» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2668 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084194 នាក់

បន្ទាប់ពី​បញ្ជា​ឲ្យ​ចុះបង្ក្រាប​រឹបអូស​មួយរយៈ​សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​លិច​ទឹក​តំបន់​ទន្លេសាប​ជូន​ប្រជាជន​វិញ​

 

​ភ្នំពេញ​៖​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា​ពី​ការកែសម្រួល​ផ្ទៃដី​បឹង​ទន្លេសាប និង​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​តាម​រូបមន្ត​ស្បែក​ខ្លា និង​ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមានអំណាច​ដែល​ទន្ទ្រាន​យក​ដី​បឹង​ទន្លេសាប​!​។​​ថ្លែង​តាមរយៈ​សារ​ពិសេស​របស់​លោកនាយក​រដ្ឋមន្ត្រី ស្ដីពី​បឹង​ទន្លេសាប នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា កន្លងទៅ ផ្ទៃដី​បឹង​ទន្លេសាប​ត្រូវបាន​ចែកជា​៣​តំបន់ រួមមាន តំបន់​១ គឺ​តំបន់​ដែល​ពលរដ្ឋ​រស់នៅ តំបន់​២ គឺ​តំបន់​ដែល​ពលរដ្ឋ​អាស្រ័យ​ផល និង​តំបន់​៣ គឺ​ព្រៃ​លិច​ទឹក​ដែលជា​តំបន់ហាមឃាត់​ការពារ​ដាច់ខាត ប៉ុន្តែ តំបន់​នេះ​នៅតែមាន​ការរំលោភ​ទន្ទ្រាន​។​a chea land 

​សម្តេច​ថ្លែងថា ដើម្បី​អភិរក្ស​បឹង​ទន្លេសាប និង​គិតគូរ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ចាំបាច់​ត្រូវតែ​សិក្សា​កែសម្រួល កាត់​ដី ផ្ដល់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ ដោយ​កាត់​ឆ្វៀល​តាម​រូបមន្ត​ស្បែក​ខ្លា​។​សម្តេច​បញ្ជាក់ថា «​ខ្ញុំ​សង្ឃឹមថា លោក​អភិបាលខេត្ត លោក​អភិបាលស្រុក និង​មេឃុំ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​រាជរដ្ឋាភិបាល ចំពោះមុខ​ប្រជាពលរដ្ឋ​របស់ខ្លួន​នៅក្នុង​មូលដ្ឋាន​»​។​
​សម្តេច​បាន​បន្តថា សម្តេច​គឺជា​ជា​នាយករដ្ឋមន្ត្រី ដែលជា​អ្នកមាន​សិទ្ធិ​តែមួយគត់ ក្នុងការ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ សម្រាប់​ការផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ តាម​សំណើ​របស់​អភិបាលខេត្ត ហើយ​មេឃុំ​ត្រូវ​ស្នើ​មក​ស្រុក ស្រុក​ត្រូវ​ស្នើ​មក​ខេត្ត ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវ​គ្រប់គ្រង​លើ​ការងារ​នេះ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​។​​សម្តេច​តេ​ជោ​សង្កត់ធ្ងន់ថា​៖ «​យើង​ប្រឆាំង​ដាច់ខាត​ជាមួយនឹង​ការប្រើប្រាស់​សិទ្ធិអំណាចរ​បស់​អ្នកមានអំណាច និង​ប្រើប្រាស់​ទឹក​លុយ​របស់​អ្នកមាន​ប្រាក់ ​ទៅ​ជ្រក​ក្រោម​ផ្លាក​រូបភាព​ប្រជាពលរដ្ឋ ហើយ​ដណ្ដើម​កាន់កាប់​ទន្ទ្រាន​យក​ដី​ផ្ទៃ​លិច​ទឹក ដើម្បី​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់​របស់​ពួកគេ​»​។​

​សូម​បញ្ជាក់ដែរថា ព្រំប្រទល់​តំបន់​ដែល​សម្រេច​កែតម្រូវ​រួចហើយ គឺមាន​ខេត្តកំពង់ធំ សម្រួល​ផ្ទៃដី​ចំនួន​១០០១៤​ហិកតា ចេញពី​តំបន់​២ បញ្ចូលមក​ក្នុង​តំបន់​១​នៅ​បឹង​ទន្លេសាប ជូន​ពលរដ្ឋ​៩ ១៤៤​គ្រួសារ និង​កែសម្រួល​ផ្ទៃដី​៦ ៣៦៥​ហិកតា ស្មើនឹង​២ ០២៥​ក្បាលដី ចេញពី​តំបន់​៣ បញ្ចូល​ក្នុង​តំបន់​២ នៃ​បឹង​ទន្លេសាប ជូន​ពលរដ្ឋ​ចំនួន​១ ៧៤៩​គ្រួសារ​។ នៅ​ខេត្តបន្ទាយមានជ័យ កែសម្រួល​ផ្ទៃ​៥៨​ហិកតា​១៦​អា ពី​តំបន់​៣ បញ្ចូលមក​តំបន់​២ នៃ​បឹង​ទន្លេសាប ជូន​ពលរដ្ឋ​ចំនួន​២២​គ្រួសារ និង​ខេត្តពោធិ៍សាត់ សម្រួល​ផ្ទៃដី​ចំនួន​៣ ៤៤៨ ពី​តំបន់​៣ មក​តំបន់​២ នៃ​បឹង​ទន្លេសាប ជូន​ពលរដ្ឋ​ចំនួន​១ ៦៥៨​គ្រួសារ​។​
​ទោះជា​យ៉ាងណា សម្តេច​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បោះបង្គោល​ព្រំ​ក្នុង​បឹង​ទន្លេសាប​ឱ្យបាន​មាំ ដោយ​ថា បើ​មិន​ដូច្នេះ​ទេ បង្គោល​អាច​នឹង​ចេះ​ដើរ ដូចជា​ត្រូវគេ​ដក ឬ​រំកិល ជាដើម​។​

​ករ​ណិ​យ៍​ក្រៅពី​ការ​សាទរ​ប្រជា​សហគមន៍​រស់នៅ​ក្បែរ​បឹង​ទន្លេសាប ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង លោក ជា សារិន ប្រាប់​កាសែត​ថា លោក​សាទរ បើសិន​រដ្ឋាភិបាល​អនុ​វត្ត​ឆ្វៀល​ដី​ដល់ដៃ​ពលរដ្ឋ​ដែល​រស់នៅ​យូរ​ឆ្នាំ ឬ​ក្រីក្រ មែន​នោះ​។ យ៉ាងណា លោក​បារម្ភ​ថា ដី​នោះ​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ជ​ន​មានអំណាច ខណៈ​តាម​បទពិសោធន៍​ដែល​លោក​សង្កេតឃើញ គឺ​ទិដ្ឋភាព​ជាក់ស្តែង ពលរដ្ឋ​បាន​ត្រឹម​ជា​អ្នក​រុករាន​ឬ​អាស្រ័យ​ផល​តិចតួច តែ​អ្នកមាន​លុយ​ទៅវិញ​ទេ​ដែលជា​អ្នកទទួលផល​ប្រយោជន៍​ធំ​ពិតប្រាកដ​។​​លោក​ថា ការ​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​នេះ​អាច​នឹង​ធ្វើឱ្យមាន​ការទន្ទ្រាន​បន្ថែមទៀត បើ​ពុំមាន​ការផ្ទៀងផ្ទាត់​ឱ្យ​ហ្មត់ចត់​ទេនោះ​។​a chea lou2 a chea phara bb1 

 

​