» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3394 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084920 នាក់

សមត្ថកិច្ចផាកពិន័យម្ចាស់ទីតាំងឆបោតតាមអនឡាញ បានជិត ២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

 

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាលរាជធានី ខេត្តទូទាំងប្រទេស ដោយបានរកឃើញម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យ០៣ ពិន័យជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៦៣.២០០.០០០រៀល ឬស្មើនឹង ១.៩៤០.៨០០ដុល្លារអាម៉េរិក។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងចំណោមប្រាក់ពិន័យសរុប សមត្ថកិច្ចបានផាកពិន័យតាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សរុប ២៦. ៤០០.០០០រៀល និងបានពិន័យតាមមាត្រា២០ សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល។a po punished1 

តាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន ៤០០.០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។

មាត្រា១៦នៃអនុក្រឹត្យ បានចែងតម្រូវឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវផ្តល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំ។ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវថែរក្សាឱ្យបានហ្មត់ចត់នូវគុណភាពប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅនិង/ឬបរិវេណនៃទីតាំងរស់នៅប្រមូលផ្តុំ ឱ្យបានត្រឹមត្រូវតាមនិយាមបច្ចេកទេស។ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការកែលម្អប្រព័ន្ធការពារសន្តិសុខ។

ដោយឡែក តាមមាត្រា ២០ នៃអនុក្រឹត្យដដែល បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន។

សូមបញ្ជាក់ថាអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិបាលប្រកាសអនុវត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ អនុក្រឹត្យនេះមានគោលដៅធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ អនុក្រឹត្យនេះ ត្រូវបានចាត់ទុកជាដាវអាជ្ញាមួយ ដែលផ្ដល់លទ្ធភាពឱ្យមន្រ្តីមានសមត្ថកិច្ច បោសសម្អាតជនបរទេសពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាន់តែមានប្រសិទ្ធភាព៕a po punished