» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11830 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118112 នាក់

ឈ្វេងយល់​ពី​បុណ្យ​សាសនា​ឥស្លាម​ហៅ​រ៉​ម៉ា​ឌន​!

 

​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០ អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា ក៏ដូចជា​អ្នក​កាន់សាសនា​ឥស្លាម​ប្រមាណ​ជិត​២ ពាន់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ចាប់ផ្ដើម​អនុវត្ត​កាតព្វកិច្ច​ចត​ម​អាហារ ក្នុង​ខែ​រ៉​ម៉ា​ឌន ដែលជា​ខែ​ពិសិដ្ឋ​របស់ខ្លួន​។ នៅ​កម្ពុជា ខែ​រ៉​ម៉ា​ឌន​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា ជា​ខែ​ដែល​បងប្អូន​ខ្មែរឥស្លាម​បួស​ឬ ជា​ខែ​បួស ឬក៏​ជា​ខែ​ដែល​ជន​មូស្លីម តម​មិន​បរិភោគ ឬ​ផឹក​នៅពេល​ថ្ងៃ រយៈពេល​មួយខែ​។​a ramadan2 

​រ៉​ម៉ា​ឌន ជា​ខែ​ទី​៩ ក្នុង​ប្រតិទិន​ចន្ទគតិ​នៃ​សាសនា​ឥស្លាម ហើយ​ដែល​ត្រូវបាន​ចាត់ទុកថា ជា​ចៅហ្វាយ​នៃ​ខែ​ឯទៀតៗ​។ ដោយសារ​ក្នុង​មួយឆ្នាំ នៃ​ប្រតិទិន​ចន្ទគតិ​នេះ គឺមាន​១១​ថ្ងៃ ខ្លី​ជាង​ប្រតិទិន​សុរិយា​គតិ ធ្វើ​ឲ្យ​ខែ​រ៉​ម៉ា​ឌន វិលជុំ​ថយក្រោយ កាត់​តាម​រដូវ​នីមួយៗ​។ ឧទាហរណ៍​៖ ខែ​រ៉​ម៉ា​ឌន នៅ​ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែឧសភា ចំណែកឯ រ៉​ម៉ា​ឌន នៅក្នុង​ឆ្នាំ ២០២០​នេះ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា​វិញ ហើយ​វា​នឹង​បន្ត​ថយ​មកទៀត​ជា​រៀងរាល់ឆ្នាំ​។​ទោះជា​យ៉ាងណា​ដោយសារ​បញ្ហា​កូ​វិដ​១៩​បុណ្យ​សាសនា​ឥស្លាម​នៅ​កម្ពុជា​សា​និក​ឥស្លាម​កម្ពុជា​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មានការ​ជួបជុំគ្នា​នៅតាម​ព្រះ​វិ​ហ៊ាន​ឡើយ​គឺ​ឲ្យ​ប្រតិបត្តិ​នៅតាម​គេហដ្ឋាន​តែប៉ុណ្ណោះ​!​។

  • a ramadan រ៉​ម៉ា​ឌន ជា​ខែ​ពិសិដ្ឋ​
    ​ជាការ​ពិត​ដែលថា រ៉​ម៉ា​ឌន​ជា​ខែ​មួយ​ដ៏​ពិសិដ្ឋ​សម្រាប់​សាសនិក​ឥស្លាម ឬ មូស្លីម​។ ជា​ខែ​ពិសិដ្ឋ ទី​១៖ កួរ​អាន ដែលជា​គម្ពី រ​ពិសិដ្ឋ ត្រូវបាន​បញ្ចុះ​មកជា​លើកដំបូង​នៅក្នុង ខែ​រ៉​ម៉ា​ឌន នេះឯង នា​ឆ្នាំ​៦១០ នៃ​គ​.​ស​.​។ ទី​២៖ គឺ​ការ​កាន់​អំណត់​តម​ជា កាតព្វកិច្ច​មួយ​ក្នុង​មូលដ្ឋានគ្រឹះ​ទាំង​៥​នៃ សាសនា​អ៊ីស្លាម​។ កាតព្វកិច្ច​កាន់​អំណត់​តម​នេះ ត្រូវបាន​កំណត់ឱ្យ​អនុវត្ត នៅ​ខែ​រ៉​ម៉ា​ឌន ចាប់តាំងពី​ឆ្នាំ​៦២៤ នៃ​គ​.