» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2650 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084176 នាក់

ADB ឲ្យ​ប្រាក់កម្ចី​ចំនួន ៥០​លាន​ដុល្លារ សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​អាជីវក​ម្ម​ក្នុងស្រុក​

​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ប្រាក់កម្ចី​ផ្តោតលើ​គោលនយោបាយ​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​បរិយាកាស​ធុរកិច្ច​កាន់តែ​ងាយស្រួល​សម្រាប់​ការវិនិយោគ លើកកម្ពស់​អាជីវកម្ម​ឱ្យ​កាន់​តែមាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ និង​បន្ធូរបន្ថយ​របាំង​ពាណិជ្ជកម្ម​។a bank adb1

សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB នៅ​ថ្ងៃទី ២៦​ខែ វិច្ឆិកា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា កម្មវិធី​រង​ទី​២ នៃ​កម្មវិធី​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង ដែល​កំពុង​ដំណើរ​នេះ ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​ការបង្កើន​ការវិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សម្រេចបាន​កំណើន​កាន់តែ​ខ្ពស់ ប្រកបដោយ​បរិ​យាប​ន្ន និង​មាន​ចីរភាព ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​មុខរបរ​របស់​ប្រជាពលរដ្ឋ​។

​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា​កម្មវិធី​នេះ​គាំទ្រ​ដល់​ការបន្ត​ការប្តេជ្ញាចិត្ត​របស់ ADB ក្នុង​ការជំរុញ​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​កាន់តែ​រីកចម្រើន នាំមក​នូវ​ការវិនិយោគ​ជាមួយ​ឱកាស​ការងារ​កាន់តែច្រើន និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

​លោកស្រី​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​ផ្តោតលើ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ឬ MSMEs ដោយសារ​សហគ្រាស​ទាំង​នេះ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ហើយ​កំណើន​របស់​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​។ ជាមួយ​ប្រាក់​បន្ថែម​ពិសេស​ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រាស​គោលដៅ​មួយចំនួន យើង​មាន​គោលបំណង​ជំរុញ​សហគ្រាស​ទាំងនោះ​ក្នុង​ការធ្វើ​ពិពិធ​កម្ម ប្រើប្រាស់​ជម្រើស​ឌីជីថល និង​បង្កើន​ផលិតភាព​»​។

​លោកស្រី​បន្តថា​៖ «​កម្មវិធី​នេះ​ក៏​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ឱ្យ​កាន់តែ​រលូន និង​មាន​ប្រសិទ្ធភាព​ជាង​មុន តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ សម្រួល​នីតិវិធី និង​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម ដើម្បី​បង្កលក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា ជ្រៀត​ចូលក្នុង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​»​។

ADB​បាន​លើកឡើងថា មាន​ឧបសគ្គ​ចម្បង​ដែល​ប្រទាក់ក្រឡា​គ្នា​ចំនួន​បី ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ទ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​រួ​មាន​៖ «​បរិយាកាស​សម្រាប់​ការវិនិយោគ និង​អាជីវកម្ម​ដែល​មិនទាន់​ដំណើរ​ការល្អ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម មិនទាន់​សូវ​រីកចម្រើន និង​របាំង​មួយចំនួន​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​»​។ បញ្ហា​ទាំងនេះ​កាត់បន្ថយ​ផលិតភាព និង​សមត្ថភាព​ប្រកួតប្រជែង ហើយ​រារាំង​សេដ្ឋកិច្ច​ពី​ការសម្រេចបាន​នូវ​សក្តានុពល​កំណើន​ពេញលេញ​។

​កម្មវិធី​របស់ ADB ខាងលើ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងនេះ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ វា​នឹង​ជួយ​សម្រួល​បទ​ប្បញ្ញត្តិ​ធុរកិច្ច និង​លើកកម្ពស់​សេវាសាធារណៈ ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។ នៅត្រឹម​ឆ្នាំ ២០២៧ កម្មវិធី​នេះ​នឹង​ជួយ​សម្រួល​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ប្រមាណ ៥​ម៉ឺន ឱ្យបាន​ចុះបញ្ជី​ជា​ផ្លូវការ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​អន​ឡាញ ហើយ​ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​ចាំបាច់​តាម​ប្រព័ន្ធ​ឌីជីថល​។a bank adb 

 

​