» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2361 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238910 នាក់

គណបក្ស​នាំមុខ​ថៃ​ពីរ​ព្រមព្រៀង​លើ​តំណែង​ប្រធានរដ្ឋសភា​

​ប្រទេស​ថៃ​៖​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា គណបក្ស Move Forward និង​គណបក្ស Pheu Thai នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​បាន​ឈានដល់​ការឯកភាព​គ្នា ក្នុងការ​តែងតាំង​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុមចម្រុះ របស់ខ្លួន ជា​ប្រធានរដ្ឋសភា​ថ្មី​របស់​ថៃ​។​a thai paliament 

​ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​ប្រកាស​ដោយ​មេដឹកនាំ​គណបក្ស Move Forward លោក Pita Limjaroenrat នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមមួយ​កាលពី​យប់​ថ្ងៃ​ចន្ទ ដើម សប្ដាហ៍​នេះ ដោយ​គណបក្ស​ទាំង​២ យល់ព្រម​តែងតាំង​លោក វ៉ាន់ ម​ហាំ​ម៉ាត់ នួ​រ ម៉ា​ថា (Wan Muhamad Noor Matha) ជា​ប្រធានរដ្ឋសភា​ថ្មី ហើយ​ការតែងតាំង​ជា​ផ្លូវការ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​សបា្ដហ៍​នេះ​។ បន្ថែម​ពីលើ​នេះ តាមរយៈ​ការសម្រេចចិត្ត​នេះដែរ គណបក្ស Move Forward នឹងមាន​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា រីឯ​គណបក្ស Pheu Thai មាន​អនុប្រធានរដ្ឋសភា​ទី​២​។​

​លោក វ៉ាន់ ម​ហាំ​ម៉ាត់ នួ​រ ម៉ា​ថា មាន​អាយុ ៧៩​ឆ្នាំ គឺជា​អ្នកនយោបាយ​ជើងចាស់​ម្នាក់​មកពី​ខេត្ត​យ៉ា​ឡា (Yala ) នៃ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ហើយ​លោក ក៏​ជា​មេដឹកនាំ​គណបក្ស Prachachat Party ដែល​បាន​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​គណបក្ស Move Forward នៅក្រោយ​ការបោះឆ្នោត​សកល​កាលពី​ខែឧសភា កន្លងទៅ​.​។​​លោក Wan Muhamad  បាន​ថ្លែង​សារ​ភា្ល​មៗ​ក្រោយ​ត្រូវ បានប្រកាស​តែងតាំង ដោយ​លោក​បាន​គូសបញ្ជាក់​ពី​ចក្ខុវិស័យ​របស់លោក ជាមួយ​ការ​សង្កត់ធ្ងន់ថា​លោក​នឹង​ប្រកាន់យក​ភាព​អព្យាក្រឹត ក៏ដូចជា​ធ្វើតាម​ព្រះរាជ​យោបល់​របស់ ព្រះមហាក្សត្រ​ថៃ ដែល​ទ្រង់​បាន​ប្រទាន​ក្នុងពេល​បើក​រដ្ឋសភា​ថ្មី កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​កន្លងទៅ​។​​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​នេះដែរ រដ្ឋសភា​ថៃ​នឹង​បោះឆ្នោត​ជាសម្ងាត់ ដើម្បី​ជ្រើសរើស​អនុប្រធាន​២​រូប ដោយ​អនុប្រធាន​ទី​១ គឺជា​សមាជិកសភា​មកពី​គណបក្ស Move Forward និង​អនុប្រធាន​ទី​២ មកពី​គណបក្ស Pheu Thai អនុលោម​តាម​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំង​២​។ លោក Wan Muhamad ត្រូវបានតែងតាំង​ជា​ប្រធានរដ្ឋសភា​ដោយ​ស្វ័យប្រវត្តិ ។​

​