​ស ពោលគឺ ២​ឆ្នាំក្រោយ ការធ្វើ​ហិ​ជ្ជ​រ៉ស​(​ការចាកចេញ​) ពី​ទីក្រុង​ម​ក្កះ ទៅ​ក្រុង​ម៉ា​ឌី​ណះ របស់​រ៉​សូ​លុ​ល​ឡោះ (​ម​ហាំ​ម៉ាត់​)​។ ប៉ុន្តែ​វា​មិនមែនជា​រឿងថ្មីស្រឡាង​ឡើយ នៅពេលដែល​ការ​កាន់​អំណត់ តម​អាហារ​ត្រូវ​កំណត់ឱ្យ​អនុវត្ត​ក្នុង​ខែ​រ៉ា​ម៉ា​ឌន​នា​ជំនាន់​ណា​ពី មូ​ហាំ​ម៉ាត់​នោះ ពីព្រោះ​កា​ត្វ​កិច្ច​នេះ​ក៏​ធ្លាប់​ត្រូវបាន​អនុវត្ត​រួច មកហើយ​នៅ​ជំនាន់​អ្នក​ពីមុនៗ ដូចជា​ជំនាន់​អី​ប្រា​ហ៊ីម មូ​សា អ៊ី​សា​.... គ្រាន់តែ​របៀប​និង​ពេលវេលា​ខុសៗ​គ្នា​តាម ជំនាន់​នីមួយៗ​ប៉ុណ្ណោះ​។
  •  
  • * បួស ឬ​ខែ​បួស​
    ​ជា​ពាក្យ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​ដោយ​សំដៅ​ទៅលើ​ការប្រតិបត្តិ​មួយ​ចម្បង​នៅ​ខែ រ៉​ម៉ា​ឌន ដោយ​មិន​ពិសា​អ្វី​ទាំងអស់ នៅពេល​ថ្ងៃ​។ ការមិន​ពិសា​អ្វី​ទាំងឡាយ​នេះ ក្នុង​ភាសា​អ៉ា​រ៉ាប់ គេ​ហៅថា សោម (Saum) ដែល​មានន័យថា «​តម​»​។ បើ​អីចឹង​តើនរ​ណាខ្លះ​ដែលជា​ប់ កាតព្វកិច្ច​តម​អាហារ​នៅពេល​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ឌន​នេះ​? គឺ​មូស្លីម​ប្រុស​ស្រី​ដែលមាន​អាយុ (១៣ ឬ​១៥​ឆ្នាំ​) ឡើងទៅ​និង​មិនមែនជា​មនុស្ស ពិការ​សតិបញ្ញា​។ តែ​ក្នុងករណី​សម្រាប់​អ្នកមាន​ជំងឺ អ្នកធ្វើដំណើរ​តាមផ្លូវ​ឆ្ងាយ នារី​ពពោះ ឬ​មាន​រដូវ នារី​បំបៅកូន​ជាដើម​អាចមាន សិទ្ធិ​មិន​បួស​បាន តាម​ហេតុការណ៍​កើតឡើង​ជាក់ស្ដែង តែ​ត្រូវ​សង​វិញ​នៅពេល​ក្រោយ រីឯ​អ្នក​ចាស់ជរា​មិនអាច​បួស​បានតែ​ម្ដង​ត្រូវ ផ្ដល់​អំណោយទាន ដល់​អ្នកក្រីក្រ ក្នុង​មួយថ្ងៃ អង្ករ​កន្លះ​គីឡូ នា​រយៈពេល​មួយខែ​ពេញ នៃ​ខែ​រ៉ា​ម៉ា​ឌន​។​
    ​បន្ថែម​ពីលើ​នេះ ការ​តម​នេះ​គឺ​តម​លើ​ការបរិភោគ​ក្នុងពេល​វេលា​ដែល​ហាមឃាត់ ចាប់ពី​ទៀបភ្លឺ រហូតដល់​ថ្ងៃ​លិច​។ នៅ​អំឡុងពេល ថ្ងៃ​គេ​មិន ត្រូវ​បរិភោគ ផឹក ឬ​ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​នោះទេ ចំណែកឯ​ការ​មក​រដូវ​របស់​ស្ត្រី ក៏​ធ្វើឱ្យ​ខូច​នូវ​ការ​តម​នេះដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ការបរិភោគ​ដោយ​អ​ចេតនា ឬ​ភ្លេចភ្លាំង មិនត្រូវ​បានចាត់ទុក​ថា ដាច់ ឬ​ខូច​ដល់​ការ​កាន់​អំណត់​តម​នោះឡើយ​។​
    *​តើ​ការ​បួស​នេះ ត្រូវអនុវត្ត​យ៉ាងដូចម្តេច​?
