» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11889 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118171 នាក់

អាមេរិក​ជួយ​អង់គ្លេស​អង់គ្លេស​ជួយ​ខ្មែរ ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ឆ្នាំ​២០២១​ហើយ​ប្រឈមមុខ​ទីផ្សារ​

 

​ភ្នំពេញ ៖ ​លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​និង​អៀឡង់​ខាងជើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ តទៅ ចក្រភព​អង់គ្លេស​(​ដែល​ចេញ​ផុតពី​សហគមន៍​អឺរ៉ុប​ទៅ​មាន​ឬ​គ្មាន​កិច្ចព្រមព្រៀង​)​នឹង​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​។a brak so

អង់គ្លេស​បានសំរេច​ថា​នឹងមិន​បន្ត​អនុវត្ត​ការព្យួរ​មួយផ្នែក​នៃ​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​របស់ សហភាព​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ មកលើ​កម្ពុជា​ទៀត​ទេ លោកស្រី​ទូត បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​កំពុង​រិះរក​វិធី ដើម្បី​បង្កើត​កិច្ចសន្ទនា​ទៀងទាត់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​និង​វិស័យ​សិទ្ធិមនុស្ស និង​សេរីភាព ផ្សេងៗ​ទៀត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការសំរេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​នេះ ដោយបាន​ចាត់ទុក​ការសំរេចចិត្ត​នេះ​ថា ជាការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថា ការសំរេចចិត្ត​នេះ​គឺ​ពិតជា​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្ពុជា​នៅពេលដែល​ពួកគេ​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​មហន្តរាយ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ដោយឡែក​សហរដ្ឋអាមេរិក​សម័យ​លោក​ដូ​ណា​ល់​ត្រាំ​ដែល​លើកទឹកចិត្ត​ឲ្យ​ចក្រភព​អង់គ្លេស​ដើរ​ចេញពី​អឺរ៉ុប កាលពី​ថ្ងៃ​ពុធ​ទី​១៦ ខែធ្នូ​ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គយ​ដែល​បានកំណត់​ដើម្បី​ភ្ជាប់​ជាមួយ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅ​ដំណាច់​ឆ្នាំនេះ​។ សេចក្តីថ្លែងការណ៍​មួយ នៅលើ​គេហទំព័រ​រដ្ឋាភិបាល​ច​ក្រ​ភព​អង់គ្លេស បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ជំនួយ​គយ​ទ្វេភាគី​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ រតនាគារ លោក Jesse Norman និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក Robert Wood Johnson នៅឯ​ពិធី​ចុះហត្ថលេខា​នៅឯ​ស្ថានទូតសហរដ្ឋអាមេរិក​នៅ​ទីក្រុង​ឡុង​ដ៏​។​«​នេះ គឺជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ដែល​ធានា​នូវ​ការបន្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប និង​បង្ហាញ​អំពី​ភាពខ្លាំង​នៃ​ទំនាក់ទំនង​គយ​រវាង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​»​។​

​សូមជម្រាបថា កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឱ្យមាន​ការផ្លាស់​ប្តូរ​យ៉ាង​រលូន​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​គយ ដែលមាន​ស្រាប់ រួមទាំង​ការចែករំលែក​ទិន្នន័យ ដើម្បី​ដោះស្រាយ​ការ​ក្លែងបន្លំ​ពន្ធគយ​ដែល​ភាគី​ទាំងពីរ​បាន​រក្សា​ក្នុង​ក្របខ័ណ្ឌ​សហភាព​អ៊ឺរ៉ុប​ពីមុន​។​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ដាច់ដោយឡែក​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្ពស់​ក្រោម​កិច្ចចរចា​រវាង​ភាគី​ទាំងពីរ​ដែល​ត្រូវបាន​គេ​រំពឹងថា​ជា​ចំណុចកណ្តាល​នៃ​បរិយាកាស​សេដ្ឋកិច្ច​ក្រោយ Brexit របស់​ចក្រភព​អង់គ្លេស​៕

​