឺ​ត្រឹមតែ​មួយថ្ងៃ Nvidia ខាត​លុយ​អស់ ជិត​៦០០​ពាន់​លាន​ដុល្លារ​។​

​មិនមែន​មានតែ​Nvidia​ទេ ដែល​ធ្លាក់​ថ្លៃ​ភាគហ៊ុន ក្រុមហ៊ុន​ជាច្រើន ឲ្យ​តែ​រកស៊ី​ពាក់ព័ន្ធ​នឹង​គ្រឿងបន្លាស់ គ្រឿងផ្សំ​ដើម្បី​ដំណើរការ​បញ្ញា​សិប្បនិម្មិត គឺ​ធ្លាក់​ថ្លៃ​ភាគហ៊ុន​សឹង​ទាំងអស់ មិន​ថា​នៅ​ផ្សា​រមូល​ប​ត្រ​អាមេរិក ឬ​នៅ​ជប៉ុន​ទេ​។ Advantest ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខា​សម្រាប់​ឧស្សាហកម្ម​សឺ​មី​កុង​ឌុ​កទ័រ ធា្ល​ក់​ថ្លៃ​ហ៊ុន​ចំនួន​១១,១៣% នៅ​ថ្ងៃ​អង្គារ​ទី​២៨​មករា​។ នៅ​ជប៉ុន ក្រុមហ៊ុន Tokyo Electron បាន​ខាត​ថ្លៃ​ហ៊ុន ចំនួន​៥,៧៣%​។ ចំណែក​ធនាគារ SoftBank Group របស់​ជប៉ុន ដែល​លោក​ដូ​ណា​ល់ ត្រាំ បានប្រកាសថា​មានឈ្មោះ​ចូលរួម​ក្នុង​មហា​គម្រោង​AI​អាមេរិក​ដែរនោះ ក៏បាន​ធ្លាក់​ថ្លៃ​ហ៊ុន ៨,៣២%​នៅ​ថ្ងៃ​ចន្ទ​២៧​មករា ហើយ​នៅ​ថ្ងៃ​អង្គារ ធ្លាក់​៥,២១%​បន្ថែមទៀត​។ រីឯ ក្រុមហ៊ុន Fujikura អ្នក​ផលិត​ខ្សែកាប​ទិន្នន័យ ធ្លាក់​ថ្ងៃ​ភាគហ៊ុន​ដល់​ទៅ ៩,២១%​។​

​ផ្ទុយទៅវិញ នៅ​ផ្សារ​ហ៊ុន​ហុងកុង​ឯនោះវិញ គេ​សង្កេតឃើញថា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន បាន​ឡើងថ្លៃ​ស្រឺ​តៗ​បន្តបន្ទាប់​គ្នា​។ ជាក់ស្តែង ក្រុមហ៊ុន Tensen ឡើង​១,៩% ក្រុមហ៊ុន Baidu ឡើង ៣,៩% និង​ក្រុមហ៊ុន Xiaomi ឡើង​បាន​២,៨%​។ ពិភព​បច្ចេកវិទ្យា​ទំនើប​របស់​ចិន ហាក់ដូចជា​បាន​ស្ទុះ​ហក់​យ៉ាងខ្លាំង ដោយសារតែ​ខ្យល់ជំនោរ​ថ្មី បក់​ដោយ DeepSeek៕a deep seak1 a deep seak2 a deep seak3 
​