» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3422 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123098 នាក់

អង្គការ​គណបក្ស​អាស៊ី​ព្រួយ​រឿង​បាត់​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ជាង​ខ្មែរ​!?

 


​កម្ពុជា​៖ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​បាន​សម្តែង​ការព្រួយបារម្ភ​រឿង​EBA​របស​សហគមន៍​អឺរ៉ុប​ដោយបាន​រំលឹក​ពី​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​កាលពី​ខែមេសា​ឆ្នាំ​២០១៩ ដែល​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុប ផ្តល់​យុត្តិធម៌​ចំពោះ​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង​ក្របខណ្ឌ រាល់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)​។​a cdi eu 

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នៃ​ក្រុមការងារ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ CDI ដែល​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​CDI បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​សូម​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​មាន​ទស្សនៈ​ទន់ភ្លន់​ជាង​នេះ​ចំពោះ​កម្ពុជា ដោយ​ធ្វើការ​គិតគូរ​ទៅដល់​ជីវភាព​ប្រជាជន​រាប់លាន​នាក់ ដែល​ពឹងពាក់​ទៅលើ​ឧស្សាហកម្ម​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។

ការដក EBA ពី​កម្ពុជា នឹងមិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​​ទៅដល់​ជីវភាព​ប្រជាជន​ប្រមាណ​ជិត ៣​លាន​នាក់ វា​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​លទ្ធិប្រជាធិបតេយ្យ ដែល​សហគមន៍​អន្តជាតិ​បានធ្វើការ​វិនិយោគ​អស់​ជាច្រើន ចាប់តាំងពី​ឆ្នាំ​១៩៩៣ នៅពេលដែល​កម្ពុជា​បានអនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​»​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប​បានប្រកាស​អំពី​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី ដែល​អាច​នាំឱ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល ប្រសិនបើ​រកឃើញថា​ប្រទេស​ទទួលផល​នេះ មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន​១៨​ខែ គិត​ចាប់​ពីថ្ងៃ​ចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់​ការចូល​ជា​ធរមាន​។ ពោល​ទំនិញ​របស់​កម្ពុជា​នៅតែ​បន្ត នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់ពន្ធ​រយៈពេល​ជាង ១​ឆ្នាំ​ទៀត មុននឹង​មានការ​សម្រេច​ជាថ្មី​។​

​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ការសម្រេចចិត្ត​អឺរ៉ុប​នេះ ជា​រឿង​ភាពអយុត្តិធម៌​បំផុត​។ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច ព្រមទាំង​ដាក់ចេញ​នូវ​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផងដែរ​។​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្លាប់បាន​ប្រកាសថា​កម្ពុជា​បើទោះជា​អត់​មាន​EBA​ក៏​មិន​ស្លាប់​ដែរ​?!​។​

ទោះជា​យ៉ាងណា​​កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅនេះ តំណាង​សហភាព​អឺរ៉ុប ក្នុងជំនួប​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជា​-​អឺរ៉ុប បាន​អះអាងថា នឹង​ប្តេជ្ញា​បន្តធ្វើ​ការងារ​មិនឱ្យ​កម្ពុជា បាត់បង់ EBA នោះឡើយ​។​a brak meet2 a cdi eu1 


​