» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1241 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082767 នាក់

៣ខែ២០២៦កម្ពុជានាំចេញអង្ករជាង ៣៦ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ២០០លានដុល្លារ

 

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦១ ៥៧៨ តោន ទទួលបានប្រាក់ចំនួន ២០៧.៥៤ លានដុល្លារសហរដ្ឋអាមេរិក។a rice

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា៖ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦១ ៥៧៨ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ៩៨ ០៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦ លានដុល្លារសហរដ្ឋអាមេរិក,។ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៨៩ ២១៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៨ លានដុល្លារសហរដ្ឋអាមេរិក ។,ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៤៥ ៧៧១ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៨ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២៨ ៥១៧ តោន គិតជាទឹកប្រាក់ចំនួន ២៦.៦៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ ដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦០.១២% ប្រភេទអង្ករសគ្រាប់វែង ១៦.១៦% អង្ករចំហុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៨% អង្ករបាក់គ្រប់ប្រភេទ ២១.០៩% និងអង្ករផ្សេងៗចំនួន ០.២% ។ ទន្ទឹមគ្នាកម្ពុជាបាននាំចេញស្រូវចំនួន ២ ០០០ ៦០០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៤៣៣.២៣ លានដុល្លារសហរដ្ឋអាមេរិក ៕a rice3moth