» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1181 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082707 នាក់

លោក គួច ចំរើន ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​និង​សម្លាប់ រុយ​ស នៅ​ស្រុក​លើកដែក​


​ខេត្តកណ្ដាល​៖ លោក គួច ចំរើន អភិបាលខេត្ដ​កណ្ដាល នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤​នេះ អមដំណើរ​ដោយ​អភិបាលរង​, ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក បាន​ចុះទៅ​ពិនិត្យមើល​ស្ថានភាព ជាក់ស្ដែង​ស្រូវ របស់​ប្រជាកសិករ នៅក្នុង​ស្រុក​លើកដែក ខេត្ដ​កណ្ដាល ដែល​បំផ្លាញ​ដោយ​រុយ​ស ក្នុងនោះ​មាន​ភូមិ​ចំនួន​៤ បាន​ទទួលរង​ការប៉ះពាល់​។​a kouch fly 

​លោក​អភិបាលខេត្ត បាន​ប្រាប់​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ ត្រូវ​ចុះ​ពិនិត្យ និង​ជួយ​អន្ដរាគមន៍ ជូន​ដល់​ប្រជាកសិករ ដែល​រង​ការប៉ះពាល់​ស្រូវ ដែល​បំផ្លាញ​ដោយ​រុយ​ស តាមរយៈ​ការបាញ់​ថ្នាំ​ធម្មជាតិ ដើម្បី​កម្ចាត់​។​​លោក គួច ចំរើន ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ជាប្រចាំ ចំពោះ​បញ្ហា​រុយ​ពណ៌​ស ដែល​បំផ្លាញ​ស្រូវ​ប្រជាពលរដ្ឋ​នេះ​ផងដែរ​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងកសិកម្ម​, រុយ​ស​នេះ មាន​ដងខ្លួន​ស្រទន់ ដែល​គ្របដណ្តប់​ដោយ​ស្លាប​ពណ៌​ស ដែល​បំផ្លាញ​ដំណាំ​ស្រូវ មានឈ្មោះ​វិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam ហើយ​វដ្ត​ជីវិត​របស់​រុយ​ស មាន​រយៈពេល​១៧ ទៅ​២៤​ថ្ងៃ ដែល​រុយ​ស​១​ក្បាល អាច​ពង​បាន​ពី​ចន្លោះ ១០០-២០០​ពង ហើយ​វា​ពង​ផ្នែក​ខាងក្រោម​នៃ​ស្លឹក​ស្រូវ​។​
​ទី​១៖ ការបំផ្លាញ​៖​រុយ​ស បំផ្លាញ​ដំណាំ​ស្រូវ​ដោយផ្ទាល់ ដោយ​ជញ្ជក់​រុក្ខ​រស​ពី​ស្លឹក​ស្រូវ (​សកម្ម​ខ្លាំង​នៅពេល​ព្រឹក​) ធ្វើ​ឲ្យ​ស្លឹក​ប្រែ​ពណ៌ លឿង និង​រួញ​។ វា​បំផ្លាញ​ខ្លាំង​លើ​ស្រូវ ក្នុង​វគ្គ​លូតលាស់ (​ពិសេស​ក្នុង​ដំណាក់​សំណាប​និង​បែក​គុម្ព​)​។ ប្រសិនបើ​ប្រជាករ​រុយ​ស​ច្រើន បំផ្លាញ​ស្រូវ​ស្ថិតក្នុង​វគ្គ​បង្កើត​ផល (​ពិសេស​ដំណាក់កាល​ចេញ​កូរ ចេញ​ផ្កា​) នោះ​នឹង​ធ្វើឱ្យ​គ្រាប់​ស្រូវស្កក​ច្រើន​។​

​ទី​២៖ វិធានការ​គ្រប់គ្រង​និង​កម្ចាត់​រុយ​ស​៖ចុះ​ពិនិត្យ​វត្តមាន​រុយ​ស​ក្នុង​ស្រែ យ៉ាងតិច ២-៣​ដង ក្នុង​មួយ​សប្តាហ៍​។ នៅពេល​មាន​វត្តមាន​រុយ​ស​ចន្លោះ ១០-៤០ ក្បាល​/​គុម្ព ប្រើប្រាស់​វិធានការ​គីមី​ដោយ​ប្រើ​ថ្នាំ​កសិកម្ម បាញ់ថ្នាំ​នៅ ពេលព្រឹក​ចន្លោះ​ម៉ោង ៦:០០-៩:០០។ សម្អាត​ស្មៅ​ដែលជា​ជម្រក​រុយ​សទាំង​ក្នុង​និង​បរិវេន​ស្រែ​។ ប្រើ​អន្ទាក់​ស្និត​ពណ៌​លឿង ឬ​ពណ៌​បៃតង​ដោត​ក្នុង​ស្រែ​។

ក្នុងករណី​មាន​ប្រជាករ​រុយ​សតិ​ច ប្រើ​ល្បាយ​ទឹកសាប៊ូ ដែលមាន​សាប៊ូម្សៅ​ចំនួន ៤​ស្លាបព្រា លាយ​ប្រេងឆា​ចំនួន ៨​ស្លាបព្រា​និង​ទឹក​ចំនួន ១០​លីត្រ បាញ់​នៅពេល​ព្រឹក ឬ​ល្ងាច​។បាញ់ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ (​ផ្សំ​ស្លឹក​ទៀប ២​គ​ក្រ ស្លឹក​ប្រេងខ្យល់ ២​គ​ក្រ បុក​ឱ្យ​ម៉ដ្ឋ​ច្របល់​ជាមួយ​ទឹក ១០​លីត្រ រួច​ច្រោះ ឱ្យ​ស្អាត​ហើយ​បាញ់​កន្លែង​ដែល​កើត​រុយ​ស​)។ ក្នុងករណី​ត្រូវ​ប្រើប្រាស់​ថ្នាំ​កសិកម្ម ត្រូវ​ជ្រើសរើស​ថ្នាំ​កសិកម្ម​ណា​ដែលមាន​បញ្ជី​ការត្រឹមត្រូវ​ដែលមាន​សារធាតុ សកម្ម​ដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl៕a kouch fly1 

​