» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11552 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117834 នាក់

លោក ហ៊ុន ម៉ា​នី​៖ ខេត្តសៀមរាប​ឆ្នាំនេះ នឹងមាន​ភាព​អស្ចារ្យ និង​សប្បាយរីករាយ​លើសពី​ធម្មតា ជាមួយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​


​សៀក​រាប​៖​លោក​ហ៊ុន ម៉ា​នី​ឧបនាយក​រដ្ឋ​ម​ន្ត្រិ​រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ បាន​ថ្លែង​នៅ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២៥​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៥​ថា ក្រោម​ប្រធានបទ «​ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​» ដែល​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត នេះ​ថា «​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៥​នេះ នឹងធ្វើ​ឡើង​ចំនួន​៦​ទីតាំង គឺ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​, សួនច្បារ​ព្រះរាជដំណាក់​, ដងស្ទឹង​សៀមរាប​, King’s Road, Pub street និង​អង្គរ​ឃ្យុ​ង​យូ​»​។​a hun many sangran  

​ក្នុងតួនាទី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) លោក​ហ៊ុន​ម៉ា​នី បាន​បន្ថែមថា នឹងមាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​មានដូចជា ការសម្តែង​ទស្សនីយភាព​ចង្វាក់បេះដូង​អង្គរ​, កម្មវិធី​ភូមិ​ខ្ញុំ​, កម្មវិធី​ការប្រកួត​អុកចត្រង្គ​, កម្មវិធី​ក្បួន​ដង្ហែ​អង្គរ​សង្ក្រាន្ត​, កម្មវិធី​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​, កម្មវិធី​របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ​, កម្មវិធី​សួន​ញញឹម​អង្គរ​, កម្មវិធី​តោះៗ​លេង​ទឹក​, កម្មវិធី​សួន​មុនី​ហឫទ័យ​, កម្មវិធី​ផ្សារ​ស្ទឹង​សៀមរាប​, កម្មវិធី​ប្រណាំង​រទេះគោ ក្របី និង​ពិធី​ស្រង់​ព្រះ​ជាដើម​។

​សម្រាប់​ចំណុច​ពី​សេស នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៥​នេះ​លោក​ហ៊ុន​ម៉ា​នី​ឲ្យ​ដឹងថា​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត ព្រះរាជ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៥ ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រសួងព្រះបរមរាជវាំង និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​។
​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ ហើយក៏​ជា​ឱកាស​សម្រាប់​ប្រជាជន​ខ្មែរ ក្នុងការ​ធ្វើដំណើរ​មក​ខេត្តសៀមរាប បាន​ជួប​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ដោយផ្ទាល់ ក៏ដូចជា​បាន​សប្បាយរីករាយ​ជា​មហា​គ្រួសារ​ខ្មែរ​។​

​លោក ហ៊ុន ម៉ា​នី បាន​បន្តថា គិត​ចាប់​ឆ្នាំ​២០១៣​រហូតមកដល់​ពេលនេះ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានធ្វើ​ចំនួន​១២​ឆ្នាំ​ហើយ​(​ត្រូវបាន​ផ្អាក​ដោយសារ​បញ្ហា​កូ​វិត​)​។ ការរៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ទី​១២​នេះ ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ជាច្រើនរូប ហើយក៏​ជា​ផ្តល់ជូន​នូវ​ជម្រើស​មួយ​បន្ថែមទៀត​របស់​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ជូន​ដល់​ពលរដ្ឋ​កម្ពុជា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​សូមបញ្ជាក់ថា​លោក​ហ៊ុន​ម៉ា​នី​និង​រដ្ឋមន្ត្រី​ក្រ​សួ​ងុំ​ហា​ផ្ទៃ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ទៅធ្វើ​ពី​​ធី​ក្រុង​ពាលី​សុំសេចក្តីសុខនៅ​ប្រាសាទ​អង្គរ​ដើម្បី​រៀបចំ​ពី​ធី​ស​ង្ក្រា​ន​អង្គរ​នេះ​។​a hun many sangkran 
​