» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3339 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123015 នាក់

ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់?


​ឧ​ត្ត​រ​មានជ័យ​៖​នៅ​ថ្ងៃអាទិត្យ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ ចំនួន​ពលករ​ខ្មែរ​ធ្វើការ​ចំណាក់ស្រុក​នៅ​ប្រទេស​ថៃ នៅតែ​បន្ត​ធ្វើការ​ឆ្លងដែន​មក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាម​ការអំពាវនាវ​រប​ស់​ប្រធានព្រឹទ្ធសភា​សម្តេច​តេ​ជោ​ហ៊ុនសែន​។​a khmer worker thai 

​មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​បាន​ឲ្យ​ដឹង ចាប់តាំងពី​ភាគ​គី​ថៃ បាន​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី​កន្លងមក​នោះ ដោយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា យើង​សង្កេតឃើញថា​បងប្អូន ប្រជា​ពលករ​ខ្មែរ​ដែល​ធ្វើការ​ចំណាក់ស្រុក​នៅ​ឯក​ប្រទេស​ថៃ ចាប់ផ្តើម​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​ចូលមក​កម្ពុជា​វិញ​តាម​ច្រកទ្វារព្រំដែន អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ភាពងាយស្រួល​ក្នុងការ​ឆ្លងដែន​របស់​បងប្អូន​ពលករ​ខ្មែរ​គ្រប់រូប​គឺថា​បើទោះបី​មាន​ឯកសារ ឬ​អត់​ឯកសារ​យ៉ាងណាក្តី​ក៏​ក្រុមការងារ​ច្រកទ្វារព្រំដែន និង​ក្រុមការងារ​របស់​ក្រសួង​ការងារ និង​អាជ្ញាធរខេត្ត រួមទាំង​មន្ត្រី ជំនាញ​ពាក់ព័ន្ធ​ដែល​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​តែងតែ​ជួយ​សម្របសម្រួល​រាល់​បញ្ហា​ប្រឈម​នានា ជូន​ដល់​បងប្អូន​ពលករ ដើម្បី​អន្តរាគមន៍​ឲ្យ​លឿន​ឆាប់រហ័ស​ងាយស្រួល​បាន​វិល​ត្រឡប់មក​ស្រុក​កំ​ណើ​រវិ​ញ ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ​ក្រុមការងារ​របស់​ក្រសួង​ការងារ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត បាន​ណែនាំ និង​ផ្ត​ល់ព័ត​មាន​ល្អៗ សម្រាប់​ឱកាស​ការងារ​ធ្វើ​ជូន​បងប្អូន​ពលករ​ម​ក​កម្ពុជា​ដែលមាន​បំណង​ចង់​ធ្វើការ ខណៈ​ប​ច្ចប្ប​ន្ន​នៅ​កម្ពុជា​កំពុង​ត្រូវ​កម្លាំង​ពលកម្ម​ជាច្រើន​កន្លែង ស​ម្រ​ប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​។​បើតាម​ក្រសួង​ការងារ​កម្ពុ​ជាមាន​ពល​ករ​ជា​១​លាន​ពីរ​សែន​នាក​ធ្វើការ​នៅ​ក្រុង​ប្រទេស​ថៃ​ដែល​រក​ចំណូល​រាប់រយ​លាន​ដុល្លារ​ផ្ញើមក​ស្រុក​វិញ​។​ប៉ុន្តែ​ពេល​មានទំនាស់​ជាមួយ​ប្រ​ទេ​ថៃ​កម្ពុជា​បាន​ប្រតិកម្ម​ដូចជា​បិទ​ការ​នាំចូល​ទំនិញ​ពី​ស្រុកថៃ​ឈប់​ប្រើ​ភ្លើង​និង​និង​អ៊ិន​ធឺ​ណែ​ត​ថៃ​ដែល​ធ្វើ​ឲ្យ​ថៃ​ខាត​រាប់ពាន់​លាន​ដុល្លារ​អាម​រិ​ក​។​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ​ថា​ស្រុក​ខ្មែរ​មានការ​ងារ​២៥​ម៉ឺន​កន្លែង​កំពុង​រង់ចាំ​។​

បើតាម​តួរ​លេខ​នេះ​បើ​ពលករ​ខ្មែរ​មកពី​ស្រុកថៃ​ទាំងអស់​គឺ​នៅសល់​មនុស្ស​១​នាក់​​ទៀត​ដែល​ត្រូវ​រក​ការងារ​ធ្វើ​។​តែ​កន្លងមក​លោក​ហេង​សួង​រដ្ឋមន្ត្រីក្រសួង​ការងារ​អះអាងថា​កម្ពុជា​មានការ​ងារ​ធ្វើ​៩៩​ភាគរយ​។​ចឹ​ង​ការងារ​ដែល​ត្រុ​វ​ធ្វើ​គឺ​ចុះ​ស្រែ​ចិញ្ចឹមសត្វ​?​។​តើ​ពលករ​សុខចិត្ត​ធ្វើ​អត់​?​។​ទោះ​ជាង​ណា​ប្រសិនបើ​ពលករ​កម្ពុជា​មកវិញ​អស់​ពិតមែន​ប្រទេស​ថៃ​នឹង​ប្រឈមមុខ​ខាង​កង្វះ​កម្លាំង​ពលកម្ម​?​។​តែបើ​បើ​ពលករ​ខ្មែរ​នៅពេល​មាន​បញ្ហា​ជាមួយគ្នា​ខ្លាំង​ថៃ​ក៏​អាច​ប្រើ​ធ្វើជា​កម្លាំង​ប្រឆាំង​កម្ពុជា​វិញ​ក៏​ថា​បាន​?​។​កន្លង​កាល​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដែលជា​រដ្ឋាភិបាល​ទា​ហ៊ាន​កាន់អំណាច​កម្ពុជា​និង​ថៃ​ជួយ​គ្នា​ទៅវិញទៅមក​មិន​គាំទ្រ​កម្លាំង​ប្រឆាំង​ឡើយ​។​ករណី​យ៍​នេះ​សម្តេច​តេ​ជោ​ស​សើ​រលោក​ប្រា​យុទ្ធ​ជាខ្លាំង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​សម្រាប់​ច្រកព្រុំដែន​ខាង​ភាគ​គី​ថៃ​បើក​ច្រក​នៅ​ម៉ោង ៦.០០​នាទី​ព្រឹក​កម្ពុជា បើក​នៅ​ម៉ោង​៩.០០​នាទី​បិទ​នៅ​ម៉ោង​២២.០០​នាទី​អនុញ្ញាត​ឲ្យ​ឆ្លងដែន​ចេញចូល​បានតែ​សិស្ស និង​ពលករ អ្នកជំងឺ​តែ​ប៉ុ​ណ្តោះ ៕a khmer worker thai1 

​