» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12082 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118364 នាក់

មូលនិធិ​អង្គការ​អ៊ី​ម៉ាន់​ឥស្លាម​កម្ពុជា​ចែក​សាច់គោ​ជិត​ពីរពាន់​គីឡូក្រាម​ដល់​សាសនិក​ឥស្លាម​នៅ​ខេត្តកោះកុង​


​ខេត្តកោះកុង​:​នៅក្នុង​ឱកាស​ប្រារព្វ​ពិធីបុណ្យ​ហា​ជីរ​បស់​អ្នក​កាន់សាសនា​ឥី​ស្លាម​នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ អង្គការ​មូលនិធិ​អ៉ី​ម៉ាន់​កម្ពុជា បាន​ចែក​សាច់គោ​គូរ​បាន​ជិត​ពីរពាន់​គីឡូក្រាម​ដល់​សាសនិក​ឥស្លាម​ចំនួន​១៨០០​គ្រួសារ នៅ​ខេត្តកោះកុង ។​A KIM 

លោកស្រី​ស៊ីន ចរិយា អភិបាលរងក្រុង​ខេមរភូមិន្ទ តំណាង​អង្គការ​អ៊ី​ម៉ាន់​កម្ពុជា ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ជាច្រើន​ចូលរួម​។​​លោក នាង បូរ៉ា​ទី​ណូ នាយក​ប្រតិបត្តិ​អង្គការ​អ៊ី​ម៉ាន់​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងឱកាស​ប្រារព្វ​ពិធីបុណ្យ​ហា​ជី​ដែលជា​បុណ្យប្រពៃណី​ដ៏​ធំ​មួយ​របស់​អ្ន​កា​កាន់សាសនា​ឥស្លាម អង្គការ​របស់លោក​បាន​នាំ​សត្វ​គោ​ចំនួន​៦៧​ក្បាល​មក​ចែកជូន​ពលរដ្ឋ​អ្នក​កាន់សាសនា​ឥស្លាម​ចំនួន​ពីរ​ខេត្ត ដែល​ក្នុងនោះ​ខេត្តកោះកុង​ទទួលបាន​ចំនួន​៤០​ក្បាល សម្រាប់​ពលរដ្ឋ​១.៨០០​គ្រួសារ និង​ខេត្តតាកែវ ទទួលបាន​ចំនួន​២៧​ក្បាល​សម្រាប់​ពលរដ្ឋ​.១៥០០​គ្រួសារ​ដើម្បី​ធ្វើ​ម្ហូបអាហារ​អបអរ​ពិធីបុណ្យ​នេះ​។

​លោកនាយក​មូលនិធិ​អ៊ី​ម៉ាន់​កម្ពុជា​បាន​ឲ្យ​ដឹង​បន្ថែមថា នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​អង្គការ​របស់លោក​បាន​ចំណាយ​ថវិកា​សម្រាប់​ទិញ​កោ​គូរ​បាន មក​ឧប្បត្ថម្ភ​ដល់​កម្មវិធី​បុណ្យ​ដែល​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ចូលរួមចំណែក​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ឲ្យ​ទទួលបាន​ម្ហូបអាហារ​និង​ភាពសប្បាយ​រីករាយ​នៅ​ក្នុងការ​ប្រារព្វ​ពិធីបុណ្យ​។ លោក បូរ៉ា​ទី​ណូ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រៅពី​កិច្ចការ​មនុស្សធម៌​ខាងលើ អង្គការ​របស់លោក ក៏មាន​បង្កើត​សាលា​បណ្តុះបណ្តាល​ផ្នែក​អប់រំ​សាសនា ភាសា​អង់គ្លេស ភាសា​អារ៉ាប់ កម្មវិធី​អប់រំ​សុខភាព និង​កម្មវិធី​សង្គម​ផ្សេងៗ​ដូចជា ការផ្តល់ជូន​អណ្តូងទឹក បង្គន់​អនាម័យ និង​កញ្ចប់​អាហារ​ដល់​ប្រជាជន​ក្រីក្រ​ទៀតផង​។​A KIM1 


​