» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11540 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117822 នាក់

ជិះ​កាណូត​តាមផ្លូវ​ទឹក​ពី​បាត់ដំបង ទៅ​សៀមរាប ចំណាយពេល ៧ ម៉ោង​តម្លៃ​សំបុត្រ​ម្នាក់ ៣០ ដុល្លារ

​បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង​បានដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយនូវ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី​ខេត្តបាត់ដំបង ឆ្ពោះទៅកាន់​ខេត្តសៀមរាប បន្ទាប់ពី​បាន​បញ្ឈប់​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​។​​ពលរដ្ឋ​បានបង្ហាញ​ក្តី​រីករាយ​ដែល​បានទទួល​ព័ត៌មាន​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ អាចធ្វើ​ដំណើរ​តាម​ផ្លូវទឹក ដោយ​ជិះ​កាណូត ពី​ក្រុង​បាត់ដំបង ទៅ​ក្រុង​សៀមរាប​ឡើងវិញ​បាន​ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២៤ តទៅ​។​a baot sr 

កញ្ញា ស្រី ដា ពលរដ្ឋ​រស់នៅ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា « ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅលេង​សៀមរាប​នៅ​ចុង​សប្តាហ៍​នេះ​។ ម៉ាក់​និង​ប្អូនប្រុស​ខ្ញុំ​ទៅ​ទាំងអស់គ្នា ខ្ញុំ​ខាន​ជិះ​កាណូត​យូរហើយ​តាំងពី​គេ​បិទ​ដែល​កាលនោះ​មាន​ផែ​នៅមុខ​មន្ទីរពេទ្យបង្អែក​ខេត្ត គឺ​ជិត​ផ្ទះ​ខ្ញុំ​ដែរ តែ​ពេលនេះ​ខ្ញុំ​អត់​ទាន់​ដឹង​គេ​ដាក់​ផែ​នៅទីណា​នោះទេ​»​។​លោក ហម អរុណ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ឲ្យ​កាសែត​ដឹងថា ផែ​កាណូត​សម្រាប់​ទទួល​ដឹក​ភ្ញៀវ គឺ​ស្ថិត​នៅមុខ​វត្ត​ក្តាំងងា ដែលមាន​ទីតាំង ក្នុងភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ចំងាយ ១០ គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង ហើយ​សេវា​ដឹក​ភ្ញៀវ​ពី​ក្រុង​បាត់ដំបង​ទៅកាន់​ទីតាំង​ផែ គឺ​មិន​គិត​កម្រៃ​នោះទេ​។​សម្រាប់​តម្លៃ​សំបុត្រ​វិញ លោក​ហម​អរុណ​បញ្ជាក់ថា «​ទាំង​ភ្ញៀវ​ក្នុង និង​ក្រៅ​ស្រុក គឺ ៣០ ដុល្លារ ក្នុង​ម្នាក់ៗ ខណៈ​ការធ្វើដំណើរ​បានតែ​ក្នុង​រដូវវស្សា​ប៉ុណ្ណោះ​»​។​

​បើតាម​លោក តុ​ន ណៃ អ្នកគ្រប់គ្រង​ផ្នែក​អេកូ​ទេសចរណ៍​នៅ​តំបន់​ព្រែក​ទាល់ នៃ​បឹង​ទន្លេសាប ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៨ ខែសីហា នេះដែរ​ថា នៅក្នុង​ខែ​នេះ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​គឺ​យឺត​បន្តិច​ត្រូវ​ប្រើ​រយៈពេល​ច្រើន​ម៉ោង ចន្លោះ​ពី ៧ ទៅ ៨ ម៉ោង ទើប​អាច​ដល់​ខេត្ត​សៀម​រាម ដោយសារ​រាំងស្ទះ​ពី​កំប្លោក​។ ការរាំងស្ទះ​ពី​កំប្លោក​គឺ​ចាប់ពី​ភូមិ​ទ្រាយ ឬ វត្ត​ឈើខ្មៅ រហូតមកដល់​ភូមិ​ព្រែក​ទល់ ដោយមាន​កន្លែង​ខ្លះ​ក្រាស់ កន្លែង​ខ្លះ​ស្តើង តែ​អាច​ត្រួសត្រាយ​ធ្វើដំណើរ​បាន គ្រាន់តែ​ចំណាយពេល​បន្តិច​។ តែ​លោ​កថា អ្នកធ្វើដំណើរ​ហាក់​មិន​ធុញថប់​ក្នុងការ​យឺតយ៉ាវ​នេះ​ទេ ដោយសារ​ពួកគេ​អាច​ចង់​ទស្សនា​ទេសភាព​ឲ្យ​បានយូរ​ផងដែរ​។

ជាមួយគ្នានេះដែរ សម្រាប់​ការធ្វើដំណើរ​របស់​ភ្ញៀវ ក៏មាន​ក្រុម​សមត្ថកិច្ច​តាមឃ្លាំមើល​ពី​សុវត្ថិភាព​ការពារ​ក្រែង​មាន​ករណី​ណាមួយ​កើតមាន​ឡើយ​ដោយ​យក​ថា​ហេតុ​។​លោក​បញ្ជាក់ថា «​បើ​យើង​គិតពី​រយៈ​ចម្ងាយ​ពី​បាត់ដំបង​ទៅ​សៀមរាប មាន​ចម្ងាយ ១២០ គីឡូម៉ែត្រ ក្នុងនោះ​បើ​គិតពី ព្រែក​កញ្ច្រែង តាម​ដងស្ទឹង​សង្កែ រហូតដល់​ព្រែក​ទាល់​មាន​ចម្ងាយ ៩០ គីឡូម៉ែត្រ ហើយពី​ព្រែក​ទាល់ រហូតដល់​ចុង​ភ្នាស​កំពុងផែ​សៀ​បរាប ៣០ គីឡូម៉ែត្រ ទៀត អីចឹង​សរុប​វា​មាន​ចម្ងាយ ១២០ គីឡូម៉ែត្រ​»។​បើតាម​ប្រជាពលរដ្ឋ​វិញ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​នេះ បើទោះបី​មានតម្លៃ​ថ្លៃ​ជាង​ផ្លូវគោក​ច្រើន​បន្តិច តែ​វា​បានធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​តាមបែប​ទេសចរ​កម្សាន្ត មើល​សត្វ​ស្លាប​នៅលើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ រួម​និង​ត្រជាក់​កាយ សប្បាយចិត្ត​ផងដែរ​។​a baot sr1 


​