» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12162 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118444 នាក់

ព្រឹក​ថ្ងៃទី​៩​ធ្នូ​កម្ពុជា​ចុះ​កុងត្រា​ខ្ចីលុយ​កូរ៉េ​សង់ស្ពាន​ឆ្លងទៅ​អា​រី​យ៍ក្ស​ត្រ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែធ្នូ ឆ្នាំ​២០២២​ស្អែក​នេះ​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ប្រាក់កម្ចី​សរុប​១៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​a bridge arey1 

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ពិធី​ចុះ​ហេ​ត្ថ​លេខា​នេះ​មាន​ចំនួន​ពីរ​រួមមាន​៖១៖ ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ក្របខណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​២០២២-២០២៦ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក​។ ឯកសារ​នេះ ត្រូវ​ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង លោក ប៉ាក ហឹ​ង​ឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា​។​

២៖ ការចុះហត្ថលេខា​លើ​គម្រោង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ទឹកប្រាក់​ចំនួន ៧០,០០០,០០០​ដុល្លារ​អាមេរិក និង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​ចាស់​-​ជ្រោយចង្វារ​, ជ្រោយចង្វារ​-​អរិយ​ក្សត្រ​) ដែលមាន​ទឹកប្រាក់​ចំនួន ២៤៥,៩០៩,០០០​ដុល្លារ​អាមេរិក​។​​គម្រោង​ទាំងពីរ​នេះ ចុះហត្ថលេខា​ដោយ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Minnie CHEY ប្រធាន​មូលនិធិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច នៃ​ធនាគារ​នី​ហ័​រណ​អា​ហ័​រណ​កូរ៉េ​ប្រចាំ​កម្ពុជា​។​
​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​គូសបញ្ជាក់ ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នាពេលនេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ល្អ ដែលមាន​ស្រាប់​រវាង​ប្រជាជាតិ​ទាំងពីរ​។​


​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា ស្ពាន​ដែល​នឹងត្រូវ​ប្រសិទ្ធ​នាម​ថា «​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​» នេះ នឹងត្រូវ​សាងសង់​ចាប់ពី​ផ្សារ​រាត្រី (​សួនច្បារ​ផ្សារ​ចាស់​) ឆ្លងកាត់​ទន្លេសាប ភ្ជាប់​ទៅ​ជ្រោយចង្វារ ទើប​បន្ត​ពី​ជ្រោយចង្វារ ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ទៅ​អរិយ​ក្សត្រ ខេត្តកណ្តាល​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់បាន​បញ្ជាក់ដែរថា ស្ពាន​នេះ នឹងត្រូវ​សាងសង់​ដោយ​ប្រើ​ដែក​ខ្សែកាប​ខ្ពស់​អត់​មាន​សរសេរ ដើម្បី​សម្រួល​ចរាចរណ៍​តាមផ្លូវ​ទឹក ហើយ​ស្ពាន​នេះ ក៏​នឹង​រួមចំណែក​ជួយ​រំដោះ​ចរាចរណ៍​នៅលើ​ស្ពាន​ជ្រោយចង្វារ​ផងដែរ​។​​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ នឹង​កា្ល​យ​ជា​ចំណែក​ទាក់ទាញ​ទេសចរណ៍​ទាំង​ក្រុង​ស្រុក និង​ក្រៅ​ស្រុក ព្រោះ​ជា​ស្ពាន​ទំនើប ដោយ​ឆ្លងទន្លេ​អត់​មាន​សរសេរ​ផង​។​a bridge arey2 

​