» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2691 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084217 នាក់

ធនាគារជាតិ អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​អនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់​ដែល​លិច​ទឹក​

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ តុលា​នេះ​ធនាគារជាតិ បានចេញ​សេចក្តី​ជូន​ដឹ​ណឹ​ង​ស្នើសុំ​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ បន្ត​កិច្ចសហការ​ល្អ ក្នុង​ក្របខ័ណ្ឌ​ការពារ​អតិថិជន និង​បន្ត​អនុគ្រោះ​តាម​លទ្ធភាព​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្តែង​ដោយសារ​ទឹកជំនន់ ។​ការចេញ​សេចក្តីជូនដំណឹង​នេះ​គឺ​ស្រប​ជាមួយ​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ចែក​អំនោយ​នៅ​បន្ទាយមានជ័យ​សុំ​ឲ្យ​ធនាគារឯកជន​ជួយ​សម្រួល​ផងដែរ​។​ក៏ប៉ុន្តែ​សម្តេច នៅតែ​បន្ត​លើកទឹកចិត្ត​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​រឹបអូស​ទ្រព្យសម្បត្តិ ប្រសិនបើ​ពលរដ្ឋ​ណា​ជឿ​តាម​ការ​ញុះញង់​កុំ​ឲ្យ​សងបំណុល​ធនាគារ និង​មាន​ចលនា​ឲ្យ​ប្រជាជន​ដក​ប្រាក់​ពី​ធនាគារ​។​a bank water1 

​ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​អនុគ្រោះ ដល់​អ្នក​ខ្ចីប្រាក់ ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ ឱ្យ​ដូច​ការអនុគ្រោះ​ចំពោះ​អ្នក​រង​ផល​ប៉​ពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការមិន​រឹប​ទ្រព្យ និង​ការរៀបចំ​ឥណទាន​សារ​ឡើងវិញ​ជាដើម​។​
​ធនាគារជាតិ​បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អនុវត្ត​យ៉ាង​ល្អ នូវ​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ដូចជា​ការរៀប​ចំឥណ​ទាន​ឡើងវិញ ការអនុគ្រោះ​បន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​ការលើកលែង​ការផាកពិន័យ​ផ្សេងៗ​និង​ការ​រឹបអូស​ទ្រព្យ​បញ្ចាំ ដោយ​មិនមាន​ដីការ​ពី​តុលាការ​ជាដើម ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់​។​

​ធនាគារជាតិ​សង្ឃឹមថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នឹង​បន្ត​ចូលរួម​សហការ​ប្រកប​ដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ខ្ពស់​តាម​ស្ថានភាព​ជាក់ស្តែង​។ ការស្នើ​របស់​ធនាគារ​ជាតិ​នាពេលនេះ ដោយសារតែ​ទឹកជំនន់ បាន​បណ្តា​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​១​សែន​គ្រួសារ ដែល​ស្មើ​ជាង​៤១​ម៉ឺន រង​ផលប៉ះពាល់ ដូចជា​ប៉ះពាល់​ដល់​អាជីវកម្ម និង​ការ​ខូច​ខាង​ផលដំណាំ​ជាដើម​។​
​បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើកឡើងថា ក្នុងអំឡុងពេល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​អ្នក​ខ្ចីប្រាក់ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រមាណ​ជាង ២៨​ម៉ឺន​នាក់​បានដាក់​ពាក្យស្នើសុំ​ការរៀបចំ​ឥណទាន​ឬ ប្រាក់កម្ចី ឡើងវិញ​ក្នុងនោះ​មាន​អតិថិជន​ជាង​២៧ ម៉ឺន​នាក់​ហើយ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​សរុប​១.២៧០​លាន​ដុល្លារ​អាមេរិក​៕a bank water 

​