» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1876 នាក់

ម្សិលមិញ 10609 នាក់

សរុប 21195726 នាក់

ពលរដ្ឋត្រឡប់មកពីថៃជាច្រើន មកចុះឈ្មោះស្វែងរកការងារធ្វើក្នុងកម្មវិធីពិព័រការងារនៅបន្ទាយមានជ័យ

 

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ នៅតាមបណ្តាលភូមិសង្កាត់ ក្នុងមូលដ្ឋានស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បាននាំគ្នាមកចុះឈ្មោះដោយផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងឱកាសពិព័រការងារសន្តិសុខសង្គមបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីតាំងបរិវេណសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។a labor from thai 

ប្រជាពលរដ្ឋដែលត្រឡប់មកពីធ្វើពលករនៅថៃ ហើយបានមកចូលរួមក្នុងវិទិកាការងារនេះ បានលើកឡើងថា ពួកគាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត គឺមិនចង់ត្រឡប់ទៅធ្វើការនៅឯប្រទេសថៃវិញទេ ដោយសារការងារនៅប្រទេសថៃ មានការលំបាក ហើយត្រូវឃ្លាតឆ្ងាញពីក្រុមគ្រួសារថែមទៀត។

សូមជម្រាបថា រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។ តម្រូវការការងារចំនួនប្រមាណ១ ០០០កន្លែង ត្រូវបាននាំយកមកបង្ហាញជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ តាមរយៈវេទិកាការងារដែលរៀបចំឡើងរៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានស្រុក ខេត្តគោលដៅនានា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។

សូមបញ្ជាក់ថាបើតាមរដ្ឋមន្ត្រីក្រសួងការងារថៃនៅថ្ងៃទី៣១មិនា២០២៦ពលករខ្មែរភាគច្រើនបានផុតសុពលភាពកិច្ចសន្យាការងារ។ថៃមិនទាន់ប្រកាសថានឹងមានចំណាត់ការបែបណាទេតែបានប្រកាសមិនរើសយកពលករខ្មែរថែមទៀតទេដោយសារបញ្ហាការបិទព្រុំដែន។a labor from thai1 a labor from thai2