» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3909 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099676 នាក់

របត់​ប្រវត្តិសាស្ត្រ​ថ្មី គុយបា និង​កូរ៉េខាងត្បូង​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ដែល​ពីមុន​មានតែ​កូរ៉េខាងជើង​

​ប្រទេស​គុយបា​៖​ដំណឹង​នៃ​ការចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​កូរ៉េខាងត្បូង​នឹង​គុយបា គឺជា​ការអភិវឌ្ឍ​នយោបាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​របស់​ប្រទេស​កុំមុយនិស្ត​មួយ​នេះ ដែល​កន្លងមក​ទំនាក់ទំនង​មិត្តភាព​គុយបា​មានតែ​ជាម​យ​យ​កូរ៉េខាងជើង​។​a cuba korea3 

​​យោងតាម​ការអត្ថាធិប្បាយ​របស់លោក Matija Šerić អ្នកវិភាគ​ជនជាតិ​ក្រូ​អាត ជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​គោលនយោបាយ​ការបរទេស នៅលើ​បណ្តាញ​ព័ត៌មាន Eurasiareview.com កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ភ្លាមៗ​បាន​រាយការណ៍​អំពី កូរ៉េខាងត្បូង​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា តាមរយៈ​គណៈប្រតិភូរ​បស់​ខ្លួន​ទៅកាន់ អង្គការសហប្រជាជាតិ​។ នៅ​ទីក្រុង​ញូវយ៉ក ឯកអគ្គរដ្ឋទូត​គុយបា​និង​កូរ៉េខាងត្បូង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ផ្លាស់ប្តូរ​កំណត់​ទូត ហើយ​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ត្រូវបាន​បង្កើតឡើង​ដូច្នេះ​។​“​ការសម្រេចចិត្ត​បង្កើត​ទំនាក់ទំនង​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​គឺធ្វើឡើង​ស្របតាម​គោលបំណង​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​ស្របតាម​ស្មារតី និង​វិធានការ​នានា​ដែល​បាន​បង្កើតឡើង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ស្តីពី​ទំនាក់ទំនង​ការទូត​”​។ បេសកកម្ម​ទូត​បាន​បញ្ជាក់ថា ស្ថានទូត​នឹងត្រូវ​បើក​ក្នុងប្រទេស​ទាំងពីរ​។​

​ដំណឹង​នៃ​ទំនាក់ទំនង​រវាង​ទីក្រុង​សេ​អ៊ូ​ល នឹង​ទីក្រុង​ហា​វ៉ា​ណា គឺជា​ការអភិវឌ្ឍ​នយោបាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដោយ​ពិចារណា​លើ​ទំនាក់ទំនង​មិត្តភាព​រវាង​គុយបា ជំនាន់លោកហ្វីដែលកាស្ត្រូនឹង​កូរ៉េខាងជើង ចាប់តាំងពី​បដិវត្តន៍​គុយបា​ក្នុង​ឆ្នាំ​១៩៥៩ រហូតមកដល់​បច្ចុប្បន្ន​ដោយ​មិនមាន​អ្វី​ថ្មី​ជួយ​សេដ្ឋកិច្ច​ប្រទេស​គុយបា​នោះឡើយ​។ ដូច្នេះ គុយបា​បាន​ក្លាយជា​ប្រទេស​ទី ១៩៣ ក្នុង​ពិភពលោក ដែល​កូរ៉េខាងត្បូង​បាន​បង្កើត​បណ្តាញ​ទំនាក់ទំនង​ការទូត​ផ្លូវការ​។​

លោក​រ៉ូបឺត​រ៉ាប​សុន​ដែលជា​ភារធារី​និង​ជា​អនុប្រធាន​បេសកកម្ម​ទូត​អាមេរិក​ប្រចាំ​ក្រុង​ស៊េ​អ៊ូ​ល​កាលី​ឆ្នាំ​២០១៨​ដល​២០២១​បាន​និយាយប្រាប់​វី​អូ​អេ​ថា​ទំនាក់ទំនង​រវាង​គុយបា​និង​កូរ៉េខាងត្បូង​មិន​បង្ក​ការឈឺចាប់​ធ្ង​ន​ធ្ងន់​ដល់​គុ​រ៉េ​ខាងជើង​ប៉ុន្មាន​ទេ​។​ទោះបីយ៉ាងណា​ក្រុង​សេ​អ៊ូ​ល​និង​ឡា​ហាវ៉ាន​(​គុយបា​)​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លាសប្តូ​សហប្រតិបត្តិការ​វប្ប​ធ​ម៍​សេ​ដ្ខ​កិច្ច​ជាម​យ​យ​គ្នា​។​នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទិ​១៤​កុម្ភៈ​។​កូរ៉េខាងត្បូង​បាន​នាំ​ទំនិញ​ពី​ប្រទេស​គុយបា​បាន​ជាង​៧​លាន​ដុល្លារ​អាម​រិ​ក​និង​បាន​នាំ​ចេញទៅ​គុយបា​ចំនួន​១៤​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២២​។​

ដូច​ប្រទេស​កម្ពុជា​ដែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​អតីត​នាយករដ្ឋមន្ត្រី​គឺជា​អ្នក​ផ្ចុងផ្តើម​ឲ្យ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណៈរដ្ឋ​កូរ៉េ​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​ដែលជា​អ្នកមានគុណ​ចំពោះ​ព្រះមហាក្សត្រ​ព្រះ​ម​រម​រតនៈ​កោដិ​នរោត្តម​សីហនុ​៕a cuba korea1 a cuba korea2 

​