    ​មាន​សំណួរ​ខ្លះ​ត្រូវបាន​ចោទ​សួរថា តើ​អ្នកណា​ដែល​ត្រូវ​បួស​កាន់​អំណត់​តម​អាហារ​នេះ​? ចម្លើយ​គឺ​មូស្លីម (​អ្នក​កាន់សាសនា​ឥស្លាម​) ដែល​គ្រប់ការ ពោលគឺ បុរស ឬ​នារី​ពេញវ័យ (​បើជា​បុរស​ចាប់​ពេញវ័យ​ពី​ពេលដែល​គេ​យល់សប្តិ​រួម​សង្វាស់ ចំណែកឯ​នារី​គឺ​នៅពេល មាន​រដូវ​) មាន​សតិបញ្ញា​ត្រឹមត្រូវ ពុំមែន​ជាម​នុស្ស មាន​សតិ​វិបល្លាស​។ ត្រូវជា​មនុស្ស​ដែលមាន​សតិបញ្ញា​ត្រឹមត្រូវ គឺមាន​មនសិកា ស​ម្ប​ជ​ញ្ញ និង​ការតាំង​ចិត្ត​ដោយ​ឆន្ទៈ ក្នុងការ​អនុវត្ត​កាតព្វកិច្ច​កាន់​អំណត់​បួស​។​
    ​ក្នុង​វិន័យ​នៃ​ការ​អនុវត្តតាម​ធម៌​វិន័យ​នៃ​សាសនា​ឥស្លាម អំពើ​ទាំងឡាយ ដែល​ត្រូវបាន​ចាត់ទុកថា យកជាការបាន ត្រឹមត្រូវ និង​ពេញ លក្ខណៈ​វា​ត្រូវ​ចាប់​ផ្តើមឡើង ដោយ​ការតាំង​ចិត្ត​ជាមុន​។ មិនអាច​ថា ត្រឹមត្រូវ ឬ​ទទួលផល​កុសល​បាន​នោះទេ បើ​អំពើ​ដែល​ធ្វើទៅ ហើយ​មិនបាន​កើតឡើង​ដោយ «​បំណង​» ឬ​ដោយ​ឆន្ទៈ​។​
    ​ការ​កាន់​អំណត់​បួស (​មិន​ហូប មិន​ផឹក មិន​រួម​សង្វាស​។​ល​។​) គឺ​ចាប់ផ្តើម​នៅពេល​ថ្ងៃ​រៀប​រះ ដែល​ហៅថា «​ហ្វា​ជើរ​» រហូតដល់​ថ្ងៃ​លិច ដែល​ហៅថា ពេល «​ម៉ា​ហ្គ​រី​ព​»​។ វា​ជា​កតា​ព្វ​កិច្ច​ដ៏​ពិសិដ្ឋ ដូចនេះ​វា​មិនមាន​បញ្ហា​ចោទ​ទេ​ចំពោះ​ការអនុវត្ត​វា​។ លើកលែងតែ អ្នក​ដែលមាន​ស្ថានភាព​ជំងឺ​ប្រចាំកាយ ធុរៈ​ដែល​មិនអាច​កាន់​អំណត់​បាន នោះគេ​អាច ផ្អាក​រហូតដល់​ស្ថានភាព​របស់គេ​ល្អប្រសើរ ហើយ​ត្រូវ​បួស​សង​វិញ បើ​ពុំ​នោះទេ​ជាការ​បំពាន ឬ​ការ​ធ្វើទុក្ខបុកម្និញ ខ្លួនឯង​ដែល​នេះ​ជា​អំពើ​អកុសល មិនត្រូវ​អនុញ្ញាត​ក្នុង ច្បាប់​វិន័យ​ឥស្លាម​។​
    ​តើ​អ្វី​ដែលជា​ឥទ្ធិពល​នៃ​ការ​បួស​តម​អាហារ​នេះ​?
