» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3491 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099258 នាក់

វៀតណាម​និង​ជប៉ុន​ចុះ​កុងត្រា​ផ្តល់​បច្ចេកវិទ្យា​យោធា​ឲ្យ​គ្នា​ក្នុងពេល​ចិន​សន្យា​ឲ្យ​វ៉ាក់សាំង​ប្រឆាំង​កូ​វីត​

 

​វៀតណាម​៖​ប្រទេស​ជប៉ុន ឥឡូវនេះ អាច​ផ្តល់​បរិក្ខារ និង​បច្ចេកវិជ្ជា​យោធា​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ហើយ នៅក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សៅរ៍​ទី​១១​កញ្ញា​។a japon vn

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន លោក ណូ​ប៊ូ​អូ គី​ស៊ី (Nobuo Kishi) បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ភាពជា​ដៃគូ​យោធា​របស់​ប្រទេស​ទាំងពីរ​ឲ្យ​ដល់ «​កម្រិត​ថ្មី​មួយ​» ។ ជប៉ុន និង​វៀតណាម​មាន​ផែនការ​បង្កើន​ទំនាក់ទំនង​យោធា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​តាមរយៈ​សមយុទ្ធ​យោធា​ពហុ​ជាតិ​រួមគ្នា និង​មធ្យោបាយ​ដទៃទៀត​។​​ក្រសួងការពារជាតិ​ជប៉ុន​បាន​បញ្ជាក់ថា សេចក្តីលម្អិត​អំពី​ការផ្ទេរ​បរិក្ខារ​ជាក់លាក់​នានា​ដែល​រួមមាន​ទាំង​នាវាចម្បាំង​ផង នឹងត្រូវ​ដាក់ចេញ​ក្នុង​កិច្ចពិភាក្សា​បន្តបន្ទាប់​ទៀត​។

ក្រសួងការពារជាតិ​ជប៉ុន​ក៏បាន​ប្រកាសថា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន និង​សម​ភាគី​វៀតណាម​បាន​យល់ស្រប​អំពី​សារសំខាន់​នៃ​ការរក្សា​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​ឆ្លងកាត់​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ព្រមទាំង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​វិស័យ​យោធា រាប់ទាំង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។

​គួរ​កត់សម្គាល់ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន និង​សម​ភាគី​វៀតណាម​នៅក្នុង​រដ្ឋធានី​ហាណូយ បានធ្វើ​ឡើង​ជួន​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ របស់​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី (Wang Yi) នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ​។​​លោក វ៉ាង​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​ជាមួយនឹង​ការសន្យា​ជួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣​លាន​ដូ​សទៀ​តដល់​វៀតណាម​។​a china israel1 

​