» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11825 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118107 នាក់

សឹង្ហបុរីដាក់ចេញផែនការលុបបំបាត់រថយន្តប្រើម៉ាហ្សុតនៅឆ្នាំ២០២៥

សិង្ហបុរី៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ប្រទេសសិង្ហបុរី នឹងបញ្ឈប់ការចុះបញ្ជីសម្រាប់យានយន្តនិងរថយន្តឈ្នួល (តាក់ស៊ី) ដែលប្រើប្រាស់ម៉ាស៊ូតថ្មីៗជាបន្តទៀតហើយ ហើយនេះគឺជាផ្នែកមួយស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យយានយន្តទាំងអស់នៅលើដងផ្លូវក្នុងរដ្ឋទីក្រុងនេះ នឹងដំណើរការដោយថាមពលស្អាត (ថាមពលបៃតង) នៅឆ្នាំ ២០៤០ ។a car siguapor 

វិធានការនេះ ធ្វើឡើងក្រោមគោលបំណងដើម្បីលុបបំបាត់យានយន្តដែលបំពុលបរិយាកាសកាន់តែច្រើន បន្ទាប់ពីបានប្រកាសនៅក្នុងសភាកាលពី ៣ ឆ្នាំមុន អំឡុងនៃការពិភាក្សាស្តីពីផែនការនិរន្តភាពបរិស្ថានរបស់រដ្ឋាភិបាល កាលពីខែមីនា ឆ្នាំ ២០២១ ។

កាលពីថ្ងៃទី១០ ខែកក្កដា អាជ្ញាធរដឹកជញ្ជូនផ្លូវគោក ហៅកាត់ថា LTA បាននិយាយថា ចាប់តាំងពីពេលនោះមក ចំនួននៃការចុះបញ្ជីយានយន្ត និងតាក់ស៊ីប្រើប្រាស់ម៉ាស៊ូតថ្មីៗ មានកម្រិតទាបជាង ១% (ជារួម) ដោយផ្តល់ក្តីសង្ឃឹមសម្រាប់ជម្រើសនៃការប្រើប្រាស់ថាមពលស្អាត ។ ការហាមប្រាមនាពេលខាងមុខ ទៅលើរថយន្តម៉ាស៊ូត និងតាក់ស៊ីថ្មីៗ បានកើតឡើង មុនពេលយានយន្តទាំងអស់ដែលបានចុះបញ្ជីក្នុងប្រទេសសិង្ហបុរី តម្រូវឱ្យប្រែក្លាយជាយានយន្តគំរូថាមពលស្អាតជាងមុន ចាប់ពីឆ្នាំ ២០៣០ ។

LTA បានបញ្ជាក់ថា ម្ចាស់យានយន្តប្រើម៉ាស៊ូតដែលបានចុះបញ្ជីមុនថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ នឹងអាចបន្តវិញ្ញាបនបត្រនៃការទទួលបានសិទ្ធិប្រើប្រាស់ ឬ COE ហើយបន្ទាប់ពីកាលបរិច្ឆេទកំណត់ឆ្នាំ ២០២៥ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធផ្លូវខ្ពស់ជាងមុន ដើម្បីជំរុញឱ្យបញ្ឈប់ការប្រើប្រាស់យានយន្តម៉ាស៊ូត ។ នេះគឺជាផ្នែកមួយនៃគោលការណ៍ដែលមានស្រាប់ ក្នុងការគិតថ្លៃបន្ថែមលើពន្ធផ្លូវចន្លោះពី ១០% ទៅ ៥០% សម្រាប់យានយន្តដែលមានអាយុកាលលើសពី ១០ ឆ្នាំ ហើយអាស្រ័យលើអាយុកាលរបស់យានយន្ត ។

ទោះជាយ៉ាងណាក៏ដោយ LTA ក៏បានឱ្យដឹងផងដែរថា ការរឹតបន្តឹងលើការចុះបញ្ជីរថយន្តថ្មីដែលប្រើប្រាស់ប្រេងម៉ាស៊ូត នឹងមិនអនុវត្តចំពោះការនាំចូល និងការចុះបញ្ជីរថយន្តប្រភេទចាស់ៗមួយចំនួនដែលមានច្បាប់ តម្លៃចុះបញ្ជី និងការប្រើប្រាស់ជាក់លាក់ណាមួយនោះទេ ។ គិតត្រឹមខែឧសភាឆ្នាំនេះ ប្រហែល ១៧% នៃចំនួនយានជំនិះទាំងអស់នៅក្នុងប្រទេសសិង្ហបុរី កំពុងដំណើរការដោយប្រើប្រាស់ប្រេងម៉ាស៊ូត ។ កិច្ចខិតខំប្រឹងប្រែង បានបន្តធ្វើឡើង ដើម្បីលើកទឹកចិត្តដល់ម្ចាស់យានយន្តពាណិជ្ជកម្មទាំងអស់ ឱ្យផ្លាស់ប្តូរពីរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត ហើយប្តូរទៅកាន់រថយន្តប្រើប្រាស់ថាមពលស្អាត (ថាមពលបៃតង) ៕ប្រភព៖ The Straits Times/ The Star/ VNAa car singapor