» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31199 នាក់

ម្សិលមិញ 29590 នាក់

សរុប 21073365 នាក់

លោកជំទាវ​បណ្ឌិត ជា សិរី ប្រជុំពិភាក្សា​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង​អន្តរក្រសួង ដើម្បី​កៀគរ​រកលុយ​ចំណាយ​

 

​ភ្នំពេញ ៖ ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន ដឹកនាំ​កិច្ចប្រជុំ​បើក​កិច្ចពិភាក្សា​មួយ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង​អន្តរក្រសួង​ដែល មាន​វត្តមាន​ចូលរួម​ពី ទេសាភិបាលរង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​តំណាង​មកពី ១២ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៥ ដើម្បី​ចូលរួម​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ គំនិត​ផ្តួចផ្តើម យន្តការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង និង​ជំរុញ​សកម្មភាព​នៃ​ការវិនិយោគ​បៃតង​។a chea meeting1

​ជំទាវ​ជា​សេរី​បាន​បញ្ជាក់ថា “​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​១ របស់​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ពិគ្រោះ​យោបល់​លើ​ការងារ​ហិរញ្ញវត្ថុ​បៃតង​។ កម្ពុជា​ត្រូវការ​ហិរញ្ញវត្ថុ​ចំនួន​៨​ប៊ី​លាន​ដុល្លា​អាមេរិក ដើម្បី​សម្រេចបាន​គោលដៅ​សេដ្ឋកិច្ច​បៃតង​។ នេះ​ជា​ទំហំ​ថវិការ​មួយ​ធំ​ដែល​ទាមទារ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​រដ្ឋាភិបាល ទាំង​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សប្បុរសជន​នានា​។ ដូច្នេះ​ការ​នេះ​ទាមទារ​ឲ្យ​កម្ពុ​ជាមាន ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​គៀងគរ​ហិរញ្ញវត្ថុ​ចាំបាច់​”​។​

​គួរ​រំលេច​ថា ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​ការជំរុញ​ការ​កៀរគរ​ប្រភព​ទុន សំដៅ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​មាន​កម្រិត​កាបូន​ទាប​។​

​សូមប​ញ្ជាំ​ក់ថា​រាជរដ្ឋាភិបាល គ្រោង​នឹង​បង្កើន​ការចំណាយ​ថវិកាជាតិ​រហូតដល់​ប្រមាណ ៨,៧​ប៊ី​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ ២០២៥ ស្មើនឹង ១៦,៩២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) កើនឡើង ២,៦% បើ​ធៀប​ឆ្នាំ ២០២៤​។ នេះ​បើ​យោងតាម​សារាចរ​ស្តីពី ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០២៥ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​នៅក្នុង​ច្បាប់​ថវិការ​ជាតិ​នេះ ខ្ទង់ចំណាយ​ដែល​ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក ក្នុងនោះ​រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ទៅលើ​ថវិកា​ចរន្ត​ថ្នាក់ជាតិ​ប្រមាណ ៥,៨៨​ប៊ី​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង ១១,៤៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) កើនឡើង ០,៤% បើ​ធៀប​នឹង​ឆ្នាំ ២០២៤​។ ចំណែក​ខ្ទង់ចំណាយ​ទៅលើ​ថវិកា​មូលធន​ថ្នាក់ជាតិ ប្រមាណ ២,៨២​ប៊ី​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង ៥,៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) កើនឡើង ៧,៥% បើ​ធៀប​នឹង​ឆ្នាំ ២០២៤​។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏ត្រូវ​បង្កើន​ចំណូល​ថវិកា​ថ្នាក់ជាតិ ឲ្យ​ស្មើនឹង ១៣,៨៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) គឺ​ស្មើនឹង ៧,១​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ផងដែរ​។​ទោះជា​យ៉ាងណា​, ដើម្បី​បង្គ្រប់​ត្រូវការ​ចំណាយ​ដែលមាន​ឳ​ន​ភាព​ថវិកា​ជាតិប្រមាណ ១,៦​ប៊ី​លាន​ដុល្លារ​អាម៉េរិក រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​មាន​តម្រូវការ​ហិរញ្ញប្បទាន​(​ខ្ចីលុយ​)​សរុប ២.១៥៨​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​កម្ចី​ក្នុងស្រុក​តាមរយៈ​ការបោះ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ​ចំនួន ១២៣​លាន​ដុល្លារ​អាម៉េរិក និង​កម្ចី​ក្រៅប្រទេស ប្រមាណ ២.០៣៥​លាន​ដុល្លារ​អាម៉េរិក​។

​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករ​ថា នៅក្នុង​ឆ្នាំ ២០២៥​នេះ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមាន​កំណើន​ក្នុង​រង្វង់ ៦,៣% គាំទ្រ​ដោយ​វិស័យ​អាទិភាព​សំខាន់ៗ​គឺ​៖ វិស័យ​ឧស្សាហកម្ម​, សេវាកម្ម និង​វិស័យ​កសិកម្ម ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មានការ​ងើបឡើង​វិញ​សន្សឹមៗ​ផងដែរ​៕a chea meeting 
​