» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3365 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123041 នាក់

កម្ពុជា​កូរ៉េ​ចុះ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ចក​ម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​

 

​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរ​ទ្វេភាគី​វាង​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ (CKFTA) ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី ២៦​ខែតុលា ឆ្នាំ ២០២១ រវាង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ មកពី​ស្ថាប័ន​សាធារណៈ​និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។a eco korea1 


យោងតាមសេចក្តីប្រកាសពត៍មានឲ្យដឹងថា៖​ការចរចា​កិច្ចព្រមព្រៀង CKFTA នេះ ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក MOON Jae-In ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ សំដៅ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​កូរ៉េ​បានប្រកាស​ចាប់ផ្តើម​ការ​សិក្សា​រួម​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​។​បន្ទាប់មក​កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ និង​ឆ្លងកាត់​ការចរចា​សរុប​ចំនួន ១២​លើក មុននឹង​ឈាន​មកដល់​ការចុះហត្ថលេខា​នាពេលនេះ​។

​កិច្ចព្រមព្រៀង​នេះ​មាន​ចំនួន ១០​ជំពូក មាន ១៣១​មាត្រា រួមទាំង​បុព្វកថា និង​ឧបសម្ព័ន្ធ​ចំនួន ៩ ដែល​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ ដែល​ក្នុងនោះ​រួមមាន ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេក ទេស និង​នីតិវិធី​វាយ​តម្លៃភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង​គ្របដណ្តប់​ផងដែរ​លើ ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ​។

​កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ ព្រមទាំង​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច របស់​ប្រទេស​ទាំង​ពីរបាន​ឆាប់រហ័ស ដែល​ទទួលរង​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩ ដោយ​នឹង​ពង្រីក​បន្ថែម​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ បន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ ជាពិសេស កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​បន្ថែមទៀត ដូចជា ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម ជាដើម​។

​កិច្ចព្រមព្រៀង CKFTA នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦០​ថ្ងៃ បន្ទាប់ពី​ភាគី​ទាំងពីរ ជូនដំណឹង​ទៅវិញទៅមក​តាមផ្លូវ​កា​រទូ​ត អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុងនៃ​ការផ្តល់​សច្ចាប័ន​។​កិច្ចព្រមព្រៀង CKFTA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​លើក​ទី​ពីរ​របស់​កម្ពុជា បន្ទាប់ពី​បានធ្វើ​ជាមួយ​ភាគី​ចិន​កាលពី​ខែតុលា ឆ្នាំ ២០២។a eco korea 
​