    ​យើង​ត្រូវ​យើង​យល់ថា ការ​កាន់​អំណត់​បួស​នេះ ពុំមែន​ជា​ទណ្ឌកម្ម​នោះទេ តែ​ជា​សក្ខីភាព ដែល​បញ្ជាក់​អំពី​សេចក្តី​ជំនឿ​និង​ការ ប្រតិបត្តិ​យោងទៅលើ​សេចក្តី​បង្គាប់​របស់​ព្រះ​។ លទ្ធផល ដែល​បាន​ពុំមែន​ជា ការ​សម្រក​រាង ការធ្វើ​ទុក​កិរិយា ឬ​សេចក្តី​ជ្រុលនិយម ណាមួយ​នោះទេ តែ​គឺជា​ការកសាង​សន្តិភាព​ក្នុង​ផ្លូវចិត្ត តាមរយ​ការហ្វឹកហាត់​គ្រប់គ្រង ចំណង​យោងតាម​សេចក្តី​ឃ្លាន​ការស្វែងយល់ អំពី​សេចក្តី​អត់ធ្មត់ ការ​អធ្យាស្រ័យ ការយល់​អំពី​សេចក្តី​លំបាក់ និង​ជា ពិសេស​នោះ គឺ​ការចែករំលែក​ទាំង​ផ្នែក​ស្មារតី និង​សម្ភារ ក្នុងស្ថានភាព​ដែល​ពើបប្រទះ ការអត់ឃ្លាន ជាដើម​។​
    ​ខាងក្រោម​នេះ​គឺជា​របៀប​ខ្លះៗ​នៃ​ការ​តម​អាហារ​៖
    ​ទីមួយ​៖ ត្រូវ​កំណត់​ពេលវេលា​ឱ្យបាន​ទៀងទាត់ និង​ច្បាស់លាស់ ដើម្បី​ងើប​ហូបបាយ​បួស​ហើយ​ជាពិសេស​គឺ​ត្រូវ​ហូបបាយ បួស​ឱ្យបាន​មុន​ស៊ូ​ពុះ​បន្តិច (​មុន​ការ​ថ្វាយបង្គំ​ពេល​ទៀបភ្លឺ​បន្តិច​)​។ លើសពីនេះទៅទៀត គឺ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ខកខាន​ក្នុងការ ងើប​ហូបបាយ ព្រមទាំង​ការ​បួស​ដោយ​ពោះ​ទទេ ដែល​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​
    ​ទី​ពីរ​៖ មិនគួរ​គេង​ច្រើនពេក​នៅពេល​ថ្ងៃ ឬ​អង្គុយ​រង់ចាំ​ដល់​ម៉ោង​ស្រាយ​បួស​នោះទេ ព្រោះ​ការធ្វើ​បែបនេះ​អាចធ្វើ​ឱ្យមាន អារម្មណ៍​ថា ពេលវេលា​ដើរ​យូរ​។ ប៉ុន្តែ​រឿង​ដែល​ត្រូវធ្វើ​ជាពិសេស គឺ​សូត្រ​ឬក៏​ស្ដាប់​គម្ពី​កូ​អាន​ឱ្យបាន​ច្រើន​ហើយ​បើ មានការ​ងារ​ធ្វើ​គឺត្រូវធ្វើ​ជាធម្មតា​។​
    ​ទី​បី​៖ ត្រូវ​រួសរាន់​ក្នុងការ​ស្រាយ​បួស ឬ​ហូប​អាហារ ឬក៏​ផឹកទឹក​ឱ្យបាន​ទាន់ពេលវេលា ពោលគឺ​បើ​ដល់​ម៉ោង​ស្រាយ​បួស ត្រូវ​ប្រញាប់ ស្រាយ​បួស មិនត្រូវ​ពន្យា​ពេល​នោះទេ ប៉ុន្តែ​ក៏​មិនគួរ​ហូប​ច្រើនពេក​ដែរ ដោយ​គួរតែ​ផ្ដើម​ដោយ​ការផឹក​ទឹក ព្រមទាំង​បរិភោគ​អាហារ សន្សឹមៗ​កុំ​បង្ខំ​។ ដោយឡែក ក្រៅតែពី​ការ​តម​អាហារ ការគ្រប់គ្រង​សកម្មភាព​ប្រចាំថ្ងៃ រួមមាន​ទាំង​ការនិយាយស្ដី ក៏​ជា​រឿង​សំខាន់​ដែរ ដោយ​ត្រូវតែ​ជៀសវាង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​អាចធ្វើឱ្យ​ខូច ដល់​ការ​បួស ឬ​ធ្វើឱ្យ​ការ​បួស​មិន​ស្របទៅនឹង​ក្បួនច្បាប់ ដែល​បានកំណត់​ក្នុង​សាសនា​ឥស្លាម​។ ឧទាហរណ៍​ដូចជា ទង្វើ​អបាយមុខ​ផ្សេងៗ ការ​ភូតកុហក ឬក៏​ការខឹង​ច្រឡោត​ជាដើម (​នេះ​មិនមែន​មានន័យថា​ធ្វើ​ល្អ​តែ​ក្នុង​ខែ​បួស​ទេ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​ទង្វើ​ល្អជា​និច្ច​)​។​
