» ៩ខែ ដើមឆ្នាំ​២០២៨មានមនុស្សជាង១ពាន់​នាក់ស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ » ខួប១ឆ្នាំនៃកិច្ចព្រមព្រៀងស​ន្តិភាពកូឡាឡាំពួអាមេរិកសន្យាថាជួយឲ្យក្លាលជាការពិតកម្ពុជាថាបន្តគោរព » ខេត្តតាកែវ បញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ » កម្ពុជា-ជប៉ុន ពិភាក្សាពង្រីកឱកាសការងារ និងពង្រឹងការគាំពារពលករខ្មែរនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន » យុទ្ធនាការបោះឆ្នោតពាកកណ្តាលអាណត្តិលោក ត្រាំ ចុះធ្វើយុទ្ធនាការនៅរដ្ឋ Michigan តែមួយថ្ងៃក្រោយលោក អូបាម៉ា ចុះជួយបក្សប្រជាធិបតេយ្យ » ភាពយន្តខ្លីសរុប ៩០រឿង មកពី៣៣ប្រទេស នឹងចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥ » រដ្ឋមន្ត្រី៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នាទេ តែជាដៃគូក្នុងការបម្រើពលរដ្ឋ ! » កម្ពុជាបន់ស្រន់ផងប្រជុំដាក់ផែនការកាពារផងសន្តិសុខផងនៅពេលកិច្ចប្រជុំមេដឹកនាំប្រទេសហ្វ្រង់កូនហ្វូនជិតចូលមកដល់! » ជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹង បណ្តាលអោយស្លាប់ភ្លាមៗជួយមិនទាន់ » រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិរាករណ៍លិខិតខ្លួនឯងក្នុងរឿងប្រធានគណបក្សឆន្ទៈខ្មែរ! » យកបំពង់ទីបវាយសម្លាប់មនុស្សទាំងថ្ងៃ ត្រូវសមត្តកិច្ចខណ្ឌទួលគោកវ៉ៃខ្នោះបានភ្លាមៗ » បើកកម្មវិធីពិព័រណ៍កសិកម្មឆ្នាំ២០២៦ ជាផ្លូវការ ដោយមានស្តង់ពិព័រណ៍ប្រមាណ៤០០ បានចូលរួមតាំងផលិតផល » អ្នកបើយន្តហោះទ័ពអាកាសហ្វីលីពីន ៤នាក់ស្លាប់ដោយន្តយសារហោះបុកគ្នា ពេលហ្វឹកហ្វឺន » កម្ពុជា តវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ » ថវិកាជាតិឆ្នាំ២០២៧ ប្រមាណជិត ៤០ទ្រីលានរៀល (ជិត១០ពាន់លានដុល្លារ)ត្រូវបានរាជរដ្ឋាភិបាលអនុមត័

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7927 នាក់

ម្សិលមិញ 10187 នាក់

សរុប 20764141 នាក់

ខេត្តតាកែវ បញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ

 

តាកែវ៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ចំនួន ១១ទីតាំងក្នុងពេលតែមួយ នៅខែវិច្ឆិកាខាងមុខនេះ តាមផែនការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបើកការដ្ឋាននេះធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្តតាកែវបានបញ្ចប់ការកែសម្រួលតម្រាយផ្លូវចាស់ និងការសាងសង់បង្គោលតម្រាយផ្លូវថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងនេះ។a vei fonan 

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានឲ្យដឹង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬហៅថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏មានសារៈសំខាន់ ដែលតភ្ជាប់ពីទន្លេមេគង្គទៅកាន់ទន្លេបាសាក់ និងបន្តទៅដល់ខេត្តកែប ដែលជាតំបន់សមុទ្រ។ គម្រោងនេះនឹងត្រូវបើកការដ្ឋានសាងសង់តាមផែនការកំណត់ចំនួន ១១ទីតាំងក្នុងពេលតែមួយ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

រដ្ឋបាលខេត្តតាកែវបានបញ្ចប់ការកែសម្រួលតម្រាយផ្លូវចាស់ចំនួន ១៩បង្គោល និងការសាងសង់បង្គោលតម្រាយផ្លូវថ្មីចំនួន ១៤២បង្គោល ដើម្បីកាត់បន្ថយផលប៉ះពាល់ និងពន្លឿនការអនុវត្តន៍គម្រោងនេះ។ លោកអភិបាលខេត្តាកែវក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់នេះ។

លោក លាវ ចាវវៃ (Liu Zhaowei) អគ្គនាយកគ្រប់គ្រង គម្រោងព្រែកហ្វូណនតេជោនៃក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានថ្លែងក្នុងកម្មវិធីកសាងសុបិនហ្វូណន វេទិកាបាឋកថាអន្តរជាតិ ឲ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងអាទិភាពដ៏សំខាន់មួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន ដើម្បីរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងយុទ្ធសាស្ត្រ «ឆកោណត្បូងពេជ្រ»។ ការសាងសង់គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញការអភិវឌ្ឍកំពង់ផែនៅតាមអាងទន្លេនានា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ។

នៅពេលគម្រោងនេះសាងសង់រួចរាល់ ខេត្តតាកែវនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃបណ្តាញផ្លូវនាវាចរណ៍របស់ប្រទេសកម្ពុជា ហើយនឹងទទួលបានកាលានុវត្តភាព និងផលប្រយោជន៍កាន់តែច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦គីឡូម៉ែត្រ។ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងនេះនឹងអនុញ្ញាតឱ្យនាវាដឹកទំនិញមានចំណុះ ៣ ០០០តោន ក្នុងមួយគ្រឿង អាចធ្វើចរាចរណ៍តាមផ្លូវទឹកនេះបាន។ តាមផែនការរបស់រាជរដ្ឋាភិបាល គម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិកក្នុងនោះកម្ពុជាខ្ចីលុយចិនបានជាង១ពាន់លានដុល្លារហើយ និងគ្រោងសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៨ខាងមុខ៕a vei fonan1