» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12169 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118451 នាក់

អ្នកសារព័ត៌មាន ចាប់ពី ៧០០​អង្គភាព ទៅដល់ ៩០០​អង្គភាព ទៅយក​លុយ នៅកាស៊ី​ណូ ថប​ដាយ​អឺ​ម៉ិ​ន​ក្នុង​១​ខែ​តើ​ហេតុ​អី​?

​ខេត្តតាកែវ ៖ មាន​អ្នកសារព័ត៌មាន ក្នុង​១​ខែៗ មាន​ចន្លោះ​ចាប់ពី ៧០០​អង្គភាព ទៅដល់ ៩០០​អង្គភាព ទៅយក​លុយ នៅកាស៊ី​ណូ ថប​ដាយ​អឺ​ម៉ិ​ន ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​២ ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ប្រទេស​កម្ពុជា ។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង គណ​:​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​ដោយ​មិនមាន​ការចុះ​ហត្ដ​លេខា​ឬ​វាយ​ត្រា​សម្គាល់​អ្វី​ឡើយ ។​a casino baveta 

​លោក ខៀវ កាញារីទ្ធ​អតីតរដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​បច្ចុប្បន្ន​ជា អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម បាន​បង្ហោះ​រូបភាព​ក្នុង​ហ្វេ​ស៊ុ​កដោយ​ស​សេរ​ថា , (​ព្រះរាជសារ​រញ្ជួយ​ពិភព​គុន !) ក្នុងនោះ​ខាង​កាស៊ីណូ ដល់​ថ្នាក់​ចេញ​សេចក្តីជូនដំណឹង​ថា : សូម​ជម្រាបជូន ដំណឹង​ដល់​បងប្អូន​ដែលជា​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ជ្រាបថា ៖ កន្លងមក ក្រោយពី​រដូវ​កូ​វី ក្រុមហ៊ុន​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ជា​លក្ខ​ណះ​មនោសញ្ចេតនា​សំរាប់​បាយ​-​ទឹក និង​សាំង ដល់​បងប្អូន​អ្នក​សារព័ត៌​យើង​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ទីនេះ បើទោះបីជា​តិចក្តី ច្រើនក្តី ទៅតាម​លទ្ធភាព​របស់​ក្រុមហ៊ុន មិនដែល​អាក់ខាន​ឡើយ​។​

ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ បងប្អូន​អ្នកសារព័ត៌មាន​យើង​បាន ចូល​មកសុំ​ប្រាក់ឧបត្ថម្ភ​នោះ មាន​ចំនួន​ច្រើន​ហួសហេតុ​ពេក ដោយ​ក្នុង​១​ខែៗ ចន្លោះ​ចាប់ពី ៧០០​អង្គភាព ទៅដល់ ៩០០​អង្គភាព ធ្វើឱ្យ​ក្រុមហ៊ុន​មិនអាច​មាន លទ្ធភាព​ដោះស្រាយ​ជូន​បាន​។​​ដូច្នេះ​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​តទៅ ក្រុមហ៊ុន​នឹងមិន​មានការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទាំងអស់​ទៀត​ទេ​។ អាស្រ័យហេតុនេះ សូម​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទាំងអស់​ដែល​ឆ្លងកាត់​ទីនេះ ជ្រាប​ជា​ព័ត៌មាន​។​

​សូមបញ្ជាក់ថា : បើ​មាន​អ្នកសារព័ត៌មាន បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការទទួលប្រាក់ ឬ​សុំ​ប្រាក់ ដូច​ការលើកឡើង​ខាងលើនេះ ខុស​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ធ្ងន់ធ្ងរ​បំផុត ! ខណៈ​ខ្លួន​គ្មាន​តួនាទី​អ្វី​ក្រៅពី ប្រើ​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​យកមក​ផលិត និពន្ធ ផ្សព្វផ្សាយ ប្រកបដោយ​វិជ្ជាជីវៈ ។ ដោយឡែក​ខាង​ម្ចាស់​កាស៊ីណូ ហេតុអ្វី​ត្រូវ​ចាំបាច់ ចំណាយ​ថវិកា​ដើម្បី​ផ្ដល់ជូន​អ្នកសារព័ត៌មាន រហូតដល់​មួយ​យ​ខែ​ចាប់ពី ៧០០ អង្គភាព ទៅ ៩០០ អង្គភាព ? តើ​កាស៊ីណូ​មួយ​នេះ​មាន​អ្វីដែល​មិន​ស្របច្បាប់​បាន​ត្រូវ​សូកលុយ​កាសែត​? ៕a casino ba1 

​