  •  
  • * ការ​កាន់​អំណត់​តម​មិនមែនជា​ទណ្ឌកម្ម​
    ​រយៈពេល​នៃ​ការ​តម​ក្នុង​មួយថ្ងៃៗ វែង ឬ​ខ្លី គឺ​អាស្រ័យ​តាម​ដំណើរ​គោចរ​នៃ​ព្រះអាទិត្យ​តាម​តំបន់ ឬ​ប្រទេស​នីមួយៗ​ព្រោះ​គេ នឹង​ចាប់ តម​អាហារ​ពី​ពេល​ទៀបភ្លឺ និង​ចាប់​ពិសា​វិញ​នៅពេល​ថ្ងៃ​លិច​។ ក៏ប៉ុន្តែ​គេ​ត្រូវ​គប្បី​យល់​ឲ្យ​បាន​ច្បាស់​ថា​ការ​កាន់ អំណត់​នេះ​ពុំមែន​ជាការ​ដាក់ទោស ឬ​ទណ្ឌកម្ម ឬ​ទុក្ខ​កិរិយា ទៅលើ​មនុស្សជាតិ ឬក៏​ជា​ភារៈ​ដែល​មិនអាច​ទ្រាំទ្រ បាន​នោះទេ​។ គោល​គំនិត​សំខាន់​នៅ​ពី ក្រោយ​នៃ​ការអនុវត្ត​ការ​តម​អំណត់​នេះ គឺជា​ការធ្វើ​សក្ការៈ​ដោយ​សុទ្ធចិត្ត​ទៅ​ចំពោះ ការបង្គាប់បញ្ជា​របស់​អ​ល់​ឡោះ​ជា​ម្ចាស់​ដូច​ទ្រង់ មាន​ព្រះបន្ទូល​ក្នុង គម្ពី​កួរ​អាន​ដូច្នេះ​ថា​៖ «​ឱ​! បណ្ដា​អ្នកមាន​ជំនឿ​លើ អ​ល់​ឡោះ​និង​អ្នក​នាំសារ​របស់​អ​ល់​ឡោះ​គឺ​ម​ហាំ​ម៉ាត់ អ​ល់​ឡោះ​ជា​ម្ចាស់​បានដាក់​ក​ត្វា​កិច្ច​លើ​ពួក​អ្នក​ឱ្យ​តម​អំណត់​អាហារ នៅពេល​ថ្ងៃ ដូចគ្នា​ទៅនឹង​អ​ល់​ឡោះ​បានដាក់​កាតព្វកិច្ច​លើ​បណ្ដា អ្នក​ដែលមាន​ជំនឿ​ពីមុនៗ ដើម្បី​សម្ដែង​ការ​កោត ខ្លាច​និង​គោរព​តាម​បទបញ្ជា​ដោយ​សុទ្ធចិត្ត​ទៅ​ចំពោះ​អ​ល់​ឡោះ​»​។​
    ​ម្យ៉ាងវិញទៀត ការ​កាន់​អំណត់​នេះ មិនមែន​ត្រឹម​ជាការ​កាត់បន្ថយ​ការ បំពេញតម្រូវការ​ផ្នែក​សារពាង្គកាយ ពី​ការបរិភោគ និង​ផឹក​ពី ច្រើន​មក​តិច​នោះទេ ប៉ុន្តែ​វា​គឺជា​ការតាំង​ចិត្ត រវាង​រាងកាយ និង​ការសម្អាត​វិញ្ញាណ ពី​តម្រូវការ​ផ្នែក​សម្ភារៈ​និយម ការអត់ធ្មត់ មាន​ម្ចាស់ការ​លើ​តណ្ហា ឬ​សេចក្តីស្រេកឃ្លាន និង​ជាពិសេស​ការអនុវត្ត​នូវ​ធម៌​វិន័យ​ក្នុងឋានៈ​ជា សាវ័ក ដែល​ប្រកាន់ខ្ជាប់​នូវ​គោល ជំនឿ​ត្រឹមត្រូវ​។​

  • ការអនុវត្ត​ផ្សេងៗ​ក្នុង​ខែ​រ៉​ម៉ា​ឌន​
