» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2094 នាក់

ម្សិលមិញ 10609 នាក់

សរុប 21195944 នាក់

ខ្មែរ​ទៅ​ឆ្លង​ឆ្នាំ​សកល នៅ​ខេត្តសៀមរាប​ច្រើនជាង​ភ្ញៀវ​បរទេស​


សៀមរាប​៖ ភ្ញៀវទេសចរ​មាន​ចំនួន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​បាន ចូលរួម​អបអរ​ពី​ធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ នៅ​ខេត្ដ​សៀមរាប​គឺ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ កើនឡើង​ជាង​៤%​។​ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់ ឆ្នាំនេះ​ភ្ញៀវទេសចរ​អន្ដរជាតិ​បាន​ថយចុះ​តិចជាង​ភ្ញៀវ​ខ្មែរ​យើង​។a new year2

របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​ខេត្ត សៀមរាប​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ២០១៩ ចូលឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន​ប្រមាណ​២៩៦, ៣២២​នាក់ មានការ​កើនឡើង​+៤.៣៣% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន ២៨៤,០៣១​នាក់ ។

ក្នុងនោះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន ២៦,៣២២​នាក់ មានការ​ថយចុះ​-២២.៦៥% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន ៣៤,០៣១​នាក់​។ របាយការណ៍​បាន​បន្ដថា ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​២៧ ម៉ឺន​នាក់ មានការ​កើនឡើង​ប្រមាណ​+៨.០០% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន​ប្រមាណ​២៥ ម៉ឺន​នាក់​។​

​បញ្ហា​សន្តិសុខ​អត់​មាន​បញ្ហា​អី​ទេ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​។ កម្លាំង​នគរបាល​ដែរ​ឈរ​ការពារ​នាឱកាស​ឆ្នាំ​សកល​នេះ មាន​កម្លាំង​ចំនួន​២០០​នាក់ និង​ប្រជា​ការពារ​ចំនួន​២០០​នាក់​។ លោក​បន្តថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ខេត្តសៀមរាប មាន​ភាពល្អប្រសើរ​។ ក្រុមចោរឆក់ ឬ​លូក​ហោប៉ៅ​អត់​មាន​.​។

​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​វិញ​លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ស្ថានភាព​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​ឆ្លង​ឆ្នាំនេះ​មាន ភ្ញៀវ​សរុប​ចំនួន ៣៥,០២៧​នាក់ ថយចុះ ២៧.៦៣% ភ្ញៀវ​ជាតិ ២៩.៤៤៥៧​នាក់ ថយចុះ​២៨.១៥% និង​ភ្ញៀវ​អន្តរជាតិ ៥.៥៧០​នាក់​ថយចុះ​២៤.៧៩% ដែល​ក្នុងនោះ​រួមមាន​៖

-​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ១៨​ជើង មាន​ភ្ញៀវ ១,៨០០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៥០​នាក់​ស្មើនឹង ២.៧៧% និង​ភ្ញៀវ​អន្តរជាតិ ១,៧៥០​នាក់ ស្មើនឹង​៩៧.២៧% ។

-​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​សរុប ២,៦៩១​នាក់ ភ្ញៀវ​ជាតិ​១.៧៥០​នាក់​ស្មើនឹង​៦៥.០៣% និង​អន្តរជាតិ ៩៤១​នាក់​ស្មើនឹង​៣៤.៩៧%​។

-​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​សរុប​រួម​៖ ២.២២៦​នាក់ ជាតិ ២.១៩៧​នាក់ ស្មើនឹង​៩៨.៦៩% អន្តរជាតិ ២៩​នាក់​ស្មើនឹង​១.៣១%

-​ភ្ញៀវ​ក​ម្សា​ន្ន​ម​តាម​បណ្តា​ឆ្នេរ​នានា​ក្នុង​ខេត្ត សរុប​រួម ១៣.២៦៥​នាក់ ជាតិ ១២.៨១៥​នាក់ ស្មើនឹង ៩៦.៦០ និង​អន្តរជាតិ ៤៥០​នាក់ ស្មើនឹង ៣.៤០%​។a new year3 a new year4 

​