» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2309 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238858 នាក់

កងកម្លាំង​រក្សា​សន្តិភាព UN នៅ​ប្រទេស​លី​បង់ ស្ថិតក្រោម​ការវាយប្រហា​រ​មាន​សមាជិក​២​នាក់​ទៀត រងរបួស


​ប្រទេស​លី​បង់​៖ កាលពី​ថ្ងៃ​សុក្រ ទី​១១ ខែតុលា កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​លី​បង់ UNIFIL បាន​ព្រមាន​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ខ្លាំង សម្រាប់​កងកម្លាំង​មួក​ខៀវ​របស់ខ្លួន បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ បាន​បង្ក​ឱ្យ​សមាជិក​បេសកកម្ម ២​នាក់​ទៀត រងរបួស​នៅក្បែរ​ព្រំដែន​អ៉ី​ស្រា​អែល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​a un libanon 

UNIFIL បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ ទីស្នាក់ការ​របស់ខ្លួន​នៅ​ទីក្រុង Naqura បាន​ទទួលរង​ហេតុការណ៍​ផ្ទុះ ដែលជា​លើក​ទី​២ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ហើយ​បណ្តាលឱ្យ កងកម្លាំង​រក្សា​សន្តិសុខ​២​នាក់ រងរបួស​។ យោងតាម​អ្នកនាំពាក្យ UNIFIL អ្នក​ទាំង​២​នោះ គឺជា​កងកម្លាំង​មួក​ខៀវ​មកពី​ស្រីលង្កា​។ ឧប្បត្តិហេតុ កាលពី​ថ្ងៃ​សុក្រ កើតមានឡើង ក្រោយ UNIFIL បាន​អះអាងថា ទីតាំង​របស់ខ្លួន បាន​ស្ថិតក្រោម​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត និង​បណ្តាលឱ្យ​កងកម្លាំង​មួក​ខៀវ​ឥណ្ឌូ​ណេ​ស៉ី​២​នាក់ រងរបួស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​យោធា​អ៉ី​ស្រា​អែល បាន​ទទួលស្គាល់ថា កងកម្លាំង​របស់ខ្លួន បានកំណត់​គោលដៅ​វាយប្រហារ​ក្បែរ ទីតាំង​របស់​បេសកកម្ម​រក្សា​សន្តិភាព UN ដោយសារតែ ក្រុម​ហេស​បូ​ឡា​ធ្វើ​ប្រតិបត្តិការ នៅ​តំបន់​នោះ ប៉ុន្តែ​បាន​អះអាងថា នឹង​បើក​ការ​ស៉ើ​ប​អង្កេត​ល្អិតល្អន់ ជុំវិញ​ឧប្បត្តិហេតុ​ទាំងនេះ​។ អន្តរជាតិ​បាននាំគ្នា​ចេញមុខ​ថ្កោលទោស ការវាយប្រហារ​លើ​ទីតាំង​កងកម្លាំង​រក្សា​សន្តិភាព UN ដោយ​អ៉ី​ស្រា​អែល​។​
​គួរ​បញ្ជាក់ថា អ៉ី​ស្រា​អែល​និង​ហេស​បូ​ឡា បាននិងកំពុង​ប្រយុទ្ធ​គ្នា នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ ចាប់តាំងពី​សប្តាហ៍​មុន​មក នៅពេល​អ៉ី​ស្រា​អែល ប្រកាស​ចាប់​ផ្តើមធ្វើ ប្រតិបត្តិការ​យោធា​តាមផ្លូវ​គោក​ចូល​លី​បង់ ដើម្បី​ប្រឆាំង​ចលនា​ប្រដាប់អាវុធ​មួយ​នេះ ដែលមាន​អ៉ី​រ៉ង់​ជា​ខ្នងបង្អែក​។សូមបញ្ជាក់ថាប្រទេសកម្ពុជាក៏បានបញ្ជូនកងកម្លាំងទៅចូលរួមកម្មវិធីរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់ផងដែរ។ប៉ុន្តែមិនទាន់ដឹងថាមានសភាពការណ៍យ៉ាងណានោះទេ?។

​