    ​ខែ​រ៉​ម៉ា​ឌន ជា​ខែ​ដែល​ត្រូវ​សង្វាត​ប្រ​ពិ​ត្ត​អំពើ​ល្អ ដោយ​ឱកាស​នេះ មាន​មិន​លើសពី​មួយខែ​នោះឡើយ​។ អំពើ​ល្អ​ទាំងនោះ មានដូចជា ការផ្តល់ ចំណីអាហារ​ដល់​អ្នកកា​ន់​អំណត់​តម ជនទីទ័លក្រ ការបរិច្ចាក​ទាន​។​ល​។ ទោះជា​យ៉ាងនេះ​ក្តី ក៏មាន​ការអនុវត្ត​ដែល​មិន​ត្រឹមត្រូវ​ផ្សេង​ពី​ការអប់រំ​នៃ​សាសនា​អ៊ីស្លាម​ដែរ​។ មាន​មនុស្ស​មួយចំនួន​បានធ្វើ​ការចំណាយ ដោយ​ខ្ជះខ្ជាយ នៅ​អំឡុងពេល​កាន់​អំណត់ លើ​មុខម្ហូប​របស់ខ្លួន​តាំងពី​ពេល​ចាប់ផ្តើម និង​ពេល​បញ្ចប់​។ ពួកគេ​រៀបចំ អាហារ​ហាក់ ដូច​សម្រាប់​ចំនួន​មនុស្ស​កុះករ​ហើយ​ចុងបញ្ចប់ ពួកគេ​ហូប​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​អាហារ​ដែល នៅសល់ គឺ​បានត្រឹមតែ​បោះបង់ចោល​។ ការអនុវត្ត​បែបនេះ​គឺ​ផ្ទុយ​នឹង​ក្រិត ក្រម​វិន័យ​នៃ​សាសនា​ឥស្លាម​។​
    ​គួរ​បញ្ជាក់ថា របៀប​បួស ឬ​តម​អាហារ គឺ​ត្រូវ​អនុវត្តតាម​ស៊ុន​ណះ (​អ្វីដែល​ម​ហាំ​ម៉ាត់​បានធ្វើ​) ពោលគឺ​ការចាប់ផ្ដើម​បួស នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​រ៉ា​ម៉ា​ឌន នោះ​ត្រូវ​មើល​ព្រះ​ចន្ទ នៅ​ថ្ងៃមួយ​កើត​នៃ​ខែ​រ៉ា​ម៉ា​ឌន​។ តែបើ​មើលមិនឃើញ​ព្រះ​ចន្ទ​ទេ គេ​ត្រូវ បំពេញ​ខែ​សាក់​ពឺ​ន (​ខែ​ទី​០៨ នៃ​ម​ហាំ​ម៉ាត់​សករាជ​) ឱ្យ​គ្រប់​៣០​ថ្ងៃ នោះ​ទើប​ជន​មូស្លីម​អាច​ចាប់ផ្ដើម​បួស​នៅ​ថ្ងៃមួយ​កើត ខែ​រ៉ា​ម៉ា​ឌន​។​
  •  
  • សម្រាប់ ខែ​រ៉​ម៉ា​ឌន ក្នុងឆ្នាំនេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ការជួបជុំ ឬ​ប្រមូល​ផ្ដុំគ្នា​នោះទេាារាប់ទាំងជំនួបសម្តេចតេជោហ៊ុនសេនជាជាមួយហាកឹមតួន ដើម្បី​ទប់ស្កាត់ COVID-19​។
  • គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ណែនាំ​ឱ្យ​សាសនិក​ឥស្លាម​ដូចតទៅ​៖
    *​ការ​ពិសារ​អាហារ​ស្រាយ​បួស សូម​អនុវត្ត​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​
    *​ការ​សឡាត​តា​រ៉​វេស (​ថ្វាយបង្គំ​ពេលយប់ ក្នុង​ខែ​រ៉​ម៉ា​ឌន សូម​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅតាម​ផ្ទះ​)
    * ថ្ងៃបុណ្យ​រ៉​យ៉ា​ហ្វី​ត្រាស់ អនុវត្ត​សឡត ឬ​ថ្វាយបង្គំ​តាម​ផ្ទះ​រៀងៗ​ខ្លួន​
    * ការដើរ​សួរសុខទុក្ខ​នៅ​ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រាស់ សូមកុំ​ប្រមូល​ផ្ដុំគ្នា​
    *​ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕a ramadan 

​