» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12183 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118465 នាក់

២០២៣​គ្រឹះ​ស្ថាន​អង្គរ​រកលុយ​បាន​ជាង​៣៧​លាន​ដុល្លារ​ពី​ភ្ញៀវ​

 

​សៀមរាប​៖ ពេញ​មួយឆ្នាំ​២០២៣ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​ពី​ការលក់​សំបុត្រ​ជូន​អ្នកទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​៣៧ ១៩៨.៩៨៨​ដុល្លារ​អាម៉េរិក ស្មើនឹង​ជាង​២០០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២២​។​យោងតាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០២៤ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៣ មាន​ទេសចរ​បរទេស​សរុប ៧៩៨ .០៦៩​នាក់ បាន​ចូល​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំនួន​នេះ កើនឡើង​១៧៧,៧៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២២​។a angKor tour1 

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក៏បាន​រាយការណ៍​ពី​ការលក់​សំបុត្រ​នៅ​ប្រាសាទ​កោះកែរ​ផងដែរ ដែល​សរុប​ទាំង​១២​ខែ ឆ្នាំ​២០២៣ បាន​ចំនួន​២២២. ០៩០​ដុល្លារ លើ​អ្នកទេសចរ​បរទេស ១៤.៨០៦​នាក់ និង រក​ចំណូល​ពី​ការលក់​សំបុត្រ​ទូក​នៅ​តំបន់​ចុង​ឃ្នៀ​ស ភ្នំ​ក្រោម​បាន​ចំនួន ៥៦៤.៦៧១​ដុល្លារ​អាម៉េរិក​។​ជាមួយគ្នានេះ ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​ទស្ស​នេះ ក៏បាន​ឧបត្ថម្ភ​ចូល​និ​ធិ​គន្ធបុប្ផា​រយៈពេល​១២​ខែ ឆ្នាំ​២០២៣ សរុប​មាន​ចំនួន ១.៥៩៦ .១៣៨​ដុល្លារ​អាម៉េរិក​ផងដែរ​..។

ទាក់ទងចំនួនភ្ញៀវនេះដែរ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤​នេះ បានផ្ដល់​របាយការណ៍​ស្ថិតិ​ទេសចរណ៍​រយៈពេល​៣​ថ្ងៃ នាឱកាស​ឆ្លង​ឆ្នាំ​សកល ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤ សរុប​ចំនួន ៣,២៨៥,៨៦៨​នាក់​។​​របាយការណ៍​បាន​លម្អិត​ទៀតថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៣​លាន​នាក់​នោះ រួមមាន​៖ ភ្ញៀវទេសចរ​ជាតិ ៣,២២៧,១៤៦​នាក់ ភ្ញៀវទេសចរ​បរទេស ៥៨,៧២២​នាក់​។​​រាជធានី​/​ខេត្ត​ដែល​ទទួលបាន​ទេសចរ​ច្រើនជាងគេ​ទាំង​៥ រួមមាន​៖* រាជធានី​ភ្នំពេញ​៖ ៦១០,៣៥៦​នាក់។​* ព្រះសីហនុ​៖ ៤៧២,៦៩៧​នាក់​។* កំពត​៖ ៤២៧,៤៩៥​នាក់។​* សៀមរាប​៖ ៣៧៧,២១៩​នាក់​។* បាត់ដំបង​៖ ៣៤៦,៣៣៣​នាក់​៕a angkor tour2 